ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពជំងឺលោកគ្រូសាំង សារឿន បានធូរស្បើយខ្លះ​ តែកំពុងសម្រាកព្យាបាលនៅឡើយ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជីវិតជាអនត្តា គ្មានអ្វីដែលទៀងទាត់ អមតៈ ស្ថិតស្ថេរ នោះទេ កើតឡើងហើយ តែងរលត់ទៅវិញជារឿងធម្មតា ចំពោះមនុស្ស…

រាជធានីភ្នំពេញ ៖ ជីវិតជាអនត្តា គ្មានអ្វីដែលទៀងទាត់ អមតៈ ស្ថិតស្ថេរ នោះទេ កើតឡើងហើយ តែងរលត់ទៅវិញជារឿងធម្មតា ចំពោះមនុស្ស សព្វសត្វ រុក្ខជាតិ គ្មាននរណាអាចតវ៉ាប្រកែកបានឡើយ ពោលមានតែសេចក្ដីល្អ អំពើជ្រះថ្លា ទើបធ្វើឱ្យមនុស្សបានសេចក្ដីសុខនោះ។

កាលពីពេលថ្មីៗនេះ បងប្អូនមួយចំនួនអាចនឹងបានជ្រាបហើយ ពីជីវិតសិល្បករជើងចាស់ខាងល្ខោនបា​សាក់ខ្មែរ លោកគ្រូ សាំង សារឿន ដែលលោកបានពើបប្រទះនៅជំងឺ ហើយនាពេលបច្ចុប្បន្នលោកក៏កំពុងព្យាបាលមួយកន្លែង ដោយបើតាមការបង្ហោះរបស់តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានទៅសួរសុខទុក្ខ និងបានបង្ហោះលើគណនីរបស់អ្នកនាងថា «ស្ថានភាពជាក់ស្ដែងពេលនេះ លោក ពូ សាំង សារឿន ត្រូវបានចោះដាក់រឺស័របេះដូង ហើយដោយមានអាការ:ធ្ងន់ធ្ងរខ្លាំង កំពុងសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យ ព្រះកេតុមាលា ខ្ញុំបានមកសួរសុខទុក្ខផ្ទាល់ ដូច្នេះ សូមបងប្អូនសិល្បករសិល្បការិនី ទាំងអស់ ដែលបានស្គាល់លោកគ្រូសិល្បៈល្ខោនបាសាក់ មេត្តាជួយសម្រាលទុក្ខលំបាកដល់ក្រុមគ្រួសារគាត់ផងដោយក្ដីអនុគ្រោះនិងការគោរពស្រឡាញ់ ខ្ញុំជួយគាត់តាមលទ្ធភាព ជូនពរលោកពូឆាប់ជា»។

តាមរយៈបទសម្ភាសជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព អ្នកស្រី សួន ចន្ថា ជាភរិយារបស់លោកគ្រូ សាំង សារឿន ប្រាប់ស្ថានភាពថា មកដល់ថ្ងៃនេះ ស្ថានភាពរបស់លោកគ្រូបានធូរស្បើយខ្លះហើយ តែក៏កំពុងស្ថិតក្នុងស្ថានភាពមួយកំពុងតាមដានបន្តយ៉ាងដិតដល់ពីសំណាក់ក្រុមគ្រូពេទ្យផងដែរ ។

អ្នកស្រី សួន ចន្ថាបន្តថា លោកគ្រូ សាំង សារឿនមានជំងឺ រលាកសួត ខ្វះគ្រាប់ឈាម និងស្ទះសរសៃឈាមបេះដូងនោះ ហើយនាពេលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរក្នុងស្រុក បន្ទាប់ពីត្រឡប់មកពីប្រទេសវៀតណាមនោះ ។

នៅក្នុងគ្រួសាររបស់លោកគ្រូ សាំង សារឿន ជាមួយអ្នកភរិយា អ្នកស្រី សួន ចន្ថា មានកូនបីនាក់ ដោយកូនទីមួយជាកូនប្រុសអាចនឹងមានទេពកោសល្យសិល្បៈដូចជា លោក សាំង សារឿនដែរ ដោយកូនប្រុសរូបនេះ ចូលចិត្តច្រៀងនិងបានដាក់ពាក្យប្រឡងកាលពីកន្លងទៅនោះ ។

ងាកមកជីវិតរបស់លោកគ្រូ សាំង សារឿនវិញ លោកបានប្រឡូកក្នុងវិថីសិល្បៈតាំងពីលោកអាយុ១២ឆ្នាំ និងពេលបច្ចុប្បន្នលោកមានអាយុ៥៦ឆ្នាំ តែលោកនៅសម្ដែងម្ដងម្ដាលនោះ ពោលបើតាមការបញ្ជាក់របស់ភរិយាលោក ប្រសិនបើជំងឺលោកបានធូរ និងឆាប់ជាស្បះស្បើយ លោកក៏អាចនឹងនៅសម្តែងបន្ត ព្រោះលោកគ្មានរបរអ្វីក្រៅពីការសម្តែងរបស់នោះឡើយ ។

ជាចុងក្រោយ ភរិយារបស់លោកគ្រូ សាំង សារឿន ពិតជាអរគុណខ្លាំងណាស់ ចំពោះការជូនពរ ឬការផ្ដល់ជាថវិកាផ្សេងៗ ចំពោះការព្យាបាល ហើយនាពេលបច្ចុប្បន្ន អ្នកស្រីនៅទទូចប្រសិនបើចង់ជួយអាចជួយក្នុងការព្យាបាលស្វាមីរបស់អ្នកស្រីដែលជាវិរៈសិល្បករជើងចាស់នេះបាន។
គួរបញ្ជាក់ដែរថា ស្ថានភាពរបស់លោកគ្រូ សាំង សារឿន បានធូរស្បើយមួយកម្រិត តែលោកក៏នៅតែមានការដាន ក៏ដូចជាការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងគ្រួសារផងនោះ៕
ដោយ៖លីហួ គីមឆាយ.

អត្ថបទសរសេរ ដោយ