ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​ថា​ទិញ​វត្ថុ​៥​យ៉ាងនេះ ​ជូន​គូស្នេហ៍​អាច​បែកបាក់​គ្នា​មែនឬ?

1 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ បងប្អូន​ធ្លាប់​ឮ​ជំនឿ​មួយ​ដែល​គេ​ហាម​ទិញ​របស់​មួយ ចំនួន​នេះ​ជូន គូស្នេហ៍​យើង​អត់? ព្រោះ​ជា​សញ្ញា​ធ្វើ​ឱ្យ​យើង​បែកបាក់​នៅ​ក្នុង​ពេល​ខាង​មុខ ។ ប្រហែលជា​មាន​បងប្អូន​មួយ​ចំនួន​គាត់​ជឿ និង​មួយ​ចំនួន​ទៀត​អត់​ជឿ​ទេ ។…

​រាជធានី​ភ្នំពេញ ៖ បងប្អូន​ធ្លាប់​ឮ​ជំនឿ​មួយ​ដែល​គេ​ហាម​ទិញ​របស់​មួយ ចំនួន​នេះ​ជូន គូស្នេហ៍​យើង​អត់? ព្រោះ​ជា​សញ្ញា​ធ្វើ​ឱ្យ​យើង​បែកបាក់​នៅ​ក្នុង​ពេល​ខាង​មុខ ។ ប្រហែលជា​មាន​បងប្អូន​មួយ​ចំនួន​គាត់​ជឿ និង​មួយ​ចំនួន​ទៀត​អត់​ជឿ​ទេ ។

អ្នកគ្រូ​លី ពុទ្ធា ជា​គ្រូ​ទស្សន៍​ទាយ​លើ​បណ្តាញ​សង្គម បាន​បកស្រាយ និង​លើក យក របស់​ទាំង​អស់នោះ​មក​បញ្ជាក់​ជូន​បងប្អូន ហើយ​បងប្អូន​ណា​ដែល​ធ្លាប់​ជួប ហើយ​ពិតជា បែកបាក់​មែនឬ​
អត់?

របស់​ទី​១​ដែល​គេ​ហាម​ទិញ​ជូន​គូស្នេហ៍​នោះ គឺ​ស្បែកជើង គេ​ថា​ស្បែកជើង​ គឺតំណាង អោយ​ការ​ចាកចេញ​។ អ​ញ្ចឹ​ង​បើ​យើង​ទិញ​ស្បែកជើង​ជូន​គូស្នេហ៍​របស់​យើង ហាក់ដូចជា ជូន​ដំណើរ​គេ​ឱ្យ​ចាក​ចេញពី​យើង​ទៅ​រក​អ្នក​ថ្មី ។ នេះ​ជំនឿ​ទី​មួយ ។

របស់​ទី​២​នោះ​ គឺ​នាឡិកា ធម្មតា​គេ​អត់អោយ​ជូន​នាឡិកា​ទៅ​កាន់​គូស្នេហ៍​ទេ ព្រោះ​នៅ ពេល​ដែល​នាឡិកា​នោះ​វា​លែង​ដើរ ឬ​ក៏​វា​អស់​ថ្ម​លែង​ដើរ គឺ​វេលា​នៃ​ក្តី​ស្រឡាញ់ ក៏​អស់ ត្រឹម​ប៉ុណ្ណឹង​ដែរ ។ ក្នុង​ការ​ជឿជាក់ គេ​ជឿ​អ​ញ្ចឹ​ង ។

របស់​ទី​៣​នោះ​ គឺ​របស់​ប្រភេទ​កែវ ឬ​កញ្ចក់ ឧទាហរណ៍​ដូច​ជា​រូប​បេះដូង​គូស្នេហ៍ ដូច​ជា កែវ​កញ្ចក់​ណាមួយ​ដែល​គេ​ធ្វើ​ជា​លក្ខណៈ​ស្វី​ត​ៗ ទិញ​ជូន​គូស្នេហ៍​យើ គេ​ថា​ប្រសិនបើ​របស់​ទាំងអស់​នឹង​វា​បែក គឺ​នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​របស់​យើង​ប្រះ​ស្រាំ​បែកបាក់ គ្នា​នៅ ក្នុង​ពេល​អនាគត ។

របស់​ទី​៤​នោះ ​គឺ​កន្លាស់​អាវ ចំពោះ​មនុស្ស​ប្រុស​វិញ ប្រសិនជា​ជូន​កន្លាស់​អាវ​ដល់​មនុស្ស​ស្រី គេ​ថា​របស់​នឹង ក៏​ញ៉ាំង​ឱ្យ​បែកបាក់​ដែរ ។ ការ​ជូន​កន្លាស់​អាវ ជា​សញ្ញា បង្ហាញ​ថា​ឈឺ​ចុកចាប់ ពើត​ផ្សារ​ដោយ​ការ​បែកបាក់​គ្នា ព្រាត់ប្រាស់​គ្នា ឬ​ក៏​ចាក់​ដោត នៅ​ក្នុង​ទ្រូង ។ នេះ​ជា​ជំនឿ​មួយ​ដែល​គេ​លើក​ឡើង ។

ទី​៥ គឺ​ទឹកអប់ គេ​ថា​ទឹកអប់​ក៏​មិន​គួរ​ជូន​គូស្នេហ៍​ដែរ ព្រោះ​ទឹកអប់​នេះ​គឺ វា​ឆាប់​អស់​ក្លិន អ​ញ្ចឹ​ង​ធ្វើ​ឱ្យ​ស្នេហា​ឆាប់​បាត់បង់​សម្រស់ ឆាប់​បាត់បង់​ភាព​ផ្អែមល្ហែម និង​ហើរ​ទៅ តាម​ក្លិន​ដូច​ទឹកអប់​អ​ញ្ចឹ​ង​ទៅ ។

ចំពោះ​បងប្អូន​យល់​យ៉ាងណា​ដែរ​ថា របស់​ទាំង​អស់នេះ​ពិតជា​មិន​គួរ​ទិញ​ជូន គូស្នេហ៍​យើង​ទេ មែនឬ​អត់?

ប្រសិនជា​មាន​និស្ស័យ​ជា​គូ​នឹង​គ្នា ច្បាស់​ណាស់​ទោះបីជា​មាន​ឧបសគ្គ​ប៉ុណ្ណា​ក៏​មិន អាច​បំបែក​បាន​ដែរ មិនមែន​វត្ថុ​ដែល​ជា​អំណោយ​ទាំង​អស់នោះ សុទ្ធតែ​អាច​អោយ យើង​បែកបាក់​បាន​ឡើយ ៕ (​ដោយ​៖​ធីតា​)

អត្ថបទសរសេរ ដោយ