ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឲ្យ​កែសម្រួល​ម៉ោង​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង នៅ​ពេល​យប់

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ណែនាំ​ឲ្យ​កែសម្រួល​ម៉ោង​ត្រួតពិនិត្យ ដើម្បី​កាត់​បន្ថយ​សម្ពាធ ទៅ​លើ​ភោជនីយដ្ឋាន​នានា…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ណែនាំ​ឲ្យ​កែសម្រួល​ម៉ោង​ត្រួតពិនិត្យ ដើម្បី​កាត់​បន្ថយ​សម្ពាធ ទៅ​លើ​ភោជនីយដ្ឋាន​នានា ដែល​រង​ផល​ប៉ះពាល់​ជាយថាហេតុ​ដោយសារ​វិធានការ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង​ពេល​យប់ នេះ​បើ​យោង​តាម​លទ្ធផល​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៤​នេះ ។

ទន្ទឹម​នឹង​នោះ សម្ដេច​ធិ​បតី ក៏​បាន​ណែនាំ​ឲ្យ​បង្កើន​ការ​អប់រំ ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​បណ្តាល​មក​ពី​គ្រឿង​ស្រវឹង ទន្ទឹម​គ្នា​នឹង​ការ​ពង្រឹង​វិធានការ​ច្បាប់ ។

សម្ដេច​ធិ​បតី បាន​ថ្លែងអំណរគុណ​ដល់​សមត្ថកិច្ច​នគរបាល​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ខិតខំ​អនុវត្ត​ការ ត្រួតពិនិត្យ​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​មក​ពី​គ្រឿង​ស្រវឹង នា​ពេល​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ