ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Taobao បាន​មក​ដល់ទី​ផ្សារ​កម្ពុជា​ហើយ ដែលមាន​ជា​ភាសា​អង់គ្លេស នៃ​ការ​ចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្មវិធី​ទិញ​ទំនិញ​អន​ឡាញ​ដ៏​ល្បីល្បាញ Taobao ស្ថិត​ក្រោម​ក្រុមហ៊ុន Alibaba Group បាន​មក​ដល់ទី​ផ្សារ​កម្ពុជា ​ជា​ផ្លូវការ​ហើយ ដើម្បី​ផ្តល់​បទ​ពិសោធន៍ទិញ​ទំនិញ​អន​ឡាញ​ថ្មី​ៗ…

រាជធានីភ្នំពេញ ៖ កម្មវិធី​ទិញ​ទំនិញ​អន​ឡាញ​ដ៏​ល្បីល្បាញ Taobao ស្ថិត​ក្រោម​ក្រុមហ៊ុន Alibaba Group បាន​មក​ដល់ទី​ផ្សារ​កម្ពុជា ​ជា​ផ្លូវការ​ហើយ ដើម្បី​ផ្តល់​បទ​ពិសោធន៍ទិញ​ទំនិញ​អន​ឡាញ​ថ្មី​ៗ ទាន់សម័យ និង​ងាយស្រួល​ជាង​មុន​សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា ​។ ជាមួយ​អ្នក​ប្រើប្រាស់​ជាង 1 ពាន់​លាន​នាក់ ផលិតផល​ជាង 2 ពាន់​លាន​មុខ និង​ផលិតផល​ថ្មី​ជាង 1 លាន​មុខ​រៀង​រាល់​ស​ប្តា​ហ៍​ ។

Taobao កំពុង​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​មានឱកាស​ទិញ​ទំនិញ​គ្រប់
ប្រភេទពី​ជុំវិញ​ពិភពលោក ​។ កាន់តែ​ពិសេស​ជាង​មុន​ទៅ​ទៀត Taobao បាន​នាំ​មក​នូវ​មុខងារ​ថ្មី
ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់អាច​ផ្លាស់​ប្ដូរ​ពី​ភាសា​ចិន​ទៅ​ភាសា​អង់គ្លេស ដើម្បី​ធ្វើ​ឱ្យ​ការ​ទិញ​ទំនិញ ការស្វែងរក​ផលិតផល និង​ការ​ទូទាត់​ប្រាក់ កាន់តែ​ងាយស្រួល សម​ស្រប​ជាមួយ​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា ​។

ក្នុង​ឱកាស​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា​នេះ Taobao ក៏​បាន​នាំ​មក​នូវ​ព្រឹត្តិការណ៍​ទិញ​ទំនិញ​ធំ​បំផុត​ប្រចាំឆ្នាំ​គឺ 11.11 Shopping Festival ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ Alibaba Group នៅ​ថ្ងៃ​ទី 11 ខែវិច្ឆិកា ឆ្នាំ 2009 ​។

ឆ្នាំ​នេះ 11.11 Shopping Festival នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី 20 ខែតុលា ឆ្នាំ 2025 (​ម៉ោង​ប្រទេស​ចិន​) រហូត​ដល់​ថ្ងៃ​ទី 14 ខែវិច្ឆិកា ឆ្នាំ 2025 ដែល​មានការ​ផ្ដល់​ជូន​ទំនិញ​ក្នុង​តម្លៃ​មួយ​ដែល​ទាប​ៗ​បំផុត ជាមួយ​ការ​បញ្ចុះតម្លៃ​ចាប់ពី 15% និង​ឥត​គិតថ្លៃ​ប្រតិបត្តិការ​ក្នុង​ពេលវេលា​មាន​កំណត់ សម្រាប់​ការ​ទូទាត់​តាម​រយៈ VISA របស់​ធនាគារ កា​ណា​ឌី​យ៉ា ធនាគារ​កម្ពុជា​សាធារណៈ និង​ធនាគារ អេ​ស៊ី​លី​ដា​។ រាល់​ការ​ចំណាយ​ចាប់ពី ​15​ដុល្លារ ដល់ 20​ដុល្លារ លោក​អ្នក​អាច​ទទួល​បានការ​បញ្ចុះតម្លៃ​ចំនួន 2​ដុល្លារ​ទៀត​ផង ​។

លើស​ពី​នេះ លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ប្រចាំ​ថ្ងៃជា​ច្រើន រួម​មាន ​៖
•​ ​ការ​ដឹក​ជញ្ជូន​ឥត​គិតថ្លៃ​សម្រាប់​ការ​ទិញ​ទំនិញ​ដែល​មាន​តម្លៃលើស RMB ¥99 ទៅ​លើ​ផលិតផល​ដែល​មាន​ពាក្យ “KH¥99 Free Shipping”
•​ ​អត្ថប្រយោជន៍​សម្រាប់​អ្នក​ប្រើប្រាស់​ថ្មី​រួម​មាន រាល់​ការ​ចំណាយ​រហូត​ដល់ 3​ដុល្លារ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ 2.8​ដុល្លារ​ ។ អ្នក​ប្រើប្រាស់​ថ្មី ក៏​អាច​រីករាយ​ជាមួយនឹង​ការ​បញ្ចុះតម្លៃ 4​ដុល្លារ លើ​ការ​ទិញ​ដំបូង​របស់​ពួក​គេ និង​ការ​ដឹក​ជញ្ជូន​ដោយ​ផ្ទាល់
•​ ​ប្រើប្រាស់ code “double11KH” រាល់​ការ​ចំណាយ​រហូត​ដល់ 28​ដុល្លារ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ 4​ដុល្លារ
•​ ​កម្មវិធី “Share & Earn” ដែល​អាច​ឲ្យ​អ្នក​ចែករំលែក​ទំនិញ ហើយ​អាច​ទទួល​បាន​កម្រៃជើងសារ​រហូត​ដល់ 20% ព្រមទាំង​ទទួល​ប្រាក់ ¥0.1 សម្រាប់​អ្នក​ចុះ​ឈ្មោះ​ថ្មី និង​ទទួល​បាន ¥25 / USD 3.5 សម្រាប់​ការ​ទិញ​ទំនិញ ដោយ​គ្រាន់តែ​វាយ​ពាក្យ [AFFILIATE] នៅ​ក្នុង​កន្លែង​ស្វែងរក ដើម្បី​ចាប់ផ្ដើម​កម្មវិធី Share & Earn​ ។

Taobao ក៏​អាច​ទូទាត់​តាម​រយៈ VISA, Mastercard និង Apple Pay ផង​ដែរ ដើម្បី​ធានា​ថា​លោក​អ្នក​ អាច​ទទួល​បានបទ​ពិសោធន៍​ទិញ​ទំនិញ​ដោយ​មាន​សុវត្ថិភាព និង​ងាយស្រួល ​។

ជាមួយនឹង​ពាក្យស្លោក​ថ្មី “Everything and Anything!” Taobao បាន​បង្ហាញ​ទៅ​កាន់​ពិភពលោក ជាមួយ​ជម្រើស​ជា​ច្រើន ដែល​គ្មាន​ដែន​កំណត់​របស់​ខ្លួន ដូច​ជា សម្លៀក​បំពាក់ ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ទំនិញ​របស់​សត្វ​ចិញ្ចឹម គ្រឿង​សង្ហា​រឹម ប្រដាប់​ក្មេង​លេង និង​អ្វី​ៗ​ជា​ច្រើន​ទៀត ដែល​សម​ស្រប​តម្រូវការ​របស់​អ្នកទិញ​គ្រប់​រូប ​។ Taobao បន្ត​ផ្តល់​ជូន​អ្នក​ប្រើប្រាស់​ជាមួយ​ជម្រើស​ច្រើន​ជាង តម្លៃ​ល្អ​ជាង និង​បទ​ពិសោធន៍​ទិញ​ទំនិញ​អន​ឡាញ​ទាន់សម័យ​បំផុត​សម្រាប់​អ្នក​ប្រើ​នៅ​ទូ​ទាំង​ពិភពលោក ​។

សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ការ​ផ្សព្វផ្សាយ និង​ការ​អាប់​ដេ​ត​ពី ប្រ​ម៉ូ​សិន 11.11 របស់ Taobao Cambodia សូម​តាមដាន Facebook Page , Instagram និង TikTok របស់ Taobao Cambodia ឬ​ចូល​ទៅ​កាន់ App ដោយ​ផ្ទាល់ ​៕ អត្ថបទសហការ