ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​នគរបាល​រាជធានី​បង្ហាញមុខ​ជនសង្ស័យ​៤​នាក់ឆ.ក់​ជនបរទេស​យ៉ាង​សកម្ម​

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ឆក់​ជនជាតិ​បរទេស​យ៉ាង​សកម្មភាព​ចំនួន​៤​នាក់ ​ត្រូវ​បាន​អ្នកនាំ

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ឆក់​ជនជាតិ​បរទេស​យ៉ាង​សកម្មភាព​ចំនួន​៤​នាក់ ​ត្រូវ​បាន​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ រួម​ជាមួយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​អធិការដ្ឋាន​នគរបាល​ខណ្ឌចម្ការមន ធ្វើ​ស​ន្និ​សិ​ទ​កាសែត​បង្ហាញមុខ ជា​សា​ធារ​ណៈកាល​ពី​វេលា​ថ្ងៃត្រង់​ ទី​២៧​ ខែកុម្ភៈ​ឆ្នាំ ២០២៤​នេះ រួច​បញ្ជូនទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិ​វី​ធី ។

ជនសង្ស័យ​ទាំង៤រូប​នោះ​ត្រូវ​បាន​នគរបាល​ឱ្យ​ដឹង​ថា ១-​ឈ្មោះ សេង ដេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ២-​ឈ្មោះ ច​យ ភារៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ មុខរបរ​ដឹក​អីវ៉ាន់​ក្រុមហ៊ុន WOW NOW, ៣-​ឈ្មោះ អឿ​ន សុ​ភ័ក្ត្រ ភេទ ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជា​អ្នក​ដឹក​អីវ៉ាន់​ក្រុមហ៊ុន WOW NOW​ និង​៤.​ឈ្មោះ​ចាន់ រស្មី ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ។

នៅ​ក្នុង​ស​ន្និ​សិ​ទ​កាសែត លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ព្រឹក​នេះ​យើង​ធ្វើការ​បង្ហាញមុខ​ជនសង្ស័យ ក្នុង​អំពើ​ឆក់​ចំនួន​២​ករណី​ផ្សេង​គ្នា ដែល​ជា​មុខសញ្ញា​ចាស់ ធ្វើ​សកម្មភាព​ឆក់​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធាន​ភ្នំពេញ​ដែល​ធ្លាប់​ពន្ធនាគារ ។​

ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​ទៅ​លើ​ជនជាតិ​បរទេស​ចំនួន​២​នាក់​ហើយ សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់ ដែល​ក្នុង​នោះ​ជនសង្ស័យ​៣​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនជាតិ​ចិន​នៅ​ចំណុច​មុខ​ហាង​កាត់សក់​យីហោ​ស្អាត​ពេញ​និយម ម្ដុំ​ផ្សារ​អ៊ី​អន​១ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំ ការ​មន កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ និង​ម្នាក់​ទៀត​បាន​ធ្វើ​សកម្មភាព​ឆក់​ទៅ​លើ ជនជាតិ​រុ​ស្សី នៅ​មុខសួនណា​ហ្គា​វើ​ល​១​កាលពី​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ២០២៤​។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ បានឱ្យដឹងទៀតថា បន្ទាប់ពី​ធ្វើសកម្មភាពឆក់បានតែប៉ុន្មានម៉ោង កម្លាំងជំនាញបានធ្វើការស្រាវជ្រាឃាត់ខ្លួនបានជាបន្តបន្ទាប់ និងដកហូតបានម៉ូតូ ចំនួន ៣គ្រឿងដែលជាមធ្យោបាយធ្វើសកម្មភាពព្រមទាំងទូរស័ព្ទ និងកាបូប​ប្រគល់ឱ្យម្ចាស់វិញ។

ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យឆក់ជនបរទេសនេះ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់​របស់ ឯក​ឧត្តមឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនរបាលជាតិ និង​ដឹកនាំ​អនុវត្តបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជាមកស្នងការរងទទួលផែនព្រហ្មទណ្ឌនិង ដោយមានការសហការគ្នា រវាងការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល និង អធិការដ្ឋាន នគរបាលខណ្ឌចម្ការមនបានធ្វើការស្រាវជ្រាវ ហើយ ឈានទៅឃាត់ខ្លួនបានជនសង្ស័យ ជាបន្តបន្ទាប់ដើម្បីការពារសន្តិសុខ សុវត្តិភាពជួនប្រជាពលរដ្ឋ និងភ្ងៀវទេសចរណ៍ ។

អ្នកនាំពាក្យ នៃស្នងការនគរបាលរាជធានីភ្នំពេញក៏បានឱ្យដឹងថា នៅក្នុងរយៈពេល ៦ខែ ចុងក្រោយនេះ នៅក្នុងរាជធានីភ្នំពេញ មានករណីឆក់ជនជាតិបរទេសចំនួន៩ករណី ហើយ យើងបង្ក្រាបបាន៧ករណី សល់២ករណីទៀតយើងនឹងបន្តស្រាវជ្រាវ។ករណីនេះ លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញញលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពាក់ព័ន្ធបទល្មើសឆក់នេះវាអាចបង្កឱ្យបាត់បង់អាយុជីវីត អាចបង្កឱ្យរបួសស្នាមដល់ជនរងគ្រោះមិនថា ជនបរទេសឬជនជាតិខ្មែរនោះទេ ។

លោកសំ វិឆ្ឆិកា បានឱ្យដឹង ដែលថា នៅក្នុងឆ្នាំ ២០២៣កន្លងមកនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានចំនួន៨៦ភាគរយក្នុងបទល្មើសព្រហ្មទណ្ឌដែលកើតឡើង យើងបង្ក្រាបបានច្រើនណាស់។

ទន្ទឹមការបង្ក្រាបបានជាបន្តបន្ទាប់នេះ​ លោកសំ វិឆ្ឆិកា អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋមានការប្រុងប្រយត្នថែទាំរបស់របរដោយខ្លួនឯងផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ