ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនអ្នកកាសែត​ចល័ត​២៥​រាជធានី​-​ខេត្ត​ចំនួន​​៨នាក់​នៅខេត្តមណ្ឌលគិរី​

1 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អ្នកកាសែត​ចល័ត​២៥​រាជធានី​-​ខេត្ត​ចំនួន​៨​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​ឃាត់ខ្លួន​សួរនាំ​តាម​ពាក្យបណ្តឹង​របស់​អ្នក​ភូមិ ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ មីនា ២០២៤ នៅ​ឯ​ស្រុក​កែវ​សីមា ក្រោយ​ធ្វើ​សកម្មភាព​ប្រដេញ​រថយន្ត​កែ​ច្នៃ​ដឹកឈើ​មួយ​គ្រឿង​ចេញពី​តំបន់​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ​។…

ខេត្តមណ្ឌលគិរី ៖ អ្នកកាសែត​ចល័ត​២៥​រាជធានី​-​ខេត្ត​ចំនួន​៨​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​ឃាត់ខ្លួន​សួរនាំ​តាម​ពាក្យបណ្តឹង​របស់​អ្នក​ភូមិ ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ មីនា ២០២៤ នៅ​ឯ​ស្រុក​កែវ​សីមា ក្រោយ​ធ្វើ​សកម្មភាព​ប្រដេញ​រថយន្ត​កែ​ច្នៃ​ដឹកឈើ​មួយ​គ្រឿង​ចេញពី​តំបន់​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ​។

យោង​តាម​ព័ត៌មាន​ដែល​កោះសន្តិភាព​ទទួល​បាន ​នា​រសៀល​ថ្ងៃ​ទី​១៥ មីនា ២០២៤ ចាងហ្វាង​គេហទំព័រ​ម្នាក់ និង​អ្នក​យក​ព័ត៌មាន​ចំ​នួន​៧​នាក់ នគរបាល​កំពុង​សាកសួរ​យក​ចម្លើយ​នៅ​ឯ​ស្នង​ការ​រ​ដ្ឋា​ន​នគរបាល​ខេត្តមណ្ឌលគិរី ដោយ​គេ​មិន​ទាន់​ដឹង​ថា ទទួល​រង​វាសនា​បែប​ណា​នោះ​ទេ​ ។

ប្រភព​ព័ត៌មាន​បន្ត​ថា អ្នកកាសែត​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំងអស់ ត្រូវ​បាន​ឃាត់ខ្លួន​បន្ទាប់​ពី​មាន​អ្នក​ភូមិ​ម្នាក់​ឈ្មោះ​ឆេ​ង ស្រេង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សី​មា ប្តឹង​ទៅ​មេ​ប៉ុស្តិ៍​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ថា មាន​អ្នកកាសែត​ចំនួន​៩​នាក់ ​(​ជាក់ស្តែង​មាន​៨​នាក់​) ​បង្គាប់​ឲ្យ​បង់ប្រាក់​ចំនួន​៤៥​ម៉ឺន​រៀល​ដល់​ពួក​គេ​ដែល​បាន​ជិះ​រថយន្ត​ចំនួន​៣​គ្រឿង ដោយ​ដោះ​ដូរ​ជា​មួយ​ការ​ដឹក​ជ​ញ្ជួ​ន​ឈើ​ក្តារ​សម្រាប់​ធ្វើ​ផ្ទះ ដែល​ខ្លួន​( ឆេ​ង​ស្រេង ) មានច្បាប់​ជា​លិខិតអនុញ្ញាត​ត្រឹមត្រូវ ។

ក្នុង​លិខិត​បណ្តឹង​ដដែល​បាន​សរសេរថា «គំរាម​ទារប្រាក់​ហើយ​អ្នក​ទទួល​លុយ​ពី​ខ្ញុំ​ឈ្មោះ​ហ៊ីង សុធា តាម​​រយៈ​គណនី​ABA»​។​ ក្រោយ​មាន​ពាក្យបណ្តឹង​នេះ​ភ្លាម​នគរបាល​បាន​ឃាត់ខ្លួន​អ្នក​កាសែត​ទាំង​៨​នាក់​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា រួច​បញ្ជូន​សាកសួរ​បន្ត​នៅ​ស្នង​ការ​ដ្ឋា​ន​នគរបាល​ខេត្ត​ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អ្នកកាសែត​ដែល​ត្រូវ​ឃាត់ខ្លួន ១-ឈ្មោះ ហ៊ីង សុធា ភេទ​ប្រុស គេហទំព័រ អំណាច​ទាំង​បួន www.FourPowers.com  អាសយដ្ឋាន ក្រុង​តា​ខ្មៅ ខេត្ត
កណ្តាល (​មាន​បណ្ណ​សំគាល់​ខ្លួន​អ្នក​សារព័ត៌មាន​ចេញ​ដោយ​ក្រសួង​ព័ត៌មាន​ឆ្នាំ​២០២៤) ។

២-ឈ្មោះ រុំ សាន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ គេហទំព័រ​ស៊ី​ស៊ី​អិន ខេ​លី www.CCN Daily.com អាសយដ្ឋាន នៅ​ខេត្តស្វាយរៀង (​មាន​បណ្ណ​សំគាល់​ខ្លួន​អ្នក​សារព័ត៌មាន​ចេញ​ដោយ​ក្រសួង​ព័ត៌មាន ឆ្នាំ​២០២៤) ។

៣-​ឈ្មោះ​អេ​ង សាន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ គេហទំព័រ​សេះស​ញ៉ូ​វ www.WhiteHorse-News.com អាសយដ្ឋាន រាជធានី​ភ្នំពេញ (​បណ្ណសំ​គាល់​ខ្លួន​ផុត​សុពលភាព ) ។

៤-​ឈ្មោះ ស៊ុន ម៉ា​ញ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ គេហទំព័រ​សេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី​ភ្នំពេញ (​បណ្ណសំ​គាល់​ខ្លួន​ផុត​សុពលភាព ) ។

៥-​ឈ្មោះ សន សា​រ៉ាត់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ចាងហ្វាង​គេហទំព័រ​សេះស www.WhiteHorse- News.com អាសយដ្ឋាន រាជធានី​ភ្នំពេញ (​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​) ។

៦-ឈ្មោះ ហុង ឡង់​ឌី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ គេហទំព័រ​សេះស www.​WhiteHorse-News.com អាសយដ្ឋាន រាជធានី​ភ្នំពេញ (​បណ្ណសំ​គាល់​ខ្លួន​ផុត​សុពលភាព ) www.WhiteHorse-News.com ។

៧-​ឈ្មោះ នី ស្រី​ណែ​ត ភេទ​ស្រី អាយុ​៣៥​ឆ្នាំ គេហទំព័រ​សេះស អាសយដ្ឋាន​រាជធានី​ភ្នំពេញ (​បណ្ណសំ​គាល់​ខ្លួន​ផុត​សុពលភាព ) ។

៨-​ឈ្មោះ​ឆេ​ង បូ​ព្រឹក ភេទ​ប្រុស អាយុ២៤​ឆ្នាំ គេហទំព័រសេះស www.​WhiteHorse-News.com អាសយដ្ឋាន រាជធានី​ភ្នំពេញ (​បណ្ណសំ​គាល់​ខ្លួន​ផុត​សុពលភាព ) ៕ ​

អត្ថបទសរសេរ ដោយ