ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជា​ច្រើន​នៅ​តែ​បន្ត​ផឹកស្រានាពេលរាត្រី ប៉ុន្តែ​ងាក​មក​ជិះ​ម៉ូតូ​កង់​បី​ដើម្បី​កុំឱ្យ​ប៉ូលិស​ចាប់​

1 ឆ្នាំ មុន
  • ភ្នំពេញ

តើ​មាន​បងប្អូន​ប៉ុន្មាន​នាក់​ហើយ​ដែល​បាន​ផ្លាស់​ប្ដូរ​ទម្លាប់​របស់​ខ្លួនឯង នៅ​ពេល​ចេញ​ទៅ​កម្មវិធី​ជប់លៀង ឬ​កម្មវិធី​ជួបជុំ​មិត្តភក្តិ​ផឹកស៊ី​ម្ដង​ៗ​នៅ​ខាងក្រៅ​ពេល​យប់ ។ គេ​សង្កេត​ឃើញ​មនុស្ស​ជា​ច្រើន លែង​កាន់​យានយន្ត ឬ​ជិះ​ម៉ូតូ​បើក​ដោយ​ខ្លួនឯង​ហើយ គឺ​ហៅ​ម៉ូតូ​កង់​បី​តាម​អេប​ជិះ​វិញ ដើម្បី​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​វិញ ។…

0:00
0:00

តើ​មាន​បងប្អូន​ប៉ុន្មាន​នាក់​ហើយ​ដែល​បាន​ផ្លាស់​ប្ដូរ​ទម្លាប់​របស់​ខ្លួនឯង នៅ​ពេល​ចេញ​ទៅ​កម្មវិធី​ជប់លៀង ឬ​កម្មវិធី​ជួបជុំ​មិត្តភក្តិ​ផឹកស៊ី​ម្ដង​ៗ​នៅ​ខាងក្រៅ​ពេល​យប់ ។ គេ​សង្កេត​ឃើញ​មនុស្ស​ជា​ច្រើន លែង​កាន់​យានយន្ត ឬ​ជិះ​ម៉ូតូ​បើក​ដោយ​ខ្លួនឯង​ហើយ គឺ​ហៅ​ម៉ូតូ​កង់​បី​តាម​អេប​ជិះ​វិញ ដើម្បី​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​វិញ ។

ក្រោយ​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​រឿយ​ៗ​ដែល​បង្ក​ឡើង​ដោយ​អ្នកបើកបរ​មួយ​ចំនួន​មាន​ជាតិ​ស្រវឹង​លើស​កម្រិត រហូត​បាត់បង់​ស្មារតី​ម្ចាស់​ការ​ខ្លួនឯង បង្ក​ឱ្យ​កើត​មាន​គ្រោះថ្នាក់ ចរាចរណ៍​រហូត​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​អ្នក​ដទៃ​អស់​ជា​ច្រើន​នាក់​នៅ​លើ​ដងផ្លូវ ។

ទន្ទឹម​នឹង​ការ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ខ្លាំង​ពេក នាយក​រដ្ឋមន្ត្រី សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៤ ក៏​បាន​ប្រកាស​ណែនាំ​ឱ្យ​មេ​ប៉ូលិស​ចាត់ចែង​កម្លាំង​ប៉ូលិស​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អ្នកបើកបរ​ដែល​មាន​ជាតិ​ស្រវឹង​ទាំងអស់ ដែល​សព្វថ្ងៃ​កម្លាំង​បាន​ចេញ​ឆែក​ទៅ​តាម​គោលដៅ​ដែល​បាន​កំណត់ ប្រសិនបើ​រក​ឃើញ​អ្នកបើកបរ​ណា​មាន​គ្រឿង​ស្រវឹង​លើស​កំណត់​នោះ នឹង​ចាប់​ផាកពិន័យ​តាម​ផ្លូវច្បាប់ ។

ជា​ការ​កត់សម្គាល់ ក៏​ឃើញ​បងប្អូន​យើង​បាន​ចូលរួម​គោរព​តាម​បទបញ្ជា​ក្នុង​ការ​គោរព​ច្បាប់​ចរាចរណ៍ ពិសេស កុំឱ្យ​មាន​ជាតិ​ស្រវឹង​នៅ​ពេល​បើកបរ​ទេ ដោយ​ឃើញ​គាត់​កែប្រែ​មក​កក់​ហៅ​ម៉ូតូ​កង់​បី ឬ​រថយន្ត​តាក់ស៊ី​ជិះ ក្រោយ​ពី​ពួក​គាត់​ចេញពី​កម្មវិធី​ជប់លៀង​ណាមួយ ឬ​ជួបជុំ​មិត្តភក្តិ​របស់​គាត់​នៅ​ហាង​ពេល​រាត្រី ។

ជួប​ជាមួយ​បុរស​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​កោះសន្តិភាព​ថា ក្រោយ​ពី​ឃើញ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ពេក​ក៏​ធ្វើ​ឱ្យ​គាត់​ខ្លាចរអារ និង​ខ្លាច​មាន​វិប្បដិសារី ខណៈ​គាត់​ក៏​ជា​មនុស្ស​ម្នាក់​ដែល​សំបូរ​កម្មវិធី​ជួបជុំ​ផឹក​ពេល​យប់​ផង​នោះ ។ ដូច្នេះ ដើម្បី​ឱ្យ​មាន​សុវត្ថិភាព ទាំង​ការ​ធ្វើ​ដំណើរ និង​ការពារ​កុំឱ្យ​សមត្ថកិច្ច​ហៅ​ផ្លុំ​នោះ គឺ​គាត់​ប្តូរ​មក​ជិះ​ម៉ូតូ​កង់​បី ហៅ​តាម​អេប​វិញ ។ គាត់​បន្ត​ថា ការ​ធ្វើ​បែប​នេះ គឺ​ល្អ​ខ្លាំង​ណាស់​សម្រាប់​គាត់ ព្រោះ​មិន​ខ្វល់​ពី​ការ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ក៏​មិន​ខ្វល់​ពី​ត្រូវ​ប៉ូលិស​ហៅ​ផ្លុំ​មាត់​ដែរ ។

ចុះ​ចំណែក​បងប្អូន​វិញ តើ​គិត​យ៉ាងណា​ចំពោះ​វិធីសាស្ដ្រ​នេះ? ហើយ​បងប្អូន​ធ្លាប់​ហៅ​ម៉ូតូ​កង់​បី​ជិះ​ដែរ​ទេ នៅ​ពេល​ដែល​ចេញ​ទៅ​កម្មវិធី​ខាងក្រៅ​នា​ពេល​រាត្រី​នោះ?

ប្រសិនបើ​បងប្អូន​ចង់​ដឹង​ថា តើ​ផឹកស្រា​ប៉ុន្មាន​កំប៉ុង កុំឱ្យ​ប៉ូលិស​ចាប់? កោះសន្តិភាព​សុំ​លើកយក​តាម​លោក​វេជ្ជបណ្ឌិត និ​ត ប៊ុ​ន​តុង​យី បាន​បកស្រាយ​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោកគ្រូ​ថា ៖ «​តើ​យើង​ផឹក​ប៊ីយេរ (​ស្រា​បៀរ​) ប៉ុន្មាន​កំប៉ុង​ទៅ ដើម្បី​កុំឱ្យ​ភ័យ​រឿង​ប៉ូលិស​ចាប់?

លោកគ្រូ​បាន​បញ្ជាក់​ទៀត​ថា ការ​ផឹក​ចាប់ពី​២​កំប៉ុង​ឡើង គឺ​វា​លើស​ហើយ ហើយ​អ្នក​ដែល​ផឹក​ហ្នឹង​គីឡូ​៧០ បើ​ផឹក​ក្រោយ​១៥​នាទី គឺ​ដឹង​តែ​លើស​ហើយ ។ ហើយ​ប្រសិនបើ​យើង​ផឹក​១​កំប៉ុង អត់​លើស​កម្រិត​តែ​ម្ដង ។ ដោយ ៖ ថោ​ង ច័ន្ទ​វ​ណ្ណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ