ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ផ្សារភាគហ៊ុន ​និង​ការ​ជួញដូរ​វាក​កើតឡើង​យ៉ាងដូចម្តេច?

2 ខែ មុន

គោល​គំនិត​ដែល​នាំ​ឲ្យ​កើត​មាន​ផ្សារភាគហ៊ុន​នៅ​លើ​ពិភពលោក​ មាន​ឫសគល់​តាំងពី​បុរាណ ប៉ុន្តែ​ប្រព័ន្ធ​ទំនើប​នៃ​ការ​ផ្លាស់​ប្តូរ​ក៏​ដូច​ជា​ការ​ជួញដូរ​ភាគហ៊ុន ដូចដែល​យើង​ដឹង និង​ស្គាល់ ហើយ​ប្រឡូក​នៅ​ពេល​សព្វ​ថ្ងៃនេះ​បាន​ចាប់ផ្តើម​មាន​រូបរាង​ចាប់ពី សតវត្ស​ទី១៧​មក ។ ឫសគល់​នៃ​ការ​កកើត​ផ្សារ​ហ៊ុន​ គឺ​កើត​ចេញពី​ចលនា​នៃ​ក្រុម​ម្ចាស់បំណុល…

គោល​គំនិត​ដែល​នាំ​ឲ្យ​កើត​មាន​ផ្សារភាគហ៊ុន​នៅ​លើ​ពិភពលោក​ មាន​ឫសគល់​តាំងពី​បុរាណ ប៉ុន្តែ​ប្រព័ន្ធ​ទំនើប​នៃ​ការ​ផ្លាស់​ប្តូរ​ក៏​ដូច​ជា​ការ​ជួញដូរ​ភាគហ៊ុន ដូចដែល​យើង​ដឹង និង​ស្គាល់ ហើយ​ប្រឡូក​នៅ​ពេល​សព្វ​ថ្ងៃនេះ​បាន​ចាប់ផ្តើម​មាន​រូបរាង​ចាប់ពី សតវត្ស​ទី១៧​មក ។

ឫសគល់​នៃ​ការ​កកើត​ផ្សារ​ហ៊ុន​ គឺ​កើត​ចេញពី​ចលនា​នៃ​ក្រុម​ម្ចាស់បំណុល ដែល​ប្រកាស​លក់ នូវ​ទំហំ​នៃ​បំណុល​ដែល​កូនបំណុល​នានា​បាន​បង្ក​ឡើង​ទៅ​ឲ្យ​ភាគី​ទី​៣ ហើយ​រូបភាព​នៃ​ការ ជូ​ញ​ដូរ​បែប​នេះ​ក៏​បាន​វិវត្តន៍​បន្តិច​ម្តង​ៗ​រហូត​ដល់​កើត​មាន​ជា​ផ្សារភាគហ៊ុន​ឡើង​មក ។

តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ផ្សារភាគហ៊ុន​ដែល​មាន​លក្ខណៈ​ជា​ផ្សារភាគហ៊ុន​ផ្លូវការ ដំបូង​គេ​របស់​ពិភពលោក​ត្រូវ​បាន​គេ​ជឿជាក់​ថា ត្រូវ​គេ​បង្កើត​ឡើង​នៅ​ទីក្រុង​អាំ​ស្ទែ​ដាម (Amsterdam ) ប្រទេស​ហូ​ឡង់​ក្នុង​ឆ្នាំ ១៦០២​។ ទីផ្សារ​ភាគហ៊ុន​នេះ ត្រូវ​បាន​គេ ស្គាល់​ថា​ជា​ផ្សារ​ហ៊ុន​អាំ​ស្ទែ​ដាម ហើយ​វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Dutch East India Company​។

នៅ​ក្នុងអំឡុងពេល​នេះ ឯកសារ​ក៏​បាន​បញ្ជាក់​ថា ក្រុមហ៊ុន Dutch East India Company គឺជា​ក្រុម​ហ៊ុន​ដែល​កកើត​រួម​គ្នា​ដោយ​ម្ចាស់​ភាគហ៊ុន​មួយ​ក្រុម ហើយ​ពួក​គេ បាន​រួម​គ្នា​ត្រួសត្រាយ​ផ្លូវ​នៃ​ការ​ជួញដូរ​បំណុល រហូត​ដល់​ផ្សារភាគហ៊ុន​នៅ​លើ ពិភពលោក សព្វ​ថ្ងៃនេះ​កាន់តែ​ទំនើប និង កាន់តែ​សកម្ម​នៅ​ក្នុង​ចរន្ត​នៃ​សេដ្ឋកិច្ច​។

ក្រុមហ៊ុន​នេះ បាន​ប្រកាស​ចេញ​នូវ​ភាគហ៊ុន​តូច​ៗ​ហើយ​បាន​ប្រកាស​លក់​វា​ទៅ​អោយ វិនិយោគិន​នានា ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​ទិញ​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន និង​ចែក រំលែក ភាគលាភ​ក៏​ដូច​ជា​ប្រាក់​ចំណេញ​ទៅ​ដល់​ភាគហ៊ុន​និក​ទាំងអស់​។ ដើម្បី​ជួយ​សម្រួល ដល់​ការ​ទិញ និង​លក់​ភាគហ៊ុន​ទាំងនេះ ផ្សារ​ហ៊ុន Amsterdam ត្រូវ​បាន​បង្កើត​ឡើង​។ ស្ថានភាព​បែប​នេះ​បាន​កត់សម្គាល់​នូវ​ការ​ចាប់ផ្តើម​នៃ​ការ​រៀបចំ​ការ​ជួញដូរ​ភាគហ៊ុន​របស់​ក្រុមហ៊ុន និង​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​នៃ​ការ​ផ្លាស់​ប្តូរ​ភាគហ៊ុន នៅ​ក្នុង​ផ្នែក​ផ្សេង​ទៀត នៃ​ពិភពលោក រហូត​ដល់​សព្វ​ថ្ងៃនេះ​។

ភាព​ជោគជ័យ​នៃ​ផ្សារ​ហ៊ុន​អាំ​ស្ទែ​ដាម បាន​ជំរុញ​ឱ្យ​មានការ​បង្កើត​ផ្សារ​ហ៊ុន​ផ្សេង​ទៀត​នៅ​អឺរ៉ុប ដូច​ជា ផ្សារ​ហ៊ុន​ភាគហ៊ុន​ទីក្រុង​ឡុ​ង ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ឆ្នាំ ១៨០១ ទោះបីជា ការ​ជួញ​ដូរ​ភាគហ៊ុន​ក្រៅផ្លូវការ​បាន ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ឡុ​ង​ដ៍​តាំងពី​ចុង​សតវត្ស​ទី ១៧ ក៏​ដោយ​។

ចរន្ត​នៃ​លំហូរ​សាច់ប្រាក់​បែប​នេះ បាន​ធ្វើ​ឲ្យ​ផ្សារភាគហ៊ុន​រីកសាយ​ភាយ​ជាស​កល ហើយ ក្លាយជា​ធាតុ​ផ្សំ​សំខាន់​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ។ ផ្សារភាគហ៊ុន​ទាំងនេះ ត្រូវ​បាន​ដំណើរការ​ដោយ​ឯករាជ្យ តែ​គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ និង​ការ​ត្រួតពិនិត្យ​របស់ រដ្ឋាភិបាល ឬ​ស្ថាប័ន​និយតកម្ម​នៅ​ប្រទេស​នីមួយ​ៗ​ដោយ​ការ​ប្រយ័ត្ន​ប្រ​យ៉ែ​ង​បំផុត ។

កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​មាន​ផ្សារភាគហ៊ុន​នឹង​គេ​ផង​ដែរ ដោយ​ផ្សារភាគហ៊ុន នេះ​មាន ឈ្មោះ​ជា​ផ្លូវការ​ថា ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដោយ​បង្កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​ទី ១១ ខែ ក​ក្ដា ឆ្នាំ​២០១១ ហើយ​មក​ដល់​ដើមឆ្នាំ​២០២៣ មូល​ធនប័ត្រ​ទីផ្សារ​ប្រមាណ​ជា ៧,៦១ទ្រី​លាន​រៀល ឬ​ប្រមាណ​ជា១,៨៨ពាន់​លាន​ដុល្លារ ។ ដោយ៖ ស ផាត់

អត្ថបទសរសេរ ដោយ