ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ភ្នំណាមលៀរ»ជាទីតាំងទេសចរណ៍ដ៏ទាក់​ទាញ​មួយក្នុងខេត្តមណ្ឌលគិរី

6 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ភ្ញៀវទេសចរបានសំណូមពរឱ្យអាជ្ញាធរ និងមន្ទីរជំនាញអភិវឌ្ឍន៍ផ្លូវចូលឱ្យកាន់តែល្អប្រសើរ ដើម្បីទ្រទ្រង់សហគមន៍ និងជនជាតិភាគតិចនៅតំបន់នេះ ។ ជាក់ស្តែង ខេត្តមណ្ឌលគិរីមានភ្នំណាំលៀរ គឺជាទីតាំងទេសចរណ៍ដ៏ទាក់ទាញមួយ…

ខេត្តមណ្ឌលគិរី ៖ ភ្ញៀវទេសចរបានសំណូមពរឱ្យអាជ្ញាធរ និងមន្ទីរជំនាញអភិវឌ្ឍន៍ផ្លូវចូលឱ្យកាន់តែល្អប្រសើរ ដើម្បីទ្រទ្រង់សហគមន៍ និងជនជាតិភាគតិចនៅតំបន់នេះ ។

ជាក់ស្តែង ខេត្តមណ្ឌលគិរីមានភ្នំណាំលៀរ គឺជាទីតាំងទេសចរណ៍ដ៏ទាក់ទាញមួយ ស្ថិតនៅក្នុងស្រុកពេជ្រចិន្ដា ខេត្តមណ្ឌលគិរី ។ ភ្នំនេះ ស្ថិតនៅភាគឥសាន្តនៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រមាណ៤៨ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ និងមានប្រមាណ៤គីឡូម៉ែត្រពីព្រំប្រទល់ប្រទេសវៀតណាម ។

ប្លែកពីភ្នំនានានៃប្រទេសកម្ពុជា ដោយនៅលើភ្នំណាមលៀរ ពុំមានដុះដើមឈើច្រូងច្រាងដូចបណ្ដាភ្នំដទៃនោះទេ ហើយភ្នំនេះក៏ពុំទាន់មានការអភិវឌ្ឍន៍ធ្វើជណ្ដើរឡើងនោះដែរ ប៉ុន្តែភ្ញៀវទេសចរនៅតែអាចឡើងលេងកម្សាន្តលើភ្នំនេះបានដោយសារតែសហគមន៍ទេសចរណ៍បានបោះបង្គោល និងចងខ្សែពួសម្រាប់ឱ្យភ្ញៀវទេសចរតោងឡើងតាមផ្ទាំងថ្មដែលមានសភាពគ្រឺម និងទ្រេតបន្តិច ប៉ុន្តែទាមទារឱ្យភ្ញៀវទេសចរ ក៏ត្រូវប្រុងប្រយ័ត្នជានិច្ច ។

ក្នុងដំណើរឡើងយ៉ាងតឹងសរសៃជើងទៅលើកំពូលភ្នំដែលមានចំណោទចោទនេះ បានធ្វើឱ្យភ្ញៀវទេសចរស្រៀវឆ្អឹងខ្នងខ្លះដែរ ប៉ុន្តែបានផ្ដល់បទពិសោធដល់ភ្ញៀវដែលចង់សាកល្បងជីវិតឡើងភ្នំដ៏មានចំណោទមួយនេះ ។ ទស្សនីយភាពនៅលើកំពូលភ្នំដែលមានផ្ទាំងថ្មលាតសន្ឋឹងជាង៤ហិកតា អមដោយព្រៃឈើដ៏ខ្ពស់ៗព័ទ្ធជុំវិញ និងមានខ្យល់បរិសុទ្ធបក់រំភើយៗយ៉ាងត្រជាក់បានមកកំដរអារម្មណ៍ភ្ញៀវឱ្យជក់ចិត្ត គយគន់ទេសភាពដ៏ស្រស់ត្រកាល និងបំបាត់ក្ដីនឿយហត់បានមួយគ្រា ។

ក្រោយ​ការ​រៀបចំ​របស់​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រែក្លាយ​ពី​តំបន់​ព្រៃ​ភ្នំ​យ៉ាង​ស្ងាត់ជ្រងំ​ទៅ​ជារមណីយដ្ឋាន សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​ក៏​បាន​ផ្តល់​ការងារ​ដល់​សមាជិក​សហ​គមន៍ និង​ផ្តល់​ឱកាស​ដល់​ជនជាតិភាគតិច​(​ពូន​ង​)​ឱ្យ​ឆ្លៀតឱកាស​រក​ប្រាក់​កម្រៃ​តាម​រយៈ​ការ​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ លក់​ឱសថ​បុរាណ ភេសជ្ជៈ និង​ផលិតផល​ផ្លែ​ឈើ​ដូច​ជា គ្រាប់សណ្តែក គ្រាប់​ម្រេច ចេក និង​ខ្នុរ​ជាដើម​។

ស្ត្រី​ជនជាតិ​ពូន​ង ឈ្មោះ ប៉ឹ​ក ណេ​ល អាយុ​៤២​ឆ្នាំ មាន​ពេល​លំនៅ​ភូមិ​ទី​១ ឃុំ​បាន​លុង ស្រុក​ពេ​ជ ច​ន្តា​បាន​រៀបរាប់​ថា​គាត់​បាន​ប្រកប​មុខរបរ​លក់ដូរ​នៅ​ទី​នេះ​ជាង​៣​ឆ្នាំ​ហើយ​គ្រាន់​នឹង​ចិញ្ចឹមជីវិត​។

ចំណែក​ស្ត្រី​ឈ្មោះ ម៉ែ ច្រាក់ អាយុ​៥៧​ឆ្នាំ ជនជាតិ​ពូន​ង ដូច​គ្នា បាន​តស៊ូ​យក​ទឹក​សុទ្ធ ទឹក​ផ្លែ​ឈើ និង​ចង​អង្រឹង​សម្រាប់​ភ្ញៀវ​អង្គុយ​សម្រាក​បំបាត់​អស់កម្លាំង បាន​បញ្ជាក់​ថា​៖ គាត់​តស៊ូ​យក​ឥ​វ៉ា​ន់​មក​លក់​លើ​ភ្នំ​នេះ ជាង​៣​ឆ្នាំ​ហើយ​ដែរ គ្រាន់​បាន​ប្រាក់​ចិញ្ចឹម​កូន​៧​នាក់ ។ ភ្ញៀវ​ដែល​មក​លេង​កំសាន្ត​នៅ​ភ្នំ​ណា​ម​លៀរ​នេះ មាន​ច្រើន​តែ​ថ្ងៃ​សៅរ៍ អាទិត្យ និង​ថ្ងៃ​បុណ្យ ។ .

យ៉ាងនេះ​ក្តី តំបន់​ទេសចរណ៍​ដល់​ទាក់ទាញ​មួយ​នេះ​ពុំ​ទាន់​ត្រូវ​បាន​សហគមន៍​ទេសចរណ៍​នៅ​តំបន់​នោះ​និង​មន្ទីរ​ពាក់ព័ន្ធ រួម​ទាំង​អាជ្ញាធរ​មិន​ទាន់​អភិវឌ្ឍន៍​ផ្លូវ​ទៅ​កាន់​តំបន់​នោះ​បាន​ល្អ​ប្រសើរ​នោះ​ទេ ។លោកស្រី​ហាក់ ចិន្តា អាយុ​៤៨​ឆ្នាំ ជា​អនិច្ច​ជន​ខ្មែរ​រស់នៅ​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក ដែល​តស៊ូ​មក​ឡើង​ភ្នំ​ណា​ម​លៀរ​នេះ​ដែរ​បាន​បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ថា «​លើ​កំពូលភ្នំ​នេះ ពិតជា​ស្រស់​ស្អាត​ខ្លាំង ណាស់ ។

គាត់​បាន​ចាប់អារម្មណ៍ និង​ទេសភាព​ស្រុក​ខ្មែរ ដែល​មាន​ភាព​ស្រស់​ស្អាត​ខ្លាំង​ណាស់ ។ លោកស្រី​ធ្លាប់​ទៅ​កម្សាន្ត​ច្រើន​កន្លែង​ហើយ​កន្លែង​ណា ក៏​ដូច​ជា​កន្លែង​ណា​ក្នុងស្រុក​ខ្មែរ គឺ​មាន​រម​ណីយដ្ឋាន​ស្រស់​ស្អាត មាន​ទេសភាព មាន​ទឹកធ្លាក់ មាន​ភ្នំ និង​មានការ​អភិវឌ្ឍ យ៉ាងច្រើន​គ្រប់​ទីកន្លែង ក្នុង​ប្រទេស​កម្ពុជា​។

ប៉ុន្តែ​ផ្លូវ​ចូល​មក​កាន់​ភ្នំ​ណា​ម​លៀរ​នេះ មាន​ប្រវែង​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​គឺ​នៅ​មិន​ទាន់​អភិវឌ្ឍន៍​នៅ​ឡើយ គឺ​ជួប​ការ​លំបាក បើ​អាច​បាន​មន្ទីរ​ជំនាញ និង​អាជ្ញាធរ គួរតែ​អភិវឌ្ឍន៍​ទៅ​កាន់​តំបន់​នោះ​ឱ្យ​បាន​ប្រសើរ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​កាន់​តំបន់​នោះ​ឱ្យ​កាន់តែ​ច្រើន​ដើម្បី​ជួយ​ដល់​សហគមន៍ និង​ជនជាតិភាគតិច​រស់នៅ​តំបន់​នោះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ