ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​អ្នកលេង​កាំបិត​ធំ ២​នាក់ ក្រោយ​កា.ប់​យុវជន​ម្នាក់​របួសធ្ងន់

2 ខែ មុន

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័​ន្ត ស្នងការ​រង ផែនការ​ងារ​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក ភឿន ម៉ា​ន់​សឹ​ង្ហ…

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័​ន្ត ស្នងការ​រង ផែនការ​ងារ​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក ភឿន ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បើក​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​បាន​ធ្វើ​សកម្មភាព វាយ​កាប់​ចាក់​គ្នា កាលពី​យប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវ​បេតុង​មួយ​កន្លែង ក្បែរ​វត្ត​ស្រះ​ត្រា ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កន្លង​ទៅ ។

អនុវត្ត​តាម​ការ​ណែនាំ និង​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​អស់​ជា​ច្រើន​ថ្ងៃ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ ជា​អ្នកលេង​កាំបិត​ធំ ជំនាញ​ខាង​កាប់​មិន​រើសមុខ បាន​ចំនួន​២​នាក់ រួម​មាន ៖
១-​ឈ្មោះ ខ្ចៅ ប៊ុ​ន​លី
និង​ទី​២-​ឈ្មោះ ម៉ៅ រ៉ា​ម៉ុ​ន ជនសង្ស័យ​ទាំង​២​នាក់ មាន​ទីលំនៅ​និង​មុខរបរ​មិន​ពិតប្រាកដ ។
រីឯ​ជន​រង​គ្រោះ​ឈ្មោះ ឆេ​ង លី​សាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ទួល​ប្រាសាទ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

សមត្ថកិច្ច បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១៧​ល្ងាច​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ មាន​ក្មេង​ស្ទាវ​ពីរ​ក្រុម គឺ​ក្រុម​ជន​រង​គ្រោះ និង​ក្រុម​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​ជួប​គ្នា នៅ​ម្តុំ KTV Fplus ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ពួក​គេ គឺជា​គូសត្រូវ​ចាស់ ធ្លាប់​មាន​វិវាទ​ជាមួយ​គ្នា​កន្លង​មក​។ ក្រុម​ជនសង្ស័យ មាន​គ្នា​៧​នាក់ ម៉ូតូ​៣​គ្រឿង បាន​កើត​ចិត្ត​ចង់​សងសឹក ក៏​នាំ​គ្នា ជិះ​ម៉ូតូ​តាម​ជន​រង​គ្រោះ និង​បាន​ចូល​ការដ្ឋាន​សាងសង់​មួយ​កន្លែង​យក​កាំបិត ដំបង​ទីប ដំ​ជ្រុង បាន​តាម​វាយ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​របួស ក្បាល​, ដៃ និង​ខ្លួនប្រាណ ហើយ​ខ្លួន​បាន​សន្លប់​មិនដឹង​ខ្លួន​។ ឯ​គ្នា​ខ្លួន​ម្នាក់​ទៀត ឈ្មោះ​ថុ​ង វិសាល បាន​ដួល​ឆ្ងាយ មិន​រង​បួស​អ្វី​ទេ ជន​រង​គ្រោះ​ខ្លះ រត់​រួចខ្លួន ខ្លះ​របួស ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ជុំវិញ​ករណី​នេះ កម្លាំង​ជំនាញ និង​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ធ្វើការ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ យ៉ាង​យកចិត្តទុកដាក់​បំផុត និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ យក​មក​សួ​នាំ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ។

នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ ក្រោយ​សួរនាំ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​នគរបាល​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ