ស្វាយកំពុងពេញផ្លែរាប់រយដើម បា.ក់ច្រាំ.ងចូលទន្លេ
- ព្រៃវែង
ខេត្តព្រៃវែង ៖ ដើមស្វាយរាប់រយដើម ដែលកំពុងផ្លែស្អេកស្កះនៅលើកោះកន្ធាយ ក្នុងឃុំស្វាយភ្លោះ
ខេត្តព្រៃវែង ៖ ដើមស្វាយរាប់រយដើម ដែលកំពុងផ្លែស្អេកស្កះនៅលើកោះកន្ធាយ ក្នុងឃុំស្វាយភ្លោះ
ខេត្តព្រៃវែង ៖ ដើមស្វាយរាប់រយដើម ដែលកំពុងផ្លែស្អេកស្កះនៅលើកោះកន្ធាយ ក្នុងឃុំស្វាយភ្លោះស្រុកពាមជរ ខេត្តព្រៃវែង បានបាក់ធ្លាក់ចូលទឹកទន្លេជាបន្តបន្ទាប់ ខ្លះងាប់ ខ្លះលិចបាត់ទៅក្នុងទឹក ដោយសារតែការបាក់ដីច្រាំងទន្លេ។
ប្រជាពលរដ្ឋដែលជាម្ចាស់ចម្ការស្វាយ នៅលើកោះកន្ធាយនោះបានរៀបរាប់ថា ដីកោះកន្ធាយ បានចាប់ផ្ដើមបាក់ច្រាំងរយៈពេលជាងមួយឆ្នាំមកហើយ ដោយបាក់ម្ដងៗប្រវែងពី 10 ទៅ 20 ម៉ែត្រ។ ហើយគិតមកដល់ពេលនេះ គឺក្បាលកោះកន្ធាយទាំងមូល បានបាក់ដាច់បាត់អស់ជាង 300 ម៉ែត្រហើយ។
ពលរដ្ឋទាំងនោះបានបញ្ជាក់ថា រយៈពេលជាង 10 ថ្ងៃចុងក្រោយនេះ ច្រាំងក្បាលកោះកន្ធាយ បានបាក់សន្ធាប់ខ្លាំង ធ្វើឱ្យដើមស្វាយរបស់ពួកគាត់ ដែលដាំនៅក្បាលកោះ និងកំពុងផ្លែពេញដើមនោះ ត្រូវបាក់ចូលទៅក្នុងទន្លេអស់រាប់រយដើម។
ប៉ុន្តែអ្វីដែលពួកគាត់កំពុងតែព្រួយបារម្ភខ្លាំងនោះ គឺច្រាំងនេះវានៅតែបន្តបាក់ទៀត ដែលធ្វើឱ្យដើមស្វាយរបស់ពួកគាត់រាប់ពាន់ដើមទៀត ត្រូវប្រឈមប៉ះពាល់ខ្លាំងបំផុត ទើបពួកគាត់សូមឱ្យអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញ ជួយចុះពិនិត្យមើលហ្នឹងរកដំណោះស្រាយផង។
ចំពោះមូលហេតុដែលបណ្ដាលឱ្យមានការបាក់ច្រាំងដាច់កោះកន្ធាយខ្លាំងបែបនេះ ត្រូវបានពលរដ្ឋអះអាងថា ដោយសារតែកត្តាធំៗចំនួន ២ ដែលទី១នោះ គឺមកពីកត្តាធម្មជាតិ ទឹកទន្លេហូរច្រោះខ្លាំង និងទី២ គឺដោយសារមានសាឡង់បូមខ្សាច់ មកបូមនៅជុំវិញកោះនេះច្រើន ទើបបណ្ដាលឱ្យដីខ្សាច់នៅផ្នែកខាងក្រោមបាទទន្លេហូរច្រោះ ហើយបណ្ដាលឱ្យបាក់ដីខាងលើចូលក្នុងទន្លេបែបនេះទៅ។
ប៉ុន្តែករណីនេះត្រូវបានលោក សន យ៉ុង មេឃុំស្វាយភ្លោះអះអាងថា ដីកោះកន្ធាយនេះ មិនមែនទើបតែបាក់នោះទេ គឺវាបាក់ច្រើនឆ្នាំមកហើយ ដោយបាក់បន្តិចម្ដងៗរាប់រយម៉ែត្រហើយ ប៉ុន្តែវាបាក់ដាច់ផ្នែកក្បាលកោះ ហើយវាទៅដុះនៅខាងកន្ទុយកោះវិញ។
លោកមេឃុំបានបញ្ជាក់ថា ការបាក់ដីក្បាលកោះកន្ធាយនេះ ពិតជាបានធ្វើឱ្យប៉ះពាល់ដល់ដំណាំដើមស្វាយរបស់ប្រជាពលរដ្ឋមែន ប៉ុន្តែលោកក៏គ្មានវិធីសាស្ដ្រទប់ស្កាត់ដែរ ព្រោះវាបង្កឡើងដោយកត្តាធម្មជាតិ គឺបានត្រឹមណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នពីសុវត្ថិភាពរបស់ខ្លួន និងរាយការណ៍ព័ត៌មាននេះជូនថ្នាក់ស្រុកប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ