ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ប្រពន្ធ​ធ្វើទុក្ខ​តាម​ផ្លូវ​​ ប្តី​ស្រវា​ចាប់​ទាញ​លើក​ប្រពន្ធ​ទាំង​កំពុង​បើកបរ រេ​ចង្កូត​បុ.ក​រះផ្អើល​​

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ចំណាស់​ម្នាក់​បាន​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ ព្រូស​១​គ្រឿង ​ដឹក​ប្រពន្ធ​ដែល​

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ចំណាស់​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ព្រូស​១​គ្រឿង ​ដឹក​ប្រពន្ធ​ដែល​មាន​ជំងឺ​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ លុះ​ពេល​ទៅ​ដល់​ពាក់កណ្ដាល​ផ្លូវ ស្រាប់តែ​ជំងឺ​ប្រពន្ធ​របស់​គាត់​ធ្វើទុក្ខ​ខ្លាំង ។ ​ដោយសារ​តែ​ភ័យ​នឹង​ប្រពន្ធ​ខ្លាំង​ពេក ​ភ្លេច​ថា​ខ្លួន​កំពុង​បើករថយន្ត ហើយ​គាត់​បាន​ស្រវា​ចាប់​ទាញ​លើក​ប្រពន្ធ ជា​ហេតុ​ធ្វើ​ឱ្យ​រថយន្ត​រេ​ចង្កូតបុក​ម៉ូតូ​ម៉ាក​ហុងដា​ធូ​ដេ​១​គ្រឿង និង​ម៉ូតូ​សណ្ដោង​រទេះ​លក់​ប្រហិត​ចៀន​និង​ភ្លៅ​មាន់ ស្លាប​មាន់​បំពង​១​គ្រឿង បណ្ដាល​ឱ្យ​ស្ត្រី​ម្នាក់​និង​បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ ។

ឧប្បត្តិហេតុ​ហេតុខាងលើ​នេះ​បានបង្កការភ្ញាក់ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែ​មិ​នា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​បេតុង​ស្ថិត​នៅ​ក្នុងភូមិ​ចម្ការឪឡឹក សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

អ្នកដឹង​ហេតុការណ៍​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ មាន​បុរស​វ័យ​ចំណាស់​ម្នាក់ បាន​បើកបរ​រថយន្ត​១​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ព្រូស ព​ណ៍​ទឹកសមុទ្រ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2BE-2418 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ដោយ​គាត់​បាន​ដឹក​ប្រពន្ធ​របស់​គាត់​ដែល​មាន​ជំងឺ​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ក្នុង​បុរី​ពិភព​ថ្មី​ឈូក​វ៉ា​២ ​ភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ។

តាម​ប្រភពដែលបានប្រាប់ឱ្យដឹងបន្តទៀតថា ពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែអាការៈជំងឺប្រពន្ធរបស់គាត់បានធ្វើទុក្ខខ្លាំង ជាហេតុធ្វើឱ្យបុរសខាងលើភិតភ័យតក់ស្លុតយ៉ាងខ្លាំង រហូតភ្លេចថាខ្លួនគាត់កំពុងតែបើកបររថយន្ត ។ ភ្លាមៗនោះគាត់បានស្រវាឈោងចាប់ទាញលើកប្រពន្ធទាំងកំពុងបើកបរ ជាហេតុធ្វើឱ្យរថយន្តរេចង្កូតជ្រុលទៅបុកស្ត្រីម្នាក់កំពុងជិះម៉ូតម៉ាកហុងដាធូដេ១គ្រឿងយ៉ាង​ពេញទំហឹង ។

តាម​ប្រភពខាងលើបានបញ្ជាក់ប្រាប់បន្ថែមទៀតថា ខណៈនោះបានបណ្ដាលឱ្យស្ត្រីអ្នកជិះម៉ូតូម៉ាកហុងដាធូដេរងរបួសធ្ងន់បាក់ភ្លៅ ហើយរថយន្តនេះក៏បានជ្រុលបន្តទៅបុកម៉ូតូសណ្ដោងរទេះលក់ប្រហិតចៀន ភ្លៅមាន់និងស្លាបមាន់បំពងដែលកំពុងឈប់លក់នៅលើចិញ្ចើមផ្លូវទៀត ។ បណ្ដាលឱ្យបុរសអ្នកលក់រងរបួសរលាកខ្លាញ់ធ្ងន់ធ្ងរ បន្ទាប់មកជនរងគ្រោះ២នាក់នេះ ត្រូវបាន​បញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។

ចំណែកបុរសចំណាស់អ្នកបើកបររថយន្តខាងលើបានសុំការអនុញ្ញាតពីនគរបាលនាំយកប្រពន្ធត្រឡប់ទៅកាន់មន្ទីរពេទ្យវិញដែរ និងសន្យាចូលខ្លួនធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ