ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ​៖ ដំណើរ​ទស្សនកិច្ច​សម្តេច​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត ទៅ​ម៉ា​ឡេ​ស៊ី​ ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​បន្ត​កិច្ច​សហប្រតិបត្តិការ ​លើ​វិស័យ​ការងារ

10 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ​។…

រាជធានីភ្នំពេញ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ​។

ជុំវិញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ ជា​លើក​ដំបូង ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ របស់​សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​នេះ ត្រូវ​បាន​អ្នកវិភាគ​មើលឃើញ​ថា ជា​ការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច កៀរគរ​អ្នក​វិនិយោគ និង​កិច្ច​សហ​ប្រប​ត្តិ​ការ​លើ​វិស័យ​ការងារ ធ្វើ​យ៉ាងណា​ដើម្បី​សម្រួល​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ។

អ្នកវិភាគ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ លោក​បណ្ឌិត យ៉ង់ ពៅ បញ្ជាក់​ថា​៖ «​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ តែងតែ​នាំ​មក​វិញ​នៅ​ការ​វិនិយោគ ដូច​គ្នា​ទៅ​នឹង​ដំណើរ​ទៅ​ទស្សនកិច្ច​ទៅ​ម៉ា​ឡេ​ស៊ី​ យ៉ាង​ដូច្នេះ​ដែរ​ ។ លោក​បណ្ឌិត​ជឿជាក់​ថា នឹង​អាច​ប្រមូល​បាន​អ្នក​វិនិយោគ អភិវឌ្ឍន៍​លើ​វិស័យ​ការងារ និង​កិច្ចសហការ​ផ្សេង​ៗ​ទាក់ទង​នឹង​ការ​ផ្លាស់​ប្តូ​រ លើ​វិស័យ​ការងារ​រវាង​កម្ពុជា និង​ម៉ា​ឡេ​ស៊ី​ជាដើម ពីព្រោះ​កម្ពុជា​ក៏​មាន​ពលករ​ខ្មែរ​ ដែល​កំពុងធ្វើការ​នៅ​ទីនោះ​ យ៉ាងច្រើន​ផង​ដែរ​» ​។

លោក​បណ្ឌិត​ យង់ ពៅ បាន​គូសបញ្ជាក់​បន្ថែម​ថា កម្ពុជា​ក៏​អាច​ពិនិត្យ​មើល​លទ្ធភាព​ ក្នុង​ការ​គាំទ្រ និង​កិច្ច​សហប្រតិបត្តិការ​ពី​សំណាក់​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដែល​ជា​ប្រទេស​ ដែល​មាន​ទំនាក់ទំនង​ល្អ​ លើ​វិស័យ​ការងារ​ជាមួយ​កម្ពុជា ​លើ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ​១,៥ លាន​នាក់​ផង​ដែរ ពីព្រោះ​ប្រទេស​ម៉ា​ឡេ​ស៊ី​ជា​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​រីក​ចំរើន​ នៅ​ក្នុង​តំបន់ និង​មាន​ពលរដ្ឋ​ខ្មែរ​ ដែល​កំពុងធ្វើការ និង​រស់នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ផង​ដែរ​ ។

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត​ថា ទំនាក់ទំនង​រវាង​កម្ពុជា​-​ប្រទេស​ម៉ា​ឡេ​ស៊ី ក៏​កំពុង​នៅ​លើ​វិ​ថី​មួយ​ល្អ​ជាង​ពេល​ណា​ៗ​ទាំងអស់​ផង​ដែរ ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​អាណត្តិ​មុន​ៗ និង​បច្ចុប្បន្ន​អាច​តែង​មាន​ភាព​ស្វាហាប់​ លើ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ ជាមួយ​បណ្តា​ប្រទេស ​នៅក្នុង​តំបន់ និង​តែងតែ​ក្តោប​ឱកាស​ នៃ​ទំនាក់ទំនង​ល្អ​នេះ​មក​ ដើម្បី​កៀរគរ​អ្នក​វិនិយោគ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ថ្មី​បន្ថែម​ទៀត ​ទាំង​ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច​ ។

គូសបញ្ជាក់​ថា​គូសបញ្ជាក់​ថា យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​ថា គិត​ត្រឹម​ខែសីហា ឆ្នាំ​២០២៣ កម្ពុជា​មាន​ពលករ​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ក្រៅប្រទេស​ ប្រមាណ​ជាង​ ១,៣​ លាន​នាក់ ក្នុង​នោះ​ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ​មាន​ចំនួន​ជាង ​២២០០ ​នាក់​ ៕ អត្ថបទសហការ