ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​«​វ​ល្លិ៍​ខ្លូត»​តើវា​មាន​អត្ថប្រយោជន៍​អ្វីខ្លះ ទើប​ថៃ​ចង់​​បាន​ពូជ​​នេះ​យកទៅ​ដាំ?

5 ខែ មុន
  • ភ្នំពេញ

រឿងរ៉ាវ​ថ្មី​មួយ​រវាង​ខ្មែរ​-​ថៃ ពាក់ព័ន្ធ​នឹង​ផ្កា​វ​ល្លិ៍​ខ្លូត​ត្រូវ​បាន​ចែករំលែក​ពាសពេញ​បណ្តាញ​សង្គម​ដោយ​ធ្វើ​ឱ្យ​មហាជន​ខ្មែរ​ហួសចិត្ត​សឹង​គ្រប់​គ្នា ព្រោះតែ​ប្រជាជន​ថៃ​មួយ​ចំនួន​តូច​ដែល​មានគំនិត​ជាតិនិយម​ជ្រុល បន្ត​ចង់បាន​របស់​ខ្មែរ​ហួសហេតុ អស់ពី​រឿង​មួយ​ចូល​រឿង​មួយ​ ។ ជាក់ស្តែង បន្ទាប់​អ្នក​ស្រលាញ់​អភិរក្ស​វប្បធម៌​ខ្មែរ នាំ​គ្នា​គាស់កកាយ​ចែករំលែក​ឡើង​វិញ ​អំពី​ប្រវត្តិ​នៃ​ប្រើប្រាស់​ផ្កា​វ​ល្លិ៍​ខ្លូត…

រឿងរ៉ាវ​ថ្មី​មួយ​រវាង​ខ្មែរ​-​ថៃ ពាក់ព័ន្ធ​នឹង​ផ្កា​វ​ល្លិ៍​ខ្លូត​ត្រូវ​បាន​ចែករំលែក​ពាសពេញ​បណ្តាញ​សង្គម​ដោយ​ធ្វើ​ឱ្យ​មហាជន​ខ្មែរ​ហួសចិត្ត​សឹង​គ្រប់​គ្នា ព្រោះតែ​ប្រជាជន​ថៃ​មួយ​ចំនួន​តូច​ដែល​មានគំនិត​ជាតិនិយម​ជ្រុល បន្ត​ចង់បាន​របស់​ខ្មែរ​ហួសហេតុ អស់ពី​រឿង​មួយ​ចូល​រឿង​មួយ​ ។

ជាក់ស្តែង បន្ទាប់​អ្នក​ស្រលាញ់​អភិរក្ស​វប្បធម៌​ខ្មែរ នាំ​គ្នា​គាស់កកាយ​ចែករំលែក​ឡើង​វិញ ​អំពី​ប្រវត្តិ​នៃ​ប្រើប្រាស់​ផ្កា​វ​ល្លិ៍​ខ្លូត មក​ឆ្នៃ​ជា​ក្បូរក្បាច់​សិល្បៈ​តុបតែង​លម្អ​របស់​ដូនតា​ខ្មែរ​សម័យ​អង្គរ នៅ​លើ​ម្កុដ​នារី​ទេពអប្សរ​នៅ​តាម​ជញ្ជាំង​ប្រាសាទបុរាណ​នានា​នោះ ស្រាប់តែ​ជនជាតិ​ថៃ មួយ​ចំនួន​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​រក​ពូជ​វ​ល្លិ៍​ខ្លូត​នេះ ពី​ស្រុក​ខ្មែរ​យើង​ទៅ​ដាំ​នៅ​ស្រុក​ថៃ ក្នុង​គោលបំណង​ថា ផ្កា​វ​ល្លិ៍​ខ្លូត​នេះ​គឺជា​រុក្ខជាតិ​របស់​ថៃ​ ។  

សូម​បញ្ជាក់​ថា ផ្កា​វ​ល្លិ៍​ខ្លូត​ដែល​តែង​រំលេច​លើ​មកុដ​អប្សរា ដែល​កើត​ចេញពី​បញ្ញាញាណ​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ដោយ​ការ​ផ្សារ​ភ្ជាប់​និង​ទាញ​យក​ធម្មជាតិ​ជុំវិញ​ខ្លួន មក​ច្នៃ​បង្កើត​ចេញ​ជា​ក្បូ​ក្បាច់រចនា​ដ៏​គួរ​ឱ្យ​ស្ងើចសរសើរ​ ។ ជា​ពិសេស ក្បាច់​ផ្កា​វ​ល្លិ៍​ខ្លូត​នេះ ត្រូវ​បាន​ដូនតា​ខ្មែរ​យក​ទៅ​ដាប់​ជាប់​ជញ្ជាំង​ប្រាសាទ​ជា​ច្រើន​ដើម្បី​ទុកជា​ភុ​ស្ត​តាំង​បន្សល់​ឱ្យ​កូន​ខ្មែរ​នា​សម័យ​បច្ចុប្បន្ន​។ ក្រៅពី​នោះ វ​ល្លិ៍​ខ្លូត​ត្រូវ​បាន​ដូនតា​ខ្មែរ​ប្រើ​ជា​ឱសថ​ដ៏​ស័​ក្ត័​សិទ្ធ​ក្នុង​ការ​ព្យាបាល​ជំងឺ​មួយ​ចំនួន ជា​ពិសេស​យក​ទៅ​បន្សាបពិស ពេល​ដែល​អ្នក​ណា​ម្នាក់​ត្រូវ​ពស់​ចឹក​ជាដើម​។

ប៉ុន្តែ​ដោយសារ​តែ​ដើម​វ​ល្លិ៍​ខ្លូត មិនសូវ​ត្រូវ​បានកូន​ខ្មែរ​ស្គាល់​ច្បាស់ ដូច​ផ្ការំដួល ផ្កាចន្ទន៍ ផ្កា​ក្រវាន់ ជាដើម​នោះ ទើប​ជនជាតិ​ថៃ​មួយ​ចំនួន ចង់​ក្រ​ឡៃ​ថា ផ្កា​វ​ល្លិ៍​ខ្លូត​នេះ ជា​របស់​ថៃ ព្រោះតែ​នៅ​តាម​ប្រាង្គ​ប្រាសាទ​របស់​ខ្មែរ​ជា​ច្រើន​ដែល​បច្ចុប្បន្ន​នៅ​ក្នុង​ទឹកដី​ថៃ​នោះ ក៏​មាន​ឆ្លាក់​រូប អ​ប្សា​រពាក់​ម្កុដ​ដែល​មាន​ក្បាច់​ផ្កា​ខ្លូត​នេះ​ដែរ​។

ដូចនេះ ដើម្បី​ឱ្យ​កូន​ខ្មែរ ស្គាល់​ច្បាស់​ពី វ​ល្លិ៍​ខ្លូត 60Buzz សូម​បង្ហាញ​ជូន​លក្ខណៈ​លម្អិត​នៃ​វ​ល្លិ៍​មួយ​ប្រភេទ​នេះ ដោយ​ដកស្រង់​ចេញពី​សៀវភៅ រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​៖

វ​ល្លិ៍​ខ្លូត គឺជា​រុក្ខជាតិ​ដែល​ដុះ​ដោយ​ខ្លួនឯង​តាម​ព្រៃ​ភ្នំ​ធម្មជាតិ វ​ល្លិ៍​ខ្លូត ជា​ប្រភេទ​វ​ល្លិ៍​តោង​ឡើង​ខ្ពស់​ពី ១០ ទៅ​១២ ម៉ែត្រ ដោយ​មែក​ដុះ​ចេញពី​ដើម មែក​និង​ដើម​មាន​ថ្នាំង  ។ ស្លឹក​វ​ល្លិ៍​ខ្លូត មាន​រាង​ពងក្រពើ​ស្រួច​ចុង ង​លើ​រលោង​ដុះ​ទល់​ទង​គ្នា​តាម​ថ្នាំង​នៃ​ខ្នែង ដែល​បែកចេញ​តាម​ថ្នាំង​ដើម​មាន​សណ្ឋាន​ជា​ធាង​ស្លឹក មាន​ស្លឹក​ពី​១​គូ ឬ ២​គូ ។

ផ្កា​វ​ល្លិ៍​ខ្លូត ត្រូវ​បាន​បែក​ចែក​ជា​ផ្កា​ឈ្មោល​និង​ផ្កា​ញី ដោយ​ផ្កា​ឈ្មោល​ដុះ​ជា​កួរ រីឯ​ផ្កា​ញី​ដុះ​ជា​កញ្ចុំ មាន​ចំនួន​ប្រហែល​២០​ផ្កា ។ ផ្លែ​វ​ល្លិ៍​ខ្លូត មាន​ទង​ខ្លី​ប្រវែង​ពី ១-៥​សង់ទីម៉ែត្រ  ទទឹង​ពី​១១-១៦​មី​លី​ម៉ែត្រ នៅ​លើ​ផ្លែ​មាន​ម្សៅ​ពណ៌​ស ពេល​ទុំ​ពណ៌​លឿង​គ្រាប់​ធំ​។

ជា​ទូទៅ វ​ល្លិ៍​ខ្លូត ដែល​ចេញ​ផ្កា​ចាប់ពី​ខែ មិថុនា ដល់​ខែសីហា ហើយ​ចាប់ផ្តើម​ចេញ​ផ្លែ​ចាប់ពី​ខែតុលា ដល់​ខែធ្នូ​។  ហើយ​គេ​អាច​ប្រមូល​ផល​ផ្លែ​ក​ខ្លូត បាន​រាល់​រដូវ ដោយ​លាង​ឱ្យ​ស្អាត និង​ហាន់​ស្តើង​ហាល​អោយ​ក្រៀម ។

ផ្នែក​ប្រើប្រាស់​នៃ​វ​ល្លិ៍​ខ្លូត មាន​ដូច​ជា ប្ញ​ស វ​ល្លិ៍ និង ស្លឹក ដែល​មាន​រសជាតិ​ល្វីង​។ គេ​អាច​ប្រើ ប្ញ​ស​និង​ដើម​វ​ល្លិ៍ របស់​ខ្លូត ធ្វើ​ជា​ថ្នាំ​បំបាត់​ការ​ចុកចាប់ ឈឺសន្លាក់​ដៃជើង បន្សាប​ការ​ពុល​អាហារ ឬ បន្សាប​ពិសពស់​ចិក គេ​ក៏​ធ្វើ​ខ្លូត​ជា​ថ្នាំ​ព្យាបាល​ព្រូន  និង​ជំងឺគ្រុនចាញ់​ថែម​ទៀត​។ ប្ញ​ស​ខ្លូត ត្រូវ​គេ​យក​ទៅ​ធ្វើ​ថ្នាំ​ព្យាបាល​ស្ត្រី​ដែល​មាន​រដូវ​មិន​ទៀង ។ ស្លឹក​ខ្លូត ត្រូវ​គេ​យក​ទៅ​បុក​ដើម្បី​បិទ​កន្លែង​ពស់​ចឹក ដោយឡែក​ដើម​របស់​វ​ល្លិ៍​ខ្លូត ត្រូវ​គេ​យក​ដាំទឹក​ផឹក ឬ ត្រាំ​ស្រា​ផឹក ក្នុង​កម្រិត​ពី ១៥ ទៅ​២០​ក្រាម ឬ ដល់​៣០​ក្រាម ហើយ​ប្រើ​សម្រាប់​ព្យាបាល​អ្នក​សន្លាក់​ដៃជើង​វិញ គេ​អាច​ប្រើ​លាយ​ជាមួយ​ឱសថ​បុរាណ​ផ្សេង​ៗ​ទៀត​បាន​៕ ដោយ​៖​អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ