ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ផ្ដាំ​ដល់​អ្នក​ដែល​ឈឺឆ្អាលពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា ត្រូវ​រក​ព័ត៌មាន​ឱ្យ​គ្រប់​ជ្រុងជ្រោយ

1 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ ដែល​ចង់​ដឹង ​ឈឺឆ្អាល​ពិតប្រាកដ​ពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា សូម​ស្វែងរក​ឱ្យ​គ្រប់​ជ្រុងជ្រោយ​…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ ដែល​ចង់​ដឹង ​ឈឺឆ្អាល​ពិតប្រាកដ​ពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា សូម​ស្វែងរក​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ មុន​នឹង​ផ្សព្វផ្សាយ បើ​យើង​ចង់​មើល​កន្លែង​មនុស្ស​អ៊ូអរ ទៅ​មើល​កន្លែង​ផ្សារ ឬ​មួយ​កន្លែង​គេ​ជប់លៀង កុំទៅ​មើល​កន្លែង​គេ​សមាធិ គឺ​ស្ងាត់​ហើយ បើ​យើង​ចង់​មើល​កន្លែង​បង្កើត​ការងារ ទៅ​សួរ កន្លែង​មុខរបរ ទី​ភ្នា​ក់​ជាតិ​មុខរបរ តើ​បង្កើត​ការងារ​ប៉ុន្មាន ? កុំទៅ​មើល​កន្លែង​រោងចក្រ​បិទ ​ដែល​អត់​ការងារ ​ហើយ​ទៅ​មើលឱ្យ​គ្រប់កន្លែង ​ឱ្យ​ដឹង​ថា វា​បិទ ​ឬ​បើក ?

ការ​ថ្លែង​របស់សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​ឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៤​ ។

ជាង​នេះ​ការ​ផ្ដាំផ្ញើ​របស់សម្តេច​ធិ​បតី ​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​មិន​ពិត​ពី​កម្ពុជា ​ថាឃើញ​តែ​រោងចក្រ​បិទ ដោយ​ឈរ​លើ​ជ្រុង​តូច​មួយ មិន​បាន​រក​ប្រភព​ព័ត៌មាន​ឱ្យ​បាន​ច្បាស់លាស់ និង​ធ្វើ​ដូច​មិនឃើញ​ពី​ការ​ចុះបញ្ជី​បើក​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ថ្មី​ៗ បាន​និង​កំពុង​បើក​ការ​វិនិយោគ​ជា​បន្តបន្ទាប់​ ទាល់តែ​សោះ​ ។

សម្ដេច​ធិ​បតី បាន​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ នូវ​សមិទ្ធផល​ជា​ច្រើន​របស់​រាជរដ្ឋាភិបាល ​ដែល​មាន​អាយុកាល​ប្រមាណ​៦​ខែ​កន្លង​ទៅ ​ថា ជា​ជោគជ័យ​មួយ​របស់​រដ្ឋាភិបាល​ថ្មី ធ្វើ​ដំណើរ​ទៅ​មុខ ​ប្រកបដោយ​ភាព​ស្វាហាប់ មាន​ថាមភាព ប្រាកដនិយម​ ។

សម្ដេច​ធិ​បតី បាន​ថ្លែង​ថា «​អ៊ីចឹង​អ្វី​ដែល​ខ្ញុំ​ ជូន​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នេះ ​ជា​គឺ​ស្ថានភាព កា​រវិ​វ​ឌ្ឍ​មួយ​ចំនួន ពាក់ព័ន្ធ​ទៅ​នឹង​ការ​ទាក់ទង​វិនិយោគ ទាក់ទង​ទៅ​នឹង​ការ​បង្កើត​ការងារ និង​កិច្ចការ​ផ្សេង​ៗ ជូន​ប្រជាពលរដ្ឋ​របស់​យើង​» ​។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​នេះ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​របៀបវារៈ​ សំខាន់​ៗ​មួយ​ចំនួន ​ដូច​ខាងក្រោម​៖
១៖ សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​លុប​បំបាត់​ជំងឺអេដស៍ និង​ចីរភាព​កម្មវិធី​អេ​ដស៍ សម្រាប់​ឆ្នាំ​២០២៣-២០២៨
២៖ សេចក្តី​ព្រាង​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល​២០២៥-២០២៧​។
៣៖ សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​។
កិច្ចប្រជុំ​ក៏​នឹង​ពិភាក្សា​លើ​បញ្ហា​ផ្សេង​ៗ​ទៀត ពាក់ព័ន្ធ​នឹង​កិច្ចការ​ដឹកនាំ​រដ្ឋ​ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ