ខេត្តកំពត ៖ ភ្លើងឆេះគំនរកម្ទេចឈើ និងឈើផងនោះ ដែលមានទីតាំងនៅជាប់របងរោងចក្រស៊ីម៉ង់ត៍ភ្នំទទុង ទូកមាស ព្រោះគំនរឈើនេះដឹកជញ្ជូនមកទុកចូលឡផលិតស៊ីម៉ង់ត៍ ។

ក្នុងហេតុការឆេះនេះដែរបានកើតឡើង តាំងពីម៉ោង៣រសៀល ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៤ ។ នៅពេលដែលឆេះគំនរឈើ និងកម្ទេចឈើនោះ រថយន្តពន្លត់អគ្គិភ័យមកពីស្នងការខេត្តកំពតជាច្រើន និងរថយន្តពន្លត់អគ្គិភ័យ តាមបណ្ដាស្រុកមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដែរតែដោយសារអំណាចនៃការឆះនោះវាខ្លាំងពេក ស្រប និងមានខ្យល់បោកបក់ផង ។

លុះមកដល់ពេលព្រឹក ថ្ងៃទី០៨ ខែមិនានេះ ភ្លើងត្រូវបានរលត់ដោយសាររថយន្តជួយបាញ់ពន្លត់បាន ហើយក៏មិនបានរាលដាលឆេះរបស់របរអ្វីដែរ ។ ដោយឡែកនៅរោងចក្រផលិតស៊ីម៉ង់ត៍វិញមិនមានរាំងស្ទះអ្វីទេ គឺដំណើរការជាធម្មតា ។
ចំណែកកងសន្តិសុខនិយាយថា ការឆេះកម្ទេចគំនរឈើ និងឈើកំណាត់ទុកចូលឡផលិតស៊ីម៉ង់ត៍នោះមិនទាន់នឹងពីមូលហេតុអ្វីដែរ ៕



ចែករំលែកព័តមាននេះ