ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​ប្រយុទ្ធ​ផង​! Apple លុប​ចោល​គម្រោង​ឡាន​អគ្គិសនី​បើកបរ​ដោយ​ខ្លួនឯង

2 ខែ មុន

សហរដ្ឋ​អា​ម៉​រិ​ក ៖ ក្រុមហ៊ុន Apple ត្រូវ​បាន​រាយការណ៍​ថា បាន​លុប​ចោល​គម្រោង​របស់​ខ្លួន​ក្នុង​ការ​

សហរដ្ឋ​អា​ម៉​រិ​ក ៖ ក្រុមហ៊ុន Apple ត្រូវ​បាន​រាយការណ៍​ថា បាន​លុប​ចោល​គម្រោង​របស់​ខ្លួន​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី​បើកបរ​ដោយ​ខ្លួនឯង ឬ Autonomous Electric Vehicles (A-VE) ពោល​គឺ​មួយ​ទស​វត្ស បន្ទាប់​ពី​ក្រុមហ៊ុន​ខ្នាត​យក្ស​ផលិត​ទូរ​សព្ទ iPhone លេច​ចេញ​ពាក្យ​ចចាមអារ៉ាម​ថា កំពុងធ្វើការ​លើ​គម្រោង​ដ៏​ធំ​មួយ​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​កាសែត The New York Times និង BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ​។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​ពហុ​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក Apple មិន​ដែល​បាន​ទទួលស្គាល់​ជា​សាធារណៈ​ចំពោះ​គម្រោង​ដែល​ពាក់ព័ន្ធ​នឹង​មនុស្ស​ប្រហែល​២​ពាន់​នាក់​មួយ​នេះ​ឡើយ​។ យោង​តាម​សារព័ត៌មាន Bloomberg រាយការណ៍​ថា បុគ្គលិក​ជា​ច្រើន​នាក់​ពី​គម្រោង​នេះ នឹង​ត្រូវ​ផ្លាស់​ទៅ​ផ្នែក AI របស់​ក្រុមហ៊ុន​ផលិត iPhone​។ ក្រុមហ៊ុន Apple មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ ចំពោះ​សំណើ​របស់​សារព័ត៌មាន BBC សម្រាប់​ការ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ​។

ក្រុមការងារ​រថយន្ត​ក្រុមហ៊ុន Apple ត្រូវ​បាន​រាយការណ៍​ថា គឺជា​ក្រុម​គម្រោង​ពិសេស​ដែល​ជា​ផ្នែក​មួយ​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក Tim Cook ដែល​ឈ្មោះ​ថា «Project Titan» ដោយ​ត្រូវ​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​លើ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​។ ដំបូង​ឡើយ ក្រុមហ៊ុន Apple ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុងធ្វើការ​លើ​រថយន្ត​ស្វ័យប្រវត្តិ​ពេញលេញ​ដោយ​គ្មាន​ចង្កូត និង​ឈ្នាន់​ហ្វ្រាំង ហើយ​និង​ឈ្នាន់​ហ្គែ​រ ខណៈ​ដែល​ក្រុម​នេះ​ត្រូវ​បាន​គេ​យល់​ថា ត្រូវការ​ពេល​ច្រើន​ឆ្នាំ​ទៀត​ក្នុង​ការ​ផលិត​រថយន្ត​។ ក្រុមហ៊ុន Apple បាន​និង​កំពុង​ស្វែងរក​ឱកាស​នៃ​ការ​ផលិត​ផ្សេង​ទៀត​ក្រៅពី iPhone និង​កុំព្យូទ័រ ដែល​រួម​ទាំង​កាស​ស្តាប់​និម្មិត Vision Pro ដែល​ទើប​ចេញ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

តម្រូវការរថយន្តអគ្គិសនី បានធ្លាក់ចុះក្នុងខែថ្មីៗនេះ ដោយសារការចំណាយលើការខ្ចីប្រាក់នៅតែមានកម្រិតខ្ពស់ ដែលធ្វើឱ្យទីផ្សារប្រកួតប្រជែងកាន់តែខ្លាំង ខណៈដែលក្រុមហ៊ុនធំៗព្យាយាមយកឈ្នះលើតម្រូវការអតិថិជន។ ជាក់ស្តែង កាលពីខែមុន ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានព្រមានថា កំណើនការលក់របស់ខ្លួននឹងធ្លាក់ចុះនៅឆ្នាំនេះ ជាងកាលពីឆ្នាំ ២០២៣។

ក្រុមហ៊ុនដែលដឹកនាំដោយមហាសេដ្ឋីអាម៉េរិក លោក Elon Musk បាននឹងកំពុងកាត់បន្ថយតម្លៃនៅក្នុងទីផ្សារសំខាន់ៗ ជុំវិញពិភពលោក ដោយរួមទាំងអឺរ៉ុប និងចិនផងដែរ ដោយសារតែក្រុមហ៊ុនប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញពីគូប្រជែងរបស់ចិនដូចជា BYD ជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ