ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​កម្ទេច ឆ្អឹងជំនី​ជ្រូក និង​ជើង​ជ្រូក​បង្កក​ជាង ២​តោន ដែល​នាំ​ចូល​ខុសច្បាប់

1 ខែ មុន

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​នៅ​ថ្ងៃ​សុក្រ ទី​១ ខែមីនា ឆ្នាំ​២០២៤ មន្ត្រី​ស៊ើបអង្កេត នៃ​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ…

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​នៅ​ថ្ងៃ​សុក្រ ទី​១ ខែមីនា ឆ្នាំ​២០២៤ មន្ត្រី​ស៊ើបអង្កេត នៃ​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក​.​ប​.​ប​. ខេត្តបាត់ដំបង សហការ​ជា​មន្ត្រី​ជំនាញ​គយ​ចល័ត​តំបន់​៤ ស្ថិត​នៅ​តំបន់​អូរ​តា​គី បាន​ធ្វើការ​ត្រួតពិនិត្យ​លើ​ឆ្អឹងជំនី​ជ្រូក និង​ជើង​ជ្រូក​បង្កក ដែល​បាន​នាំ​ចូល ហើយ​មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. ខេត្តបាត់ដំបង ពិនិត្យ​រួច ឃើញ​ថា សាច់​បង្កក​នេះ​មាន​លក្ខណៈ មិន​សម​ស្រប​តាម​ស្តង់ដា​សាច់​បង្កក​ឡើយ ។

បន្ទាប់​ពី​បាន​ធ្វើការ​ពិនិត្យ​មិន​មាន​លក្ខណៈ​សម​ស្រប មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. ខេត្តបាត់ដំបង និង​មន្ត្រី​ជំនាញ​គយ​ចល័ត​តំបន់​៤ បាន​ធ្វើការ​ដុត​កម្ទេច​ចោល​នូវ​ឆ្អឹងជំនី​ជ្រូក និង​ជើង​ជ្រូក​បង្កក ចំនួន ២​តោន ៣៥២ គីឡូក្រាម តាម​នីតិវិធី ។

ការ​ដុត​កម្ទេច​នេះ ស្ថិត​ក្រោម​ការ​សម្របសម្រួល​ពី​លោក ទុ​ត វី​នី​ត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​គយ​ចល័ត​តំបន់​៤ និង​អាជ្ញាធរ​ដែនដី ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ