ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ ព្រះសង្ឃុគ្រប់វត្ត មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជនស.ស.យ.ក អាជីវករ អ្នកប្រកបរបររត់ម៉ូតូឌុប និងប្រជាពលរដ្ខទូទាំងខេត្ត សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ហើយបើរកឃើញមានមន្ត្រីណា មានសារធាតុញាណក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែងនោះឡើយ ។
វិធានការនេះ គឺជាការពង្រឹងប្រព័ន្ធការងារ និងកែលម្អ មន្ត្រីរាជការ គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងប្រទេស ជំរុញភាពស្អាតស្អំ សន្តិសុខសង្គម សុខដុមរមនា និងការអភិវឌ្ឍនៅក្នុងសង្គម ធ្វើឱ្យប្រទេសយើងឈានទៅសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
ហើយចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនជាដាចខាតសូមនៅអោយឆ្ងាយពីគ្រឿងញៀន ៕
ចែករំលែកព័តមាននេះ