ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​បើក​បុ.ក​ជើង​ស្ពាន​មួយ​ទំហឹង​​នៅ​​ប្រទេស​ចិន​ស្លា.ប់​មនុស្ស​២​នាក់

8 ខែ មុន

ទី​ក្រុង​ប៉េកាំង៖ មនុស្ស​យ៉ាង​តិច​ពីរ​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​​នឹង​កន្លែង​កើត​ហេតុ​បន្ទាប់​ពី​មាន​ករណី​​​ទូក​​​ដឹក​ឥវ៉ាន់​​​បើក​​រេ​ចង្កូត​ទៅ​បុក​ជើង​ស្ពាន​មួយ​ទំហឹង​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​លើ​ដង​ទន្លេ​គជ់ (Pearl River) ​ក្បែរ​ទី​ក្រុង​ក្វាង​ចូវ​ ប្រទេស​ចិន​ ​​បណ្ដាល​ឱ្យ​ជើង​ស្ពាន​ខូច​ខាត​មួយ​ផ្នែក​។ ​រថ​យន្ត​ជា​ច្រើន​គ្រឿង​ដែល​កំពុង​បើក​បរ​សុខ​​ៗ​នៅ​លើ​ស្ពាន​ក៏​បោះ​ពួយ​មួយ​ទំហឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​។ នេះ​បើ​យោង​តាម​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ផ្លូវ​រដ្ឋ​របស់​ប្រទេស​ចិន​។…

ទី​ក្រុង​ប៉េកាំង៖ មនុស្ស​យ៉ាង​តិច​ពីរ​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​​នឹង​កន្លែង​កើត​ហេតុ​បន្ទាប់​ពី​មាន​ករណី​​​ទូក​​​ដឹក​ឥវ៉ាន់​​​បើក​​រេ​ចង្កូត​ទៅ​បុក​ជើង​ស្ពាន​មួយ​ទំហឹង​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​លើ​ដង​ទន្លេ​គជ់ (Pearl River) ​ក្បែរ​ទី​ក្រុង​ក្វាង​ចូវ​ ប្រទេស​ចិន​ ​​បណ្ដាល​ឱ្យ​ជើង​ស្ពាន​ខូច​ខាត​មួយ​ផ្នែក​។ ​រថ​យន្ត​ជា​ច្រើន​គ្រឿង​ដែល​កំពុង​បើក​បរ​សុខ​​ៗ​នៅ​លើ​ស្ពាន​ក៏​បោះ​ពួយ​មួយ​ទំហឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​។ នេះ​បើ​យោង​តាម​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ផ្លូវ​រដ្ឋ​របស់​ប្រទេស​ចិន​។

អាជ្ញាធរ​អះអាង​ថា​ទូក​​ដឹក​ឥវ៉ាន់​នោះ​បើក​ចេញ​ពី​កំពង់​ផែ​ទី​ក្រុង​ហ្វូសាន (Foshan) សំដៅ​ទៅ​សង្កាត់​ភាគ​ខាង​ត្បូង​ទី​ក្រុង​ក្វាង​ចូវ​។ កំពុង​បើក​នៅ​លើ​ផ្ទៃ​ទន្លេ​សុខ​ៗ​ក៏​រត់​ទៅ​បុក​ជើង​ស្ពាន​តែ​ម្ដង​។ តាម​រយៈ​រូប​ថត​សន្លឹក​ដែល​ផ្សាយ​ដោយ​ទូរ​ទស្សន៍​ចិន​ស៊ីស៊ី​ធីវី (CCTV) គេ​ឃើញ​ថា​​ទូក​​​ដែល​ដឹក​សម្បក​កុង​តេណឺ​នៅ​ជាប់​គាំង​ត្រង់​ចន្លោះ​ជើង​​ស្ពាន​លីស៊ីនសា (Lixinsha Bridge) និង​ឃើញ​ផ្លូវ​​នៅ​លើ​ស្ពាន​នោះ​ដាច់​​មួយ​ប្រឡោះ​ធំ​គួរ​សម​​​​។ ការ​ធ្វើ​ដំណើរ​នៅ​លើ​ស្ពាន​ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​។

​​ឡាន​បួន​គ្រឿង និង​ម៉ូតូ​មួយ​​គ្រឿង​បាន​​ធ្លាក់​ពី​លើ​ស្ពាន​​ដោយ​សារ​អានុ​ភាព​នៃ​ការ​ប៉ះ​ទង្គិច​ដ៏​ខ្លាំង​ក្លា​។ ​រថ​យន្ត​​​បឺស​​១​​គ្រឿង​ និង​រថ​យន្ត​ធុន​តូច១​គ្រឿង​​​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​ ខណៈ​ដែល​​ឡាន​១​​គ្រឿង​ទៀត​ធ្លាក់​ទៅ​លើ​ទូក​​​​ដឹក​ឥវ៉ាន់​។ ​​រថ​យន្ត​បឺស​​មាន​តែ​តៃកុង​ឡាន​ម្នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​​គេ​មិន​ដឹង​ថា​គាត់​​​​​នៅ​រស់​ ឬ​ឈ្លក់​ទឹក​ស្លាប់​បាត់​​ទៅ​ហើយ​ទេ​។​​​ ​គេ​ដឹង​ថា​​មនុស្ស​ពីរ​នាក់​​បាន​ស្លាប់​ហើយ​​​ ហើយ​គេ​អាច​ជួយ​សង្គ្រោះ​​មនុស្ស​២​នាក់​​ដែល​ធ្លាក់​​ចូល​ទៅ​ក្នុង​​ទឹក​​។ ដូច្នេះ ​នៅ​បាត់​ខ្លួន​បី​នាក់​ទៀត​។​​

នៅ​ក្នុង​ស្ថាន​ភាព​នេះ អាជ្ញាធរ​ក្រុង​ក្វាង​ចូវ​បាន​ចាត់​កម្លាំង និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ជា​ច្រើន​នាក់​ ក្នុ​ងនោះ​មាន​អ្នក​មុជ​ទឹក​៦​នាក់​ដើម្បី​ចុះ​ទៅ​បាត​​ទន្លេ​​ និង​ទាញ​យក​​ទូក​​​ដឹក​ឥវ៉ាន់​នោះ​ចេញ​ពី​ជើង​ស្ពាន​។ អាជ្ញា​​​កំពុង​ស៊ើប​អង្កេត​រក​មូល​ហេតុ​ដែល​នាំ​ឱ្យ​ទូក​​​ដឹក​ឥវ៉ាន់​​នេះ​បើក​ទៅ​បុក​ជើង​ស្ពាន​ខ្លាំង​ដល់​ថ្នាក់​នេះ​។ ​​​​ចំនួន​អ្នក​ស្លាប់​ប៉ុន្មាន​នាក់​​​​​ត្រូវ​អាជ្ញាធរ​ពិនិត្យ​​​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​។ ទូក​ និង​កប៉ាល់​តូច​-​ធំ​គ្រប់​ប្រភេទ​ដែល​ធ្លាប់​បើក​កាត់​ទី​នេះ​​ត្រូវ​​បើក​វាង​​​ទៅ​កន្លែង​ផ្សេង​​​ជា​បណ្ដោះ​អាសន្ន​​។​

អាជ្ញាធរ​បាន​ប្រកាស​ឱ្យ​អ្នក​រស់​នៅ​ម្ដុំ​នោះ​​ចាក​ចេញ​​​មួយ​សំណើ​សិន​ទៅ​រក​ទី​កន្លែង​សុវត្ថិ​ភាព​។ ​ខណៈ​ដែល​​ម្ចាស់​ទូក​​​ត្រូវ​ចាប់​​ខ្លួន​​ដើម្បី​​កសាង​សំណុំ​រឿង​ឡើង​តុលាការ​​​។​ ស្ពាន​លីស៊ីនសា​ដែល​រង​គ្រោះ​ដោយ​សារ​ទូក​​បុក​​​នេះ​ជា​​​ច្រក​ផ្លូវ​ដ៏​សំខាន់​​សម្រាប់​ការ​ដឹក​ជញ្ជូន​របស់​អ្នក​រស់​នៅ​លើ​កោះ​សាន​មីន (Sanmin)។ ​​ទោះ​​បី​​ខូច​ខាត​ស្ពាន​ និង​បិទ​ស្ពាន​​​ជា​បណ្ដោះ​អាសន្ន​ក៏​ដោយ​ ​អ្នក​​រស់​នៅ​លើ​កោះ​នេះ​មិន​​ទាន់​អស់​ផ្លូវ​ដើរ​នៅ​ឡើយ​ទេ​។ ពួក​គេ​អាច​ធ្វើ​ដំណើរ​តាម​នាវា​ចម្លង​ (ស្រឡាង​)​៕

ប្រភព៖ Reuters
https://www.reuters.com/world/china/two-killed-after-barge-hits-bridge-near-chinas-guangzhou-plunging-vehicles-water-2024-02-22/#:~:text=BEIJING%2C%20Feb%2022%20(Reuters),state%20media%20reported%20on%20Thursday

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ