ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថែរក្សាសុខភាព ! ចាប់ថ្ងៃទី២៩ កុម្ភៈដល់២មីនា នឹងមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី២០%

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០២៤ នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០២៤ នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ គ្របដណ្តប់​លើ​ផ្ទៃដី​២០% ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​លើក​ឡើង​ថា ជ្រលង​សម្ពាធ​ទាប នៅ​តែ​បន្ត​មាន​ឥទ្ធិពល ចាប់ពី​ឈូង​សមុទ្រ​បេង​ហ្គា​ល និង​លើ​ឈូង​សមុទ្រ​ថៃ និង​ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ និង​គ្របដណ្ដប់​មក​លើ​ប្រទេស​កម្ពុជា និង​សម្ពាធ​ខ្ពស់​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​ថមថយ​ឥទ្ធិពល ខណៈ​ដែល​ខ្យល់​បក់​មក​ពី​ទិសនិរតី និង​អាគ្នេយ៍ ។

ក្រសួង​បាន​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៤ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C ផ្ទៃមេឃ​មាន​ពពក​ពី​តិច​ទៅ​មធ្យម នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​គ្របដណ្តប់​លើ​ផ្ទៃដី​២០% និង​មាន​ខ្យល់​បក់​មក​ពី​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ​/​វិនាទី ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប នៅ​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C ផ្ទៃមេឃ​មាន​ពពក​ពី​តិច​ទៅ​មធ្យម ដោយឡែក​នៅ​ខេត្តកំពង់ស្ពឺ​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ គ្របដណ្តប់​លើ​ផ្ទៃដី​១៥% ខ្យល់​បក់​មក​ពី​ទិសបូព៌​មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ​/​វិនាទី​។

ដោយឡែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C ផ្ទៃមេឃ​មាន​ពពក​ពី​តិច​ទៅ​មធ្យម និង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ គ្របដណ្តប់​លើ​ផ្ទៃដី​៣០% ខ្យល់​បក់​មក​ពី​ទិសនិរតី មាន​ល្បឿន​៣​ម៉ែត្រ​/​វិនាទី -​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៥០​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ