ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​កម្ពុជា​មាន​​វាសនា​ខុស​​គ្នា​ខ្លះ​​រីក​រាយ​តាម​សាលា ​ខ្លះ​អូស​រទេះ​

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ពិត​ជា​គួរ​ឱ្យ​​អនិច្ចា ខណៈគេ​ឃើញ​ក្មេង​ប្រុស​តូច​ម្នាក់​អាយុ​មិន​លើស​ពី​១០​ឆ្នាំ​ដែល​​ខំ​ប្រឹង​បញ្ចេញ​កំលាំង​ពល​កម្ម​​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​ដោយ​អូស​រទេះ​ឆាលី​ផ្ទុក​ទំនិញ​គីប​ក្នុង​គោ​ល​ដៅ​ទៅ​កាន់​ទឹក​ដី សៀម​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា។ ក្មេង​តូច​នេះប្រឹងអូស​

ក្រុង​ប៉ោយ​ប៉ែត​ ៖ ពិត​ជា​គួរ​ឱ្យ​​អនិច្ចា ខណៈគេ​ឃើញ​ក្មេង​ប្រុស​តូច​ម្នាក់​អាយុ​មិន​លើស​ពី​១០​ឆ្នាំ​ដែល​​ខំ​ប្រឹង​បញ្ចេញ​កំលាំង​ពល​កម្ម​​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​ដោយ​អូស​រទេះ​ឆាលី​ផ្ទុក​ទំនិញ​គីប​ក្នុង​គោ​ល​ដៅ​ទៅ​កាន់​ទឹក​ដី សៀម​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា។ ក្មេង​តូច​នេះប្រឹងអូស​រទេះយ៉ាង​លំបាក​ គឺ​​ប្រឹង​​អូស​ក្បាល​អោន​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​​ជាទី​បំផុត​។ ពុំ​មាន​នរណា​​ស្គាល់​អត្ត​សញ្ញាណក្មេង​នោះ​​ទេ ព្រោះ​ក្រោយ​ពី​អ្នក​កាសែត​តាម​​ថត​រូប​ត្រូវ​កម្មករ​ពេញ​វ័យ​​ម្នាក់​ទៅ​ទាញ​យក​រទេះ​ហើយ​ក្មេង​នោះ​គេច​ទៅ​បាត់។

តាមអ្នក​ឃើញ​ហេតុ​ការណ៍​ប្រាប់​​ថា ​ក្មេង​តូច​នោះ​អូស​រទេះមក​​ពី​ទិស​ខាង​កើត​​ប្រហែល​ជិត​១០០​ម៉ែត្រ​ ប៉ុន្តែ​ពុំ​ដឹង​ចេញ​ពី​ចំណុច​ណា​ទេ។​គេ​​ប្រឹង​អូស​រទេះ​ញ័រ​ក្បាល​តតាត់​ ​កាត់​មុខ​សមត្ថ​កិច្ច​ស្ទើរ​គ្រប់​ជំនាញ​ លុះ​ទៅ​ដល់​មុខ​ប៉ុស្តិ៍​ស្នាក់​ការ​ប៉ូលិស​អន្តោ​ប្រវេសន៍​​ពេល​អ្នក​កាសែត​តាម​ថត​ទើប​មាន​មនុស្ស​ធំទៅ​​ទាញ​រទេះ​អូស​បន្ត​ ដោយ​សារ​តែ​គេ​ដឹង​ច្បាស់​ថា ជា​រូប​ភាពបង្ហាញ​ពី​ពល​កម្ម​កុមារ​ខុស​ច្បាប់។

បច្ចុប្បន្ន​គេមើល​ឃើញ​ថា នៅ​ចំណុច​ច្រក​ចេញ​ចូល​ព្រំ​ដែន​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ សមត្ថ​កិច្ច​បាន​ដាក់​មេ​ក្រូ​ផ្សព្វ​ផ្សាយ​ជា​ប្រចាំ​ទាំង​ព្រឹក​ ទាំង​ល្ងាច​ពី​គោល​ការណ៍​មិន​ឱ្យ​​ប្រើ​កំលាំង​ពល​កម្ម​កុមារ​ដែល​មិន​គ្រប់​អាយុ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី ការ​ខិត​ខំ​​របស់​សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​បែរ​ជា​​អាណា​ព្យា​បាល​ ឬ​ឪពុក​ម្តាយ​ដែល​ខ្វះ​ការ​ពិចារណា​ ឬ​មិន​ព្រម​យក​ត្រចៀក​ស្តាប់​​នៅ​តែ​បន្ត​ឱ្យ​កូន​ចៅ​ធ្វើ​ការ​ងារ​ធ្ងន់​​ធ្ងរ​ដដែល​ដោយ​សំអាង​ថា បញ្ហា​ក្រពះ​សំខាន់​ជាង​បើ​មិន​ប្រឹង​រក​ទេ​ច្បាស់​ជា​ដាច់​បាយ​មិន​ខាន​។ ក្នុង​ទិវា​កុមារ​អន្តរ​ជាតិ​​ទិដ្ឋ​ភាព​ដែល​យើង​ឃើញ​នេះ​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​កុមារ​ដែល​ជា​កូន​ចៅ​អ្នក​ធូរ​ធារ​សើច​ក្អាក​ក្អាយ​នៅ​តាម​សាលា​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​នេះ​៕