ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សសាលាម្នាក់ជិះម៉ូតូទៅរៀន ជួបគ្រោះអកុ​សល​តាមផ្លូវយ៉ាងរន្ធ.ត់

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ ​ក្មេងប្រុសជា​សិស្សសាលា​ម្នាក់ ខណៈជិះ​ម៉ូតូ​ទៅ​រៀន ក៏ជួបគ្រោះថ្នាក់ចរាចរណ៍រវាង​​

ខេត្តសៀមរាប​ ៖​ ​ក្មេងប្រុសជា​សិស្សសាលា​ម្នាក់ ខណៈជិះ​ម៉ូតូ​ទៅ​រៀន ក៏ជួបគ្រោះថ្នាក់ចរាចរណ៍រវាង​​រថយន្ត​បុ.កជាមួយម៉ូតូ​ បណ្ដាល​ឱ្យ​ស្លា.ប់​​បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើងកាលពីវេលា​ម៉ោង​១១ព្រឹក​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ត្រង់​ចំណុច​ផ្លូវបំបែក​ភោជនីយដ្ឋាន​ស្រី​គូលែន ស្ថិត​នៅ​ភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ចជំនាញ​បាន​​ឱ្យ​ដឹង​​​​ថ្ងៃទី១ មីនា នេះថា ភាគីខាងរថយន្ត​ម៉ាកហ៊ី​យ៉ា​ន់​ដាយ ​ពណ៌​ទឹកក្រូច​ ពាក់​​ស្លាកលេខ សៀមរាប​ ៣A-៣៦២៦ បើកបរបានគេចខ្លួន​បាត់ ​។ ចំណែក​ភាគីខាង​ម៉ូតូ​ម៉ាក Suomer X​ ពណ៌​ក្រហម​លាយ ស មិន​មាន​ផ្លា​ក​លេខ បើកបរ​ដោយជនរងគ្រោះ​​ឈ្មោះ រី ភក្ដី ភេទ​ប្រុស​ អាយុ​១២​ឆ្នាំ ​ជា​​សិស្ស រស់នៅ​ភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ​។

សមត្ថកិច្ច​បាន​បន្ត​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ខាងលើ​​នេះ បណ្ដាល​ឱ្យ​ស្លា.ប់​អ្នកបើកបរ​ម៉ូតូ​ភ្លាម​ៗនៅ​កន្លែង​កើត​ហេតុ ហើយ​ម៉ូតូ​រង​ការ​ខូចខាត​និង រថយន្ត​កំ​ពិត​កាង​ខាង​មុខ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ករណី​ខាងលើនេះ​មូលហេតុរថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​។ ចំណែក​ម៉ូតូ​ឆ្លង​ផ្លូវបត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​(​ផ្លូវបំបែក​ជា​៣)​

បច្ចុប្បន្ន​ រថយន្ត​និង​ម៉ូតូ ត្រូវ​បាន​នគរបាលយកមក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​បន្ទាយស្រី​។​ចំណែក​សាកស.ព ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ