ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់មិនស្ទើរទេ ! នេះត្រឹមតែមួយប៉ប្រិចភ្នែកអ្វីៗក្នុងផ្ទះត្រូវឆេះអស់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​តៀម​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បណ្តាល​អោយ​ខូចខាត​សម្ភារៈ​ទាំងស្រុង ព្រមទាំង​ប្រាក់​មួយ​ចំនួន ខណៈ​ពេល​ដែល​ម្ចាស់​បិទទ្វារ​ផ្ទះ​ទៅ​ដាំបាយ​ហូប​នៅ​ខ្យូ​ស​ខាងក្រោយ​ផ្ទះ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​ម៉ោង​១២​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​០៥ ខែ​មិ​នា…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​តៀម​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បណ្តាល​អោយ​ខូចខាត​សម្ភារៈ​ទាំងស្រុង ព្រមទាំង​ប្រាក់​មួយ​ចំនួន ខណៈ​ពេល​ដែល​ម្ចាស់​បិទទ្វារ​ផ្ទះ​ទៅ​ដាំបាយ​ហូប​នៅ​ខ្យូ​ស​ខាងក្រោយ​ផ្ទះ ។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​ម៉ោង​១២​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​០៥ ខែ​មិ​នា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​ជំរៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

តាម​នគរបាល​អោយ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ជា​ផ្ទះ​តៀម​ធ្វើ​ពី​ដែក ប្រក់​ស័ង្កសី មាន​ទំហំ​ប្រមាណ​៨​ម៉ែត្រ​គុណ​១៥​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ​ឈឿ​ន បុត្រា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជា​ជាងដែក ។

តាម​ម្ចាស់ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់ និង​ក្រុម​គ្រួ​សារបាន​បិទទ្វារ​ផ្ទះ​ខាង​មុខ ហើយ​ក៏​បាន​នាំ​គ្នា​ហូប​បាយ​នៅ​ខ្យូ​ស​ក្បែរ​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​ផ្ទះ​ហុយ​ទ្រលោម ។

ភ្លាម​ៗ​អ្នក​ភូមិ​នាំ​គ្នា​ជួយ​ពន្លត់ តែ​ពុំ​អាច​ទប់ស្កាត់​បាន ហើយ​នគរបាល​ក៏​បាន​ទាក់​ទង់​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ហើយ​រលត់​ទៅ​វិញ ។តាម​ម្ចាស់ផ្ទះ​បានអោយ​ដឹង​ថា សម្ភារៈ​រួម​មាន​គ្រែ តុ ទូរ ខោអាវ ជាដើម នៅ​ក្នុងផ្ទះ​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់ រួម​ជាមួយ​ប្រាក់​ចំនួន​៣៥០០​ដុល្លារ​ទៀត ។

តាម​ម្ចាស់ផ្ទះ បានអោយ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ដែល​បំពាក់​នៅ​ជាប់​ជញ្ជាំង​ហើយ​ឆេះ​រាលដាល​យ៉ាង​ឆាបរហ័ស ។ នៅ​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ