ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះ​អស់ ៥​ខ្នង នៅ​ក្រោយ​អតីត​ម៉ុង​ឌី​យ៉ា​ល់

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ លំនៅ​ឋាន​ធ្វើ​ពី​ឈើ ប្រក់​ស័ង្កសី សង់​ជាប់​ៗ​គ្នា នៅ​ក្រោយ​អតីត​ម៉ុង​ឌី​យ៉ា​ល់ នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​ផ្ទះ…

រាជធានី​ភ្នំពេញ ៖ លំនៅ​ឋាន​ធ្វើ​ពី​ឈើ ប្រក់​ស័ង្កសី សង់​ជាប់​ៗ​គ្នា នៅ​ក្រោយ​អតីត​ម៉ុង​ឌី​យ៉ា​ល់ នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​ផ្ទះ ចំនួន​៥​ខ្នង រង​ការ​ខូចខាត​ទាំងស្រុង ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​០៤​និង​១០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២៤​នេះ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ ជា​ច្រើន​គ្រឿង បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ។

តាម​សាក្សី បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​ចេញពី​ជាប់​ទី​១ នៃ​ផ្ទះ​ឈើ​មួយ​ខ្នង ដែល​ម្ចាស់​បិទទ្វារ​ទុក​ចោល ហើយ​បាន​ឆេះ​រាល់ដាល់​យ៉ាង​រហ័ស ទៅ​ផ្ទះ​ផ្សេង​ទៀត ដែល​នៅ​ជាប់​នោះ យ៉ាង​សន្ធោសន្ធៅ​។ ភ្លាម​ៗ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា ជញ្ជូន​អីវ៉ាន់​ចេញ និង​ទាក់ទង​រថយន្ត​ពន្លត់​អគ្គិភ័យ ដើម្បី​ជួយ​អន្តរាគមន៍ ។

តាម​នគរបាល​ការិយាល័យ បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ ប្រមាណ​ជិត​២០​គ្រឿង បាន​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។

តាម​នគរបាល បានអោយ​ដឹង​ទៀត​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ជា​ប្រភេទ​ផ្ទះ ធ្វើ​ពី​ឈើ​លើ ថ្ម​ក្រោម ប្រក់​ស័ង្កសី ដែល​បាន​សង់​ជាប់​ៗ​គ្នា តាម​ផ្លូវឌឿងហែម​។ អគ្គិភ័យ​នេះ បាន​បំផ្លាញ​ផ្ទះ​អស់ ០៥​ខ្នង អស់ទាំង​ស្រុង រួម​ជាមួយ​សម្ភារៈ មួយ​ចំនួន​ទៀត​។

ពាក់ព័ន្ធ​បង្ក​ឲ្យ​កើត​មាន​អគ្គិភ័យ​នេះ សមត្ថកិច្ច​ជំនាញ ពុំ​ទាន់​ដឹង​ពី​មូលហេតុ នៅឡើយ​ទេ ខណៈ​កំពុង​តែ​ស្រាវជ្រាវ ។​ទោះបីជា​យ៉ាងណា គេ​មានការ​សង្ស័យ​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ