ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​បាល​ខណ្ឌដូនពេញ​ចេញ​បកស្រាយ​រឿង​​«​លើក​ស៊ី​ក្លូ​ដាក់​លើ​ឡាន​»

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ថ្ងៃនេះ កំពុង​មានការ​ស៊ែរ​ចែករំលែក​នូវ​វី​ដេ​អូ​មួយ ពាក់ព័ន្ធ​ករណី​រថយន្ត​របស់​សាលា​ខណ្ឌដូនពេញ​បាន​ស្ទូច​យក​ស៊ី​ក្លូដាក់លើឡាន ដែលវីដេអូ​​បាន​ធ្វើ​ឱ្យ​អារម្មណ៍​របស់​​មហាជន​ឃើញហើយ​​ផ្ទុះ​ប្រតិកម្ម​និង​ឆ្ងល់​ជា​ខ្លាំង ដោយ​ខ្លះ​បញ្ចេញមតិ​មិន​ពេញចិត្ត ហើយ​ខ្លះ​ទៀត ​បាន​ចោទ​ជា​សំណួរ​យ៉ាង​ចាក់​ដោត​ផងដែរ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ថ្ងៃនេះ កំពុង​មានការ​ស៊ែរ​ចែករំលែក​នូវ​វី​ដេ​អូ​មួយ ពាក់ព័ន្ធ​ករណី​រថយន្ត​របស់​សាលា​ខណ្ឌដូនពេញ​បាន​ស្ទូច​យក​ស៊ី​ក្លូដាក់លើឡាន ដែលវីដេអូ​​បាន​ធ្វើ​ឱ្យ​អារម្មណ៍​របស់​​មហាជន​ឃើញហើយ​​ផ្ទុះ​ប្រតិកម្ម​និង​ឆ្ងល់​ជា​ខ្លាំង ដោយ​ខ្លះ​បញ្ចេញមតិ​មិន​ពេញចិត្ត ហើយ​ខ្លះ​ទៀត ​បាន​ចោទ​ជា​សំណួរ​យ៉ាង​ចាក់​ដោត​ផងដែរ ។

ទន្ទឹម​នេះ​ដែរ ក្រោយ​រដ្ឋបាល​បាល​ខណ្ឌដូនពេញ​បានឃើញ​ក៏​ចេញ​បកស្រាយ​បែប​នេះ​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ការ​បង្ហោះ​វី​ដេ​អូ​អំពី​កម្លាំង​សណ្តាប់ធ្នាប់ បាន​លើក​ស៊ី​ក្លូ​ដាក់​លើ​រថយន្ត​ក៏​ព្រោះតែ​ស៊ី​ក្លូ​ខាងលើ បាន​ទុក​ចោល​០២-០៣​ថ្ងៃ​មក​ហើយ ដោយសារ​តែ​រក​ម្ចាស់​ពុំ​ឃើញ ទើប​កម្លាំង​គណៈ​បញ្ជាការ​ខណ្ឌ សម្រេច​យក​ទៅ​រក្សា​ទុក​រង​ចាំ​ម្ចាស់​មក​ទទួល ។

ចំពោះ​ហេតុការណ៍​ខាងលើ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ម្ល៉េះ ស្ថិត​នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​១១០ កែង​ផ្លូវ​លេខ​១៥ (​ផ្សារ​ចាស់​) ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

យោង​តាម​គណនី​ហ្វេ​ស​បុក​លោក​ចាប ឌី​ណា អភិបាលរង​ខណ្ឌដូនពេញ បាន​បង្ហោះ​និង​មាន​ខ្លឹមសារ​ដូចនេះ «​ការ​ចែក​ចែក​តាម​បណ្តាញ​សង្គម មានការ​ផ្សព្វផ្សាយ​ពី​ការ​លើក​ស៊ី​ក្លូ​ដាក់​លើ​រថយន្ត​នៅ​ត្រង់​ចំណុច​ផ្លូវ​១១០ កែង​ផ្លូវ​១៥ (​ផ្សារ​ចាស់​) ។ ស៊ី​ក្លូ​ដែល​ប្រជា​ការពារ​លើក​ទៅ​រក្សា​ទុក​នោះ គឺជា​ស៊ី​ក្លូ​ដែល​ប្រជាពលរដ្ឋ​ផ្តល់​ព័ត៌មាន​ថា មិនឃើញ​ម្ចាស់​ពីរ​បី​ថ្ងៃ​ហើយ ។

ដូច្នេះ ដើម្បី​រក្សា​ស៊ី​ក្លូ និង​ចង់​ដឹង​ពី​សុវត្ថិភាព​ម្ចាស់​ស៊ី​ក្លូ ទើប​រដ្ឋបាល​ខណ្ឌ​សម្រេចចិត្ត​យក​ទៅ​រក្សា​ទុក​រង់ចាំ​ម្ចាស់​មក​ទទួល ។ លុះ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​៦ ទើប​ម្ចាស់​ស៊ី​ក្លូ​បាន​មក​ទទួលយក​ទៅ​វិញ​ហើយ ។ អាស្រ័យ​ហេតុនេះ ស្នើ​សុំ​មេត្តា​បងប្អូន​កុំ​បន្ត​ចែកចាយ​នូវ​រូបភាពវី​ដេ​អូ​នេះ​បន្ត​ទៅ​ទៀត ។

អត្ថបទសរសេរ ដោយ