ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រី​យោធា វ័យ​ចំណាស់​ម្នាក់ ចុះ​ដាក់​មង​ក្នុង​ស្រះ​ជម្រៅ​ជាង​៤​ម៉ែត្រ លង់ទឹក​ស្លា​.​ប់

1 ខែ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អតីតមន្ត្រី​យោធា បាន​នាំ​ប្រពន្ធ​ទៅ​ដាក់​មង​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន លុះ​ប្រពន្ធ សុំ​ទៅ​ងូតទឹក​ឯ​ផ្ទះ​១​ភ្លែត ស្រាប់តែ​ពេល​ត្រឡប់​មក​វិញ​បាត់​ប្តី រក​មិនឃើញ…

ខេត្ត​ប៉ៃលិន ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អតីតមន្ត្រី​យោធា បាន​នាំ​ប្រពន្ធ​ទៅ​ដាក់​មង​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន លុះ​ប្រពន្ធ សុំ​ទៅ​ងូតទឹក​ឯ​ផ្ទះ​១​ភ្លែត ស្រាប់តែ​ពេល​ត្រឡប់​មក​វិញ​បាត់​ប្តី រក​មិនឃើញ ក៏​ស្រែក​ឱ្យ​អ្នក​ជិតខាង​ជួយ​ដើរ​រក និង​ចុះ​រាវ​ក្នុង​ទឹកស្រះ ដោយ​ចំណាយពេល​ជា​ច្រើន​ម៉ោង នៅ​តែ​រក​មិនឃើញ ព្រោះ​ស្រះ​ទឹកធំ​ហើយ​ជ្រៅ រហូត​ដល់​ពេល​ព្រឹក ទើប​ប្រទះ​ឃើញ​ស​.​ព​អណ្តែត​ទឹក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៤ នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន ក្នុង​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រហូត​មក​ដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ទើប​ស​.​ព​អណ្តែត​ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ​ខាងលើ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ឡុំ លាភ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជា​អតីតមន្ត្រី​យោធា រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បាន​លង់ទឹក​ស្រះ ដែល​មាន​ជម្រៅ​ជាង​៤​ម៉ែត្រ ។

ប្រភព​បន្ត​ទៀត​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ បាន​នាំ​ប្រពន្ធ​របស់​ខ្លួន ទៅ​ដាក់​មង​នៅ​ក្នុង​ស្រះ​ទឹក​ខាងលើ​។ ពេល​គាត់​កំពុង​តែ​រាយ​មង ស្រាប់តែ​ប្រពន្ធ សុំ​ទៅ​ផ្ទះ ងូតទឹក​១​ភ្លែត​។ លុះ​ពេល​ប្រពន្ធ​ត្រឡប់​មក​វិញ រក​មើល​មិនឃើញ​ប្តី​របស់​ខ្លួន ក៏​សួរ​អ្នក​ជិតខាង និង​ដើរ​រក​ក្បែរ​ៗ​នោះ នៅ​តែ​មិនឃើញ​ដដែល ទើប​ប្រពន្ធ​ស្រែកហៅ​កូន និង​សាច់ញាតិ​បងប្អូន​ឱ្យ​ចុះ​ទៅ​ជួយ​រាវរក​ក្នុង​ទឹកស្រះ ដោយ​អ្នកខ្លះ​មុជទឹក​រាវរក អ្នកខ្លះ​ទៀត ប្រើ​អួន​អូស​រក​មើល​ជន​រង​គ្រោះ ក៏​នៅ​តែ​រក​មិនឃើញ​ដដែល ដោយ​ម្នាក់​ៗ នាំ​គ្នា​រក​តាំងពី​ល្ងាច រហូត​ដល់​ម៉ោង​៩​ជាង នៅ​តែ​មិនឃើញ​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ប្រភព​បញ្ជាក់​ទៀត​ថា រហូត​ដល់​ព្រឹក​ឡើង ប្រពន្ធ និង​កូន​ជន​រង​គ្រោះ មិន​អស់ចិត្ត ក៏​ដើរទៅ​មើល​កន្លែង​ស្រះ​ទឹក ស្រាប់តែ​ប្រទះ​ឃើញ​ស​.​ព​ប្តី​របស់​ខ្លួន​អណ្តែត ក៏​នាំ​គ្នា​ស្រែក​ទ្រហោយំ និង​ឱ្យ​គេ​ស្រង់​យក​ឡើងគោក​ទាំង​មិន​អស់ចិត្ត ។

សាច់ញាតិ​ជន​រង​គ្រោះ បាន​បញ្ជាក់​ថា មុន​ពេល​បុរស​ខាងលើ​ចុះ​ទៅ​ដាក់​មង​ក្នុង​ទឹកស្រះ គាត់​ក៏​បាន​ហូប​ស្រា​បៀរ ប្រហែល​២ ទៅ​៣​កំប៉ុង​ដែរ នេះ​ប្រហែលជា​ធ្វើ​ឱ្យ​គាត់​ស្រវឹង និង​ទំនងជា​កើត​ខ្យល់គ មិន​អាច​ហែល​ទឹកស្រះ​បាន ក៏​បណ្តាល​ឱ្យ​លង់​ស្លា​.​ប់​បែប​នេះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ មន្ត្រី​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​មើល​ស​.​ព​ជន​រង​គ្រោះ ព្រមទាំង​ប្រមូល​ឱ្យ​ប្រពន្ធ​កូន និង​សាច់ញាតិ ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ