ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុបបំបាត់ជំងឺគ្រុនឈា.ម ចុះ​បា.ញ់ថ្នាំ​មូស​បាន​ចំនួន​១០​ខណ្ឌ​ និង​៥៨​សង្កាត់

1 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ អនុវត្ត​តាម​ការ​ចង្អុលបង្ហាញ​ពី​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ

រាជធានី​ភ្នំពេញ​ ៖ អនុវត្ត​តាម​ការ​ចង្អុលបង្ហាញ​ពី​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា លើ​ការ​យកចិត្តទុកដាក់​សុខុមាលភាព​ប្រជាពលរដ្ឋ និង​ដោយ​យោង​ទៅ​លើ​ស្ថានភាព​ជាក់ស្ដែង នៃ​ការ​រីក​រាលដាល​ជំងឺគ្រុនឈាម មានការ​កើនឡើង លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កន្លង​មកនេះ​បាន​ដឹកនាំ​ប្រជុំ​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ចាត់​វិធាន​ជា​បន្ទាន់ ដោយ​ចាត់​ក្រុមការងារ នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កងពលតូច​លេខ​៧០ ចុះ​បាញ់ថ្នាំ​មូស​នៅ​សង្កាត់​ទាំង​១០៥ ទូ​ទាំង​រាជធានី​ភ្នំពេញ សំដៅ​ធ្វើ​យ៉ាងណា លុប​បំបាត់​ឱ្យ​អស់​មូស​ខ្លា និង​គ្មាន​ជំងឺគ្រុនឈាម​ ។

លោក​ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ ក្រុមការងារ ដែល​មាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ក្រុម​គ្រូពេទ្យ អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ និង​កងពលតូច​លេខ​៧០ បាន​ធ្វើ​សកម្មភាព​បាញ់ថ្នាំ​មូស​ជា​ប្រចាំ ដោយនៅ​ថ្ងែ​ទី​០២ ខែមីនា ឆ្នាំ​២០២៤ ម្សិល​នេះ ក្រុមការងារ បាន​បាញ់ថ្នាំ​សម្លាប់​មូស​នៅ​ខណ្ឌទួលគោក ក្នុង​សង្កាត់​ចំនួន ៥ គឺ​សង្កាត់​ទឹកល្អក់​ទី​២ សង្កាត់​ទឹកល្អក់​ទី​៣ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ សង្កាត់​ផ្សារ​ដើម​គរ និង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ ។​

ក្រុមការងារបាន​បើក​យុទ្ធនាការ​បាញ់​សម្លាប់​មុស​ខ្លា បាន​រយៈពេល​០៩​ថ្ងៃ​ហើយ ដោយ​ចាប់ផ្តើម​អនុវត្ត​កាលពី​ថ្ងៃ​ទី​២៣​កុម្ភៈ​ឆ្នាំ​២០២៤ ជា​លទ្ធផល​គិត​ត្រឹម​ថ្ងៃ​០២ មិ​នា​២០២៤​នេះ យើង​បាន​និង​កំពុង​អនុវត្ត​ការងារ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ចំនួន​១០ ដោយ​អនុវត្ត​បាន​៥៨​សង្កាត់ លើ​១០៥​សង្កាត់ ហើយ​ក្នុង​ចំនួន​១០​ខណ្ឌ​នេះ ខណ្ឌ​ដែល​បាន​បាញ់ថ្នាំ​រួចរាល់​មាន​ចំនួន​៥​ខណ្ឌ ដែល​មាន​ដូច​ជា​ខណ្ឌ​ពោ​សែន​ជ័យ ខណ្ឌដង្កោ ខណ្ឌ​សែនសុខ ខណ្ឌមានជ័យ​ និង​ខណ្ឌទួលគោក​។

ក្រុមការងារ​នឹង​បន្ត​ទៅ​ខណ្ឌ​ផ្សេង​ទៀត​រហូត​បញ្ចប់​ទាំង​១៤​ខណ្ឌ​និង​១០៥​សង្កាត់ ហើយ​ក្រោយ​បញ្ចប់​កិច្ច​ការងារ​ទាំង​១៤​ខណ្ឌ​ហើយ មន្ទីរ​សុខាភិបាល នឹង​បន្ត​ការ​បាញ់ថ្នាំ​សម្លាប់​មូស​នៅ​តាម​ប្រឡាយ លូ នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ​បន្ត​ទៀត​សំដៅ​ធ្វើ​យ៉ាងណា លុប​បំបាត់​ឱ្យ​បាន​នូវ​ជំងឺគ្រុនឈាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ