ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ប្រគល់​រថយន្ត​ដឹកឈើ ២​គ្រឿង ឲ្យ​មេព្រៃនៅ​ថ្ងៃនេះ ក្រោយ​ចាប់​ទុក​ជិត​មួ​យស​ប្តា​ហ៍

2 ខែ មុន

ខេត្តស្ទឹងត្រែង ៖ ប៉ូលិស​ខេត្តស្ទឹងត្រែង បាន​ប្រគល់​រថយន្ត សាំង​យ៉ុ​ង​ដឹកឈើ ចំនួន​២​គ្រឿង ដែល​បាន​ចាប់ កាលពី​យប់​ថ្ងៃ​ទី​២០ កុម្ភៈ​២០២៤ ឱ្យទៅ​មេព្រៃ​ហើយ…

ខេត្តស្ទឹងត្រែង ៖ ប៉ូលិស​ខេត្តស្ទឹងត្រែង បាន​ប្រគល់​រថយន្ត សាំង​យ៉ុ​ង​ដឹកឈើ ចំនួន​២​គ្រឿង ដែល​បាន​ចាប់ កាលពី​យប់​ថ្ងៃ​ទី​២០ កុម្ភៈ​២០២៤ ឱ្យទៅ​មេព្រៃ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ​នេះ ។

ទាក់ទិន​នឹង​ការ​ប្រគល់​រថយន្ត​ដឹកឈើ​ខាងលើ ទៅ​អោយ​មេព្រៃ គឺ​ក្រោយ​បែកធ្លាយ នៅ​ការ​បង្ក្រាប​ដោយ​កម្លាំង​ប៉ូលិស និង​ការ​យក​ទៅ​រក្សា​ទុក​រយៈពេល​ជា​ច្រើន​ថ្ងៃ ដោយ​គ្មាន​កិច្ចសហការ​ជាមួយ​មន្ត្រី​ជំនាញ ។

រថយន្ត​ដឹកឈើ​ទាំង​២​គ្រឿង​នោះ ត្រូវ​បង្ក្រាប​កាលពី​យប់ ថ្ងៃ​ទី​២០ កុម្ភៈ ២០២៤ ស្ថិត​នៅ​ភូមិ​ណា​អូ​ង ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខណៈ​ដឹកឈើ​ចេញពី​ភូមិ​ញឺ​ន ឃុំ​ស្តៅ​ស្រុក​សេ​សាន ឆ្ពោះទៅ​ព្រំដែន​ឡាវ ។

ក្រោយ​សារព័ត៌មាន​កោះសន្តិភាព បាន​ចេញផ្សាយ នូវ​ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ចំនួន ២​គ្រឿង ដោយ​រក្សា​ទុក​ច្រើន​ថ្ងៃ​នោះ កម្លាំង​ប៉ូលិស ដែល​ចុះ​បង្ក្រាប​ផ្ទាល់​នោះ ក៏​បាន​រឹបអូស ពី​ក្បែរ​ព្រំដែន ទៅ​រក្សា​ទុក នៅ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក ៧០១ នា​រសៀល​ថ្ងៃ
ទី​២៤ កុម្ភៈ ២០២៤ ស្ថិត​នៅ​ភូមិ​រិ​ទ្ធិ​សែន​ជ័យ​២ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ តាម​បណ្តោយ​ផ្លូវ​ជាត់​លេខ​៧ ។

ពាក់ព័ន្ធ​ករណី​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើ អ្នក​ច្បាប់​និយាយ​ថា ការ​ចាប់​បង្ក្រាប ត្រូវ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា និង​ត្រូវ​សហការ​ប្រគល់​ជូន​ទៅ​ជំនាញ បើកាលណា​ចាប់​ហើយ មិន​សហការ​ប្រគល់​អោយ​ជំនាញ គឺ​ខុស​នីតិវិធី ព្រោះ​ប៉ូលិស មិនមែន​ជា​មន្ត្រី​ជំនាញ​ឡើយ ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ករណី​ខាងលើ​នេះ ថ្នាក់ដឹកនាំ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​ជាតិ កំពុង​ឱ្យ​មន្ត្រី​ថ្នាក់​ខេត្ត តាមដាន​អំពី​ការ​បង្ក្រាប​រឹបអូស​រថយន្ត​នោះ នឹង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ត្រឡប់​ទៅ​វិញ​ផង​ដែរ ។

មន្ត្រី​រដ្ឋបាល​ព្រៃ​ថា ការ​បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​ព្រៃឈើ មន្ត្រី​សមត្ថកិច្ច​ឃាត់​ទុក​យ៉ាង​យូ ២៤​ម៉ោង ត្រូវ​ប្រគល់​អោយ​មន្ត្រី​ជំនាញ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​បន្ត តែ​ករណី​ចាប់​រថយន្ត​ដឹកឈើ​២​គ្រឿង​នោះ យក​ទៅ​រក្សា​ទុក​ច្រើន​ថ្ងៃ ដោយ​មិនឃើញ​ផ្តល់​ព័ត៌មាន មិនដឹង​ថា គេ​ធ្វើការ​បែប​ណា​ដែរ គឺ​គេ​សង្ស័យ​ស៊ី​មិន​ដាក់​ខ្ជាក់​ពី​មាត់​ចេញ​វិញ ។

ជា​ច្រើន​ថ្ងៃ​បន្ទាប់ ដោយ​មាន​សារព័ត៌មាន​ផ្សព្វផ្សាយ​បន្តបន្ទាប់ ប៉ូលិស​ខេត្តស្ទឹងត្រែង បាន​សម្រេច​ប្រគល់​រថយន្ត​ដឹកឈើ
ទាំង​២​គ្រឿង​នោះ ទៅ​អោយ​មេព្រៃ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ​ហើយ ។

លោក សួន ម៉េ​ង​លី នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ដុ​ង​ក្រឡ បានអោយ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​ទទួល​រថយន្ត​ដឹកឈើ​ទាំង​២​គ្រឿង ពី​ប៉ូលិស ហើយ​នា​ព្រឹក​ថ្ងៃនេះ ហើយ​ត្រូវ​បន្ត​នាំ​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​បន្ត​នីតិវិធី​វាស់វែង និង​ធ្វើ​កំណត់ហេតុ កសាង​សំណុំរឿង​បន្ត​។

ជាក់ស្តែង​ឈើ ដែល​ត្រូវ​រឹបអូស​នោះ មាន​ប្រភេទ​ឈើប្រណិត​(​ធ្នង់​) និង​ឈើ​អារ​ប្រភេទ​លេខ​មួយ (​កកោះ​) សរុប​ចំនួន​៤៤៦​ដុំ ស្មើ ៨,១៤២​ម៉ែត្រគូប​ត្រីគុណ​។ បច្ចុប្បន្ន ត្រូវ​បាន​រក្សា​ទុក​នៅ​ខណ្ឌរ​ដ្ឋា​ល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ