ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ប្រកាស​បញ្ឈប់​ការ​បោះពុម្ពផ្សាយ ចុងខែ​មីនា​នេះ ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ប្រកាស​អំពី​ការ​បញ្ឈប់​ការ​បោះពុម្ពផ្សាយ កាសែត ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស របស់​ខ្លួន​ត្រឹម​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ប្រកាស​អំពី​ការ​បញ្ឈប់​ការ​បោះពុម្ពផ្សាយ កាសែត ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស របស់​ខ្លួន​ត្រឹម​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤ ខាង​មុខ​នេះ ដោយសារ​ការ​ធ្លាក់​ចុះ នៃ​ចំណូល​ពាណិជ្ជកម្ម ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចុះ​នៅ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា តាំងពី​មាន​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ និង​ស្ថានភាព​សេដ្ឋកិច្ចជាតិ ថមថយ​ក្រោយ​កូ​វី​ដ​១៩ ការ​ផ្សាយពាណិជ្ជកម្ម ដែល​ជា​ចំណូល​ចម្បង​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​បន្ត​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។ ម្យ៉ាងទៀត កា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ ។

សេចក្តីជូនដំណឹង​របស់​ភ្នំពេញ​ប៉ុស្តិ៍ បន្ត​ថា ម្ចាស់​ភាគហ៊ុន​បាន​ខិតខំ​បណ្តាក់ទុន​បន្ថែម និង​រក​គ្រប់​មធ្យោបាយ​ដើម្បី​ស្ដារ​ស្ថានភាព និង​បង្កើន​ប្រាក់​ចំណូល សម្រាប់​ទ្រទ្រង់​ដំណើរការ​ក្រុមហ៊ុន និង​បន្ត​ការ​បោះពុម្ពផ្សាយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​ជា​សារព័ត៌មាន​ឯករាជ្យ វិជ្ជាជីវៈ និង​មាន​អាយុកាល​ជាង ៣០​ឆ្នាំ ប៉ុន្តែ​នៅ​តែ​មិន​អាច​ទ្រទ្រង់​ការ​ខាតបង់​បន្ត​ទៀត​បាន ។

​ភ្នំពេញ​ប៉ុស្តិ៍ បាន​បញ្ជាក់​ថា ហេតុនេះ ម្ចាស់​ភាគហ៊ុន​បាន​សម្រេច​ដោយ​សេចក្តី​សោកស្តាយ បញ្ឈប់​ការ​បោះពុម្ពផ្សាយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ត្រឹម​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤ តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ