ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ គឺ​នៅ​មុន​កា​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ខិត​មក​ជិត​ទៅ​ហើយ​នោះ លោក ឃួ​ង ស្រេង…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ គឺ​នៅ​មុន​កា​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ខិត​មក​ជិត​ទៅ​ហើយ​នោះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ អាជ្ញាធរ​ដែនដី រួម​ជាមួយ​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ដំណើរការ​រៀ​ចំ​ការិយាល័យ​បោះ​ឆ្នោត​នៅ វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុង​ខណ្ឌដូនពេញ ចំនួន​២​ការិយាល័យ (​ភូមិភាគ​១) ។

លោក​អភិបាល បាន​ណែនាំ​ឲ្យ​មន្ត្រី​ពាក់​ព​ន្ធ័ ក៏​ដូច​អាជ្ញាធរ​ដែនដី ត្រូវ​បន្ត​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ឲ្យ​បាន​កាន់តែ​លំ​ប្រសើរ​ថែម​ទៀត ខណៈ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និ​តិ​កាល​ទី​៥ នឹង​ដំណើរការ​នៅ​ថ្ងៃអាទិត្យ ទី​២៥ កុម្ភៈ ស្អែក​នេះ​ហើយ​។ យើង​ត្រូវ​សម្រេច​ឲ្យ​បាន នូវ​ការ​បោះ​ឆ្នោត​មួយ ដែល​សេរី ត្រឹមត្រូវ យុ​ត្តិ​ធ​ម៏ គ្មាន​ការ​បំភិតបំភ័យ ឬ​គំរាមកំហែង​ក្នុង​បរិបទ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ តាម​ការ​សង្កេត​ជា​ទូទៅ ក្នុង​ដំណាក់កាល នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ ក្នុង​រយៈពេល​១៤​ថ្ងៃ​កន្លង​ទៅ គឺ​មាន​បរិយាកាស​ល្អ ពុំ​មាន​អំពើ​ហិង្សា គំរាមកំហែង បំភិតបំភ័យ​កើតឡើង​គួរ​អោយ​កត់សម្គាល់​នោះ​ទេ ក្រៅពី​ការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ ឲ្យ​បាញ់​ទឹក​លាង​សម្អាត​បរិវេណ ជុំវិញ​ការិយាល័យ​បោះ​ឆ្នោត ឲ្យ​បាន​ស្អាត នឹង​ដាក់​កម្លាំង យាមកាម​ឲ្យ​បាន​ត្រឹមត្រូវ ។

សូម​បញ្ជាក់​ថា អង្គ​បោះ​ឆ្នោត ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ ក្នុង​តំណែង​ដែល​ត្រូវ​បោះ​ឆ្នោត​សម្រាប់​រាជធានី​ភ្នំពេញ មាន​ចំនួន ៩១១​នាក់ ក្នុង​នោះ ក៏​មាន​អ្នកតំណាង​រាស្ត្រ ចំនួន​១២​រូប​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ