ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្តី-​ប្រពន្ធ​ប៉ុនប៉ង​​នាំ​គ្រឿ​.​ង​.​ញៀ​.​ន​.​ជាង​២​គីឡូ​ចេញ​​​ក្រៅប្រទេស តែ​​​បរាជ័យ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​៦ មីនា ឆ្នាំ​២០២៤ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនជាតិ​កូរ៉េ​២​នាក់​ប្តី​ប្រពន្ធ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​ស្ថាប័ន​អយ្យការ​សម្រាប់​បើក​ការ​ស៊ើបសួរ និង​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ និង​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​ដោយ​រង់ចាំ​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​៦ មីនា ឆ្នាំ​២០២៤ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនជាតិ​កូរ៉េ​២​នាក់​ប្តី​ប្រពន្ធ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​ស្ថាប័ន​អយ្យការ​សម្រាប់​បើក​ការ​ស៊ើបសួរ និង​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ និង​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​ដោយ​រង់ចាំ​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់ ពាក់ព័ន្ធ​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​ជាង​២ គីឡូក្រាម​ប៉ុនប៉ង​ចេញពី​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង ។

ជនសង្ស័យ​ខាងលើ ម្នាក់​ឈ្មោះ Kim jangeun ភេទ​ប្រុស (​ប្ដី​) និង​ម្នាក់​ឈ្មោះ Lee hyeran ភេទ​ស្រី ជា​(​ប្រពន្ធ​) ពួក​គាត់​ជា​ជនជាតិ​កូរ៉េ ។ សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៤ មន្ត្រី​សមត្ថកិច្ច​គយ និង​រដ្ឋាករ​ប្រចាំ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការ​សម្របសម្រួល​ពី​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​អ្នកដំណើរ​ចំនួន​២​នាក់ ប៉ុនប៉ង​ដឹក​ជញ្ជូន​គ្រឿងញៀន តាម​ជើង​យន្តហោះ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង ។

ជនសង្ស័យ​ទាំង​២​នាក់​ជា​ប្តី​ប្រពន្ធ បាន​វេច​ខ្ចប់​គ្រឿងញៀន​ដាក់​ភ្ជាប់​ជាមួយ​ប្រដាប់​ក្រ​វ៉ា​ត់​ចង្កេះ​ដោយ​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​ត្រូវ​ឆ្លងកាត់​ច្រកចេញ​-​ចូល​«​កន្លែង​ត្រួតពិនិត្យ​»​របស់​សមត្ថកិច្ច​ព្រ​លាន​យន្តហោះ មុន​និង​ចេញដំណើរ​ទៅ​ប្រទេស​ណាមួយ ខណៈ​ពេល​នោះ​«​ម៉ាស៊ីនស្កែ​ន​»​បាន​រក​ឃើញ​ពួក​គាត់​លាក់​ទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់​ជាប់​នៅ​លើ​ដងខ្លួន​ម្នាក់​មួយ​កញ្ចប់ ទើបត្រូវ​បាន​មន្ត្រី​គយ និង​រដ្ឋាករ​ប្រចាំការ​ទីនោះ​ឃាត់ខ្លួន​ភ្លាម ។

ក្រោយ​ពេល​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​២​នាក់ ដោយ​បាន​រក​ឃើញ​នូវ​សារធាតុ​ញៀន មន្ត្រី​គយ និង​រដ្ឋាករ បាន​ជូន ដំណឹង​ទៅ​សមត្ត​កិច្ច​នគរបាល​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង ដើម្បី​សហការ និង​បន្ត​នីតិវិធី ។ លទ្ធផល​ចាប់​យ​វត្ថុ​តាង​សារធាតុ​ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​១២៩០.​៧៩​ក្រាម (​ជាង​១​គីឡូក្រាម​) លាក់​នៅ​ចង្កេះ​ប្ដី និង​សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន (Ketamine) ទម្ងន់ ៩៨៧.៤២​ក្រាម (​ជិត​១​គីឡូក្រាម​)​លាក់​នៅ​ចង្កេះ​ប្រពន្ធ ដែល​សរុប​រួម​មាន​ទម្ងន់ ២២៧៩.​២១ ក្រាម (​ជាង​២​គីឡូក្រាម​) ។

ដោយ​យោង​ទៅ​លើ​ការ​បង្ក្រាប​បទល្មើស​ជាក់ស្តែង និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ មន្ត្រី​គយ និងរដ្ឋាករ​ប្រចាំការ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ប្រគល់​ជនសង្ស័យ និង​វត្ថុ​តាង ឲ្យ​ទៅ​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សា​លាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ