ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជំនាញ​ថា​វៀតណាម​អាច​មាន​បញ្ហា​ធំ​​បើ​មិន​ទិញ​អាវុ.ធ​ការ​ពារ​ខ្លួន

1 ខែ មុន

ទីក្រុង​ហាណូយ៖ ​នៅ​ពេល​ស្ថាន​ការណ៍​នៅ​ក្នុង​តំបន់​​កំពុង​តាន​តឹង​​ ​​​​វៀតណាម​​គួរ​ណាស់​ទិញ​អាវុធ​ចូល​ឱ្យ​បាន​ច្រើន​ដើម្បី​ទុក​ការ​ពារ​ខ្លួន​។ ផ្ទុយ​ទៅ​វិញ ប្រទេស​នេះ​កាត់​បន្ថយ​ការ​ទិញ​ចូល​ទ្វេ​មួយ​ជា​បី​​កាល​ពី​ឆ្នាំ​២០២៣​។ ប៉ុន្តែ​​បើ​ទុក​ជា​ត្រូវ​ទិញ​ក៏​មិន​សូវ​​ទិញ​ពី​រុស្ស៊ី​ច្រើន​​ដូច​មុន​ដែរ​។ វៀតណាម​ចង់​​​ទិញ​ពី​ប្រទេស​ផ្សេង​វិញ​​។ នេះ​បើ​​តាម​ទិន្ន​ន័យ​ដែលផ្សព្វ​ផ្សាយ​​​​​​​កាល​ពី​ថ្ងៃ​ចន្ទ​។ ក្រុម​អ្នក​ជំនាញ​​យល់​ថា​ការ​ដែល​​វៀតណាម​កាត់​បន្ថយ​ការ​ទិញ​អាវុធមិន​មែន​​​ជា​សញ្ញាល្អ​​ទេ​​។​ វៀតណាម​ដាក់​ផែនការ​នាំ​អាវុធ​ចូល​១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​​។…

ទីក្រុង​ហាណូយ៖ ​នៅ​ពេល​ស្ថាន​ការណ៍​នៅ​ក្នុង​តំបន់​​កំពុង​តាន​តឹង​​ ​​​​វៀតណាម​​គួរ​ណាស់​ទិញ​អាវុធ​ចូល​ឱ្យ​បាន​ច្រើន​ដើម្បី​ទុក​ការ​ពារ​ខ្លួន​។ ផ្ទុយ​ទៅ​វិញ ប្រទេស​នេះ​កាត់​បន្ថយ​ការ​ទិញ​ចូល​ទ្វេ​មួយ​ជា​បី​​កាល​ពី​ឆ្នាំ​២០២៣​។ ប៉ុន្តែ​​បើ​ទុក​ជា​ត្រូវ​ទិញ​ក៏​មិន​សូវ​​ទិញ​ពី​រុស្ស៊ី​ច្រើន​​ដូច​មុន​ដែរ​។ វៀតណាម​ចង់​​​ទិញ​ពី​ប្រទេស​ផ្សេង​វិញ​​។ នេះ​បើ​​តាម​ទិន្ន​ន័យ​ដែលផ្សព្វ​ផ្សាយ​​​​​​​កាល​ពី​ថ្ងៃ​ចន្ទ​។ ក្រុម​អ្នក​ជំនាញ​​យល់​ថា​ការ​ដែល​​វៀតណាម​កាត់​បន្ថយ​ការ​ទិញ​អាវុធមិន​មែន​​​ជា​សញ្ញាល្អ​​ទេ​​។​

វៀតណាម​ដាក់​ផែនការ​នាំ​អាវុធ​ចូល​១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​​។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០២៣​ វៀត​ណាម​មិន​សូវ​ទិញ​អាវុធ​ច្រើន​ទេ​។ គ្រឿង​បរិក្ខារ​យោធា​ដែល​វៀតណាម​នាំ​ចូល​គឺ​នាវា​ចម្បាំង​ដែល​ជា​អំណោយ​របស់​ប្រទេស​ឥណ្ឌា​​ក្នុង​នាម​​ឥណ្ឌា និង​វៀតណាម​កំពុង​តែ​កុង​គ្នា​ជា​មួយ​ចិន​។ ​គិត​ចាប់​ពី​ឆ្នាំ​២០០៧​មក វៀតណាម​នាំ​ចូល​អាវុធ​តិច​​បំផុត​កាល​ពី​ឆ្នាំ​២០២៣​។​

នៅ​​ក្នុង​ស្ថាន​ភាព​តាន​តឹង​ខ្លាំង​រវាង​ចិន និង​តៃវ៉ាន់​ និង​​​ការ​ប៉ះ​ទង្គិច​គ្នា​ជា​​ហូរ​ហែ​​រវាង​ចិន និង​​ប្រទេស​ដទៃ​ទៀត​​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ វៀតណាម​បែរ​ជា​​មិន​ទាន់​អភិវឌ្ឍ​ឃ្លាំង​អាវុធ​របស់​ខ្លួន​ឱ្យ​បាន​ទំនើប​ទាន់​សភាព​ការណ៍​វិវត្ត​ទេ​។ ដូច្នេះ អ្នក​ជំនាញ​ព្រមាន​ថា​វៀតណាម​អាច​នឹង​មាន​បញ្ហា​ធំ​បើ​សិន​ជម្លោះ​ប្រដាប់​អាវុធ​ទ្រង់​ទ្រាយ​ធំ​ផ្ទុះ​ឡើង​នា​ពេល​អនាគត​។​

បើ​វៀត​ណាម​បន្ត​ប្រើ​ប្រាស់​ឃ្លាំង​អាវុធ​ដែល​មិន​សូវ​ទំនើប​​ដូច​សព្វ​ថ្ងៃ​នេះ ​ប្រទេស​ចិន​​នឹង​មាន​ប្រៀប​​​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោ​កខាល​ ថេយើ (Carl Thayer) ជា​អ្នក​ជំនាញ​ខាង​បញ្ហា​សន្តិ​សុខ​ជាតិ​វៀត​ណាម​។ រដ្ឋា​ភិបាល​វៀតណាម​មិន​ធ្វើ​អត្ថា​ធិប្បាយ​លើមូល​ហេតុ​ដែល​ខ្លួន​មិន​ទិញ​អាវុធ​ច្រើន​ៗ​សម្រាប់​ការ​ពារ​ជាតិ​​​​។ មន្ត្រី​ជាន់​ខ្ពស់​​វៀតណាម​ធ្លាប់​បង្ហើប​ឱ្យ​ដឹង​​ថា​រដ្ឋាភិបាល​​​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​​មួយ​ចំនួន​នៅ​ឯ​​ពិធី​តាំង​ពិព័រណ៍​យោធា​​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២២​។​

អ្នក​ជំនាញ​​​យល់​ថា​មូល​ហេតុ​ដែល​វៀតណាម​មិន​ផ្សព្វ​ផ្សាយ​កិច្ច​ព្រម​ព្រៀង​ជា​សាធារណៈ​អាច​ដោយ​សារ​ការ​ចរ​ចា​គ្នា​មិន​ទាន់​ឯក​ភាព​១០០%​។ ​អ្វី​ដែល​វៀតណាម​ត្រូវ​ការ​​គឺ​​នាវា​​, យន្ត​ហោះ​​​ និង​យន្ត​ហោះ​ដ្រូន​​​។ សព្វ​ថ្ងៃ​នេះ វៀតណាម​មាន​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ដែល​ទិញ​ពី​រុស្ស៊ី និង​អ៊ីស្រាអែល​។ ប៉ុន្តែ​ប្រព័ន្ធ​ខ្លះ​ទិញ​ចូល​តាំង​ពី​ជាង​៣០​ឆ្នាំ​មុន​។ ដូច្នេះ ចាស់​ហួស​សម័យ​​ហើយ​។ យក​មក​ប្រើការ​​មិន​កើត​ទេ​​។ នេះ​បើ​​តាម​របាយ​ការណ៍​ឆ្នាំ​២០១៩​របស់​ក្រសួង​ការ​ពារ​ជាតិ​វៀតណាម​​។

​វៀត​ណាម​ក៏​កំពុង​គិត​គូរ​អំពី​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​យោធា​​​ដែរ​។ ប៉ុន្តែ​ប្រទេស​នេះ​មិន​អាច​ផលិត​អាវុធ​ធុន​ធំ​ដោយ​ខ្លួន​ឯង​​​ដូច​ជា​យន្ត​ហោះ​ និង​នាវា​ជា​ដើម​។ ទី​ផ្សារ​លក់​អាវុធ​របស់​​​រុស្ស៊ី​​ថយ​ចុះ​ខ្លាំង​​កាល​ពី​ឆ្នាំ​២០២៣​។ វៀតណាម​ក៏​ចេះ​តែ​ឆ្លៀត​ឈ្លក​ទិញ​អាវុធ​ពី​រុស្ស៊ី​ដែរ​ដោយ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ធ្វើ​ខុស​ពី​ការ​ដាក់​ទណ្ឌ​កម្ម​របស់​អាមេរិក​ទៅ​លើ​រុស្ស៊ី​ (ពី​បទ​វាយ​ប្រហារ​អ៊ុយ​ក្រែន​)។ នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋា​ភិបាល​វៀត​ណាម​ពីរ​រូប​ដែល​បង្ហើប​ឱ្យ​ដឹង​នៅ​ក្នុង​លក្ខ​ខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​។

​កាល​ពី​ឆ្នាំ​២០២២ ហាណូយ​​ប្រកាស​ជា​សា​ធារណៈ​​​ថា​ខ្លួន​នឹង​ស្វែង​រក​ដៃ​គូ​ដទៃ​ទៀត​ក្រៅ​ពី​រុស្ស៊ី​។ ប៉ុន្តែ​ការ​ចរ​ចា​គ្នា​ជា​មួយ​ប្រទេស​លក់​អាវុធ​ដទៃ​ទៀត​ហាក់​ដូច​ជា​មិន​សូវ​​មាន​លទ្ធ​ផល​ជា​ដុំ​កំភួន​ទេ​។ ​វៀត​ណាម​​ខិត​ខំ​ចរ​ចា​គ្នា​ជា​មួយ​ឥណ្ឌា, អាមេរិក​, កូរ៉េ​ខាង​ត្បូង, ​ជប៉ុន និង​សាធារណ​រដ្ឋ​ឆេក​ផង​ដែរ​។ ប៉ុន្តែ​​នៅ​សាញ​រឿង​តម្លៃ​ដោយ​សារ​វៀតណាម​ចង់​បាន​របស់​ធូរ​ថ្លៃ​។​​

វៀតណាម​នឹង​រៀប​ចំ​ពិព័រណ៍​យោធា​លើក​ទី​២​របស់​ខ្លួន​នៅ​ខែ​ធ្នូ ឆ្នាំ​២០២៤​។​ ​សព្វ​ថ្ងៃ​នេះ​ វៀតណាម​ប្រើ​ប្រាស់​នយោ​បាយ​​កណ្ដាល​ មិន​ងាក​ទៅ​រក​មហា​អំណាច​ណា​មួយ​ឱ្យ​ជ្រះ​ស្រឡះ​ទេ​ ហើយ​សុខ​ចិត្ត​​​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រទេស​មហា​អំណាច​ទាំង​អស់​។ ​លោ​ក​ង្វៀន​ធីហ្វឿង (Nguyen The Phuong) ​ជា​អ្នក​ជំនាញ​ខាង​វិស័យ​ការ​ពារ​ជាតិ​វៀតណាម​ថ្លែង​ថា​បើ​វៀតណាម​មិន​ទិញ​អាវុធ​​ឱ្យ​បាន​ច្រើន​​ទេ​ចាំ​មើល​តែ​​​មាន​ជម្លោះ​ប្រដាប់​អាវុធ​ធំ​​កើត​ឡើង​ វៀតណាម​នឹង​យំ​ស្វា​ជា​មិន​ខាន៕​

ប្រភព៖ Reuters
https://www.reuters.com/world/asia-pacific/vietnam-arms-imports-drop-trickle-despite-regional-tensions-2024-03-14/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ