ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​១​ក្នុង​១​ពាន់​គ្រោះថ្នាក់ ឡានដឹក​ទឹក​ក្រឡា.ប់​សង្ក.ត់​ម៉ូតូ​១​គ្រឿង​ខ្ទេច អ្នក​ជិះ២​នាក់​រួច​ផុតគ្រោះថ្នា.ក់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អាច​ចាត់​ទុក​ថា​ជា​សំណាង​១​ក្នុង​ចំណោម​១​ពាន់​គ្រោះថ្នាក់ ខណៈ​ដែល​រថយន្ត​ដឹក​

រាជធានី​ភ្នំពេញ ​៖ ​អាច​ចាត់​ទុក​ថា​ជា​សំណាង​១​ក្នុង​ចំណោម​១​ពាន់​គ្រោះថ្នាក់ ខណៈ​ដែល​រថយន្ត​ដឹក​ទឹក​១​គ្រឿង​មានទឹក​ពេញ​ស៊ីទែន ពេល​កំពុង​បើក​លឿន​សុខ​ៗ មិនដឹង​ថា​អ្នកបើកបរ​ងងុយ​ដេក ​ឬ​បែប​ណា​នោះ​ឡើយ​ ។ ស្រាប់តែ​រេ​ចង្កូត​ឡើង​លើ​ខឿន​ចិញ្ចើម​ផ្លូវ​រួច​ក៏​ក្រឡា.ប់​​សង្កត់​លើ​ម៉ូតូ​១​គ្រឿង​ខ្ទេច ប៉ុន្តែ​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​ជិះ​ម៉ូតូ​នោះ​បាន​ខ្ទាត​ចេញ​ផុត​ ទើប​គ្មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ឡើយ គ្រាន់តែ​របួស​ស្រា​ប៉ុណ្ណោះ​។

ឧប្បត្តិ​ហេតុខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៤​ល្ងាច​ថ្ងៃ​ទី​២ ខែ​មិ​នា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ស្ថិត​នៅ​ក្នុងភូមិ​ត្រាំ​ស្លឹក សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

អ្នក​ឃើញ​ហេតុការណ៍​ណ​នោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​រថយន្ត​ដឹក​ទឹក​១​គ្រឿង​ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​បើក​ក្នុង​ល្បឿន​លឿន​គួរសម​ដែរ​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់​តែ​រេ​ចង្កូត​ឡើង​លើ​ខឿន​ចិញ្ចើម​ផ្លូវ ក្រឡាប់​សង្កត់​លើ​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ​ 1E-5296 ។

តាម​ប្រភព​ខាងលើ​បាន​ប្រាប់​ឱ្យ​ដឹង​បន្ថែម​ទៀត​ផង​ដែរ​ថា ម៉ូតូមួយគ្រឿងខាងលើ​​នោះ​ជិ​គ្នា​២​នាក់ ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ឌុ​ប​ស្ត្រី​ម្នាក់​ទៀត​ពីក្រោយ ។​ ប៉ុន្តែ​ពុំ​ដឹង​ថា​តើ​អ្នក​ទាំង​២​នាក់​នេះ​គឺជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ ឬ​បុរស​នោះ​ជា​អ្នក​រត់​ឌុ​ប ហើយ​ស្ត្រី​នោះ​គឺជា​ភ្ញៀវ​ដែល​ជា​អ្នក​ជិះ​ម៉ូតូឌុប​ឡើយ​។ ម៉ូតូ​នេះ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិ​ដៅ​បញ្ច្រាស់ទិស​ដៅ​ចរាច ដោយ​បើក​សសៀរ​ៗ​ក្បែរ​ចិញ្ចើម​ផ្លូវ​ពី​ជើង​ទៅ​ត្បូង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​អ្នក​ជិះ​ម៉ូតូ​ប្រុស​ស្រី​ទាំង​២​នាក់​ខាងលើ​បាន​ខ្ទាត​ចេញ​ផុត ទើប​មិន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​ឡើយ គ្រាន់តែ​រង​របួសស្រាល​ប៉ុណ្ណោះ ខណៈ​ម៉ូតូ​បាន​រង​ការ​ខូចខាត​ខ្ទេច​ប្រើ​ការ​លែង​កើត​ទៅ​ហើយ ។ ដែល​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​គឺជា​សំណាង​១​ក្នុង​១​ពាន់​គ្រោះថ្នាក់ ព្រោះ​ប្រសិនបើ​ពួក​គាត់​មិន​ខ្ទាត​ចេញ ប្រាកដជា​ត្រូវ​រថយន្ត​សង្កត់​ស្លា.ប់ ឬ រង​របួសធ្ងន់​ទាំង​២​នាក់​ជាក់ជា​មិន​ខាន​ឡើយ​។

ដោយឡែបុរសដែលជាអ្នកបើកបររថយន្តខាងលើបាននិយាយថា ខណៈកំពុងបើកបរសុខៗ ស្រាប់តែរថយន្តរបស់គាត់ទាញចង្កូតទៅខាងស្ដាំ ហើយដោយខ្លាចបុករបងរោងចក្រគាត់បានកាច់ចង្កូតត្រឡប់មកវិញ ក៏ក្រឡាប់បែបនេះតែម្ដង។

ក្រោយពេលកើតហេតុ នគរបាលខណ្ឌកំបូលបានចុះទៅធ្វើការវាស់វែង និងនាំយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ