ខេត្តព្រះសីហនុ ៖ ពិតជាកម្រនឹងឃើញស្ត្រីដែលខ្លាំង និងរឹងមាំដូចគាត់ណាស់ ។ ស្ត្រីម្នាក់បានឈឺពោះសម្រាលកូននៅតាមផ្លូវ ខណៈយកទៅពេទ្យមិនទាន់ហួសភូមិផងនោះក៏បានបែកទឹកភ្លោះ ហើយ ណាមួយផ្ទះរៀងឆ្ងាយផងក៏បានឈឺពោះកាន់តែខ្លាំងទៅ ហើយគាត់ក៏បានឲ្យប្តីជួយទាញ ឬហៅថា ជួយសម្រាលកូននៅតាមផ្លូវ តែប្តីមិនហ៊ាន ទើបឪពុករបស់គាត់មកដល់ក៏ជួយសម្រាលឲ្យ ។
បើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានផុសវីដេអូ និងភ្ជាប់ជាមួយនឹងសារសរសេរថា «ស្ដាប់សម្តីក្មួយស្រី ភាព សុជា អាយុ២៥ឆ្នាំ ដែលសម្រាលកូន នៅតាមផ្លូវ ភូមិចាំស្រី ឃុំ កំពង់សីលា កាលពីម៉ោង៩និង៣០ព្រឹកនេះ «ឈឺពោះតិចៗបែកទឹកភ្លោះ ហៅប្ដីដឹកទៅពេទ្យបានបន្តិច ក៏សម្រាលតាមផ្លូវ កូនចេញជើងអោយប្ដីជួយទាញ ប្ដីអត់ហ៊ាន ទើបឪពុកមកដល់ទើបជួយទាញកូនចេញ» ទើបពេទ្យទៅដល់យកមកពេទ្យ និងជួយសំអាតជូន ។»
ជាមួយគ្នានោះដែរ ស្ត្រីឈ្មោះ ភាពសុជា ក៏បានរៀបរាប់ នៅក្នុងវីដេអូនោះបន្ថែមថា ដំបូងឈឺអត់ខ្លាំងផង ហើយការសម្រាលនេះកូនទី៣ ហើយ ដោយកូនមុនៗគាត់ឈឺខ្លាំង ។
ជាក់ស្តែងក្នុងការសម្រាលនេះគាត់បានទទួលបានកូនស្រី ដែលសម្រាលនៅតាមផ្លូវទៅពេទ្យ ខណៈគាត់បានសម្រាលនៅលើដីតែម្តង ។ គាត់បានបន្តថា គាត់បានប្រឹងចេញកូនបានពាក់កណ្តាលហើយ ក៏បានឲ្យប្តីជួយទាញកូន តែប្តីគាត់មិនហានទេ ដល់ប៉ារបស់គាត់មកតាមផ្លូវមកដល់ឃើញក៏ជួយសម្រាលឲ្យតែម្តង ៕
ចែករំលែកព័តមាននេះ