ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សល់​តែ​រូបភាព​សោ.កសៅ ដែល​ជា​គំនរ​ឡាន​-​ម៉ូតូ​ក្រោយ​កើត​គ្រោះថ្នា.ក់​ចរាចរណ៍

5 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ក្រៅពីមានមនុស្សស្លា.ប់ របួស ធ្លាក់ខ្លួនពិ.ការនិងខ្លះទៀតជាប់ពន្ធនាគារ ប្រជា​

ខេត្តព្រះសីហនុ ៖ ក្រៅពីមានមនុស្សស្លាប់ របួស ធ្លាក់ខ្លួនពិ.ការនិងខ្លះទៀតជាប់ពន្ធនាគារ ប្រជា​ពលរដ្ឋជា​ម្ចាស់យានយន្តក៏ខាតបង់ថវិកាច្រើនទៀតដោយសារតែយានយន្តខូចខាតប្រើលែងកើត ។

នេះជាគំនរ ម៉ូតូ ឡាន វត្ថុតាងមួយផ្នែកតូច ដែលជាសំណល់កើតឡើងពីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តព្រះសីហនុកន្លងមក និងនៅមានសំណល់វត្ថុតាង ឡាន ម៉ូតូ ច្រើនទៀតក្នុងក្រុងនិងស្រុកនានា ដែលលែងប្រើកើតទៅហើយ កើតឡើងដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានអធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ រក្សា​ទុក​នៅ​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​ជើងគោ ក្បែ​អធិការ​ដ្ឋានដែរ ។​

រថយន្តម៉ូតូធ្លាប់តែរបស់អង្អែលជូតដុះលាង ទុកដាក់ត្រឹមត្រូវខ្លាចបាត់បង់ គ្រាន់តែធ្វេសប្រហែសបន្តិច រថយន្តម៉ូតូដែលធ្លាប់ប្រើប្រាស់និងនៅក្បែរខ្លួនជានិច្ចនោះ បែរជាឃ្លាតឆ្ងាយ នឹងអាចឈានដល់បាត់បង់ជីវិតក៏មាន។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក អ៊ួងវុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានអំពាវនាវ និងតែងតែចុះអប់រំណែនាំពីការអនុវត្តច្បាប់ចរាចរណ៍នៅតាម ភូមិ ឃុំ សង្កាត់និងសាលារៀន ហើយអំពាវនាវទៀត ឱ្យអ្នកបើកបរយានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍និងប្រុងប្រយ័ត្នគ្រប់ពេល គ្រប់វិនាទីក្នុងពេលកំពុងបើកបរ ។

ជាក់ស្ដែងដូចជាក្នុងរូបភាពនេះ ហើយនៅក្នុងស្រុកព្រៃនប់មួយប៉ុណ្ណោះ មានរថយន្តម៉ូតូរាប់រយគ្រឿង ត្រូវបានខូចខាតបាត់បង់ ហើយតើមនុស្សប៉ុន្មាននាក់ដែលបានស្លាប់និងរបួស គ្រោះថ្នាក់ជាមួយរថយន្តម៉ូតូខាងលើនេះ។ តើគិតជាថវិកាចំណាយអស់ប៉ុន្មាន ? ។

នេះកើតចេញពីការទ្វេសប្រហែស បើកបរហួសល្បឿនកំណត់វ៉ាជែងមិនគោរពច្បាប់ចរាចរណ៍ទើបបណ្ដាលឱ្យ ជួបគ្រោះថ្នាក់បាត់បង់ទ្រព្យសម្បត្តិនិងហ៊ានទៅដល់បាត់បង់អាយុជីវិតទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ