ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​រោង​​ចក្រ​ផលិត​​​ទឹក​កក​​លួច​​ចុះ​ក្នុង​​អាង​រាវ​​​រក​ដែក និង​​ស្ពាន់​លង់​​ទឹក​ស្លា.ប់​

14 ឆ្នាំ មុន

ខេត្តកំពត ៖ កម្ម​ករ​រោង​ចក្រ​​​ផលិត​ទឹក​កក​​ម្នាក់​​បាន​​លង់​ស្លា.ប់​នៅ​ក្នុង​អាង​ស្តុក​ទឹក​​កាល​ពី យប់​ថ្ងៃ​ទី​២៩ ឧសភា ​ហើយ​​ត្រូវ​បាន​គេ​រក​ឃើញ​​សព​នៅវេលា​ម៉ោង​១​​រំលងអធ្រាត្រ​​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣០ ឧសភា ​នៅ​កន្លែង​ស្តុក​​ទឹក​ផលិត​ទឹក​កក​​មួយ​កន្លែង​​ស្ថិត​​ក្នុងភូមិ​ទ្វី​​ខាង​ត្បូង សង្កាត់​​អណ្តូង​ខ្មែរ ​ក្រុង​កំពត

ខេត្តកំពត ៖ កម្ម​ករ​រោង​ចក្រ​​​ផលិត​ទឹក​កក​​ម្នាក់​​បាន​​លង់​ស្លាប់​នៅ​ក្នុង​អាង​ស្តុក​ទឹក​​កាល​ពី យប់​ថ្ងៃ​ទី​២៩ ឧសភា ​ហើយ​​ត្រូវ​បាន​គេ​រក​ឃើញ​​សព​នៅវេលា​ម៉ោង​១​​រំលងអធ្រាត្រ​​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣០ ឧសភា ​នៅ​កន្លែង​ស្តុក​​ទឹក​ផលិត​ទឹក​កក​​មួយ​កន្លែង​​ស្ថិត​​ក្នុងភូមិ​ទ្វី​​ខាង​ត្បូង សង្កាត់​​អណ្តូង​ខ្មែរ ​ក្រុង​កំពត ។ ​កម្ម​ករ​ដែល​​ស្លាប់​​​នេះ​ឈ្មោះនូ ម៉ូវ ​អាយុ​២៥​ឆ្នាំ ​នៅភូមិ​អង្គ ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹក​ឈូ ។ តាម​ប្រភព​ព័ត៌​មាន​ថា ម្ចាស់​រោង​ចក្រ​ផលិត​​ទឹក​កក​មាន​បំណង​លាក់​បាំង​សមត្ថ​កិច្ច​​ពី​ការ​ស្លាប់​កម្ម​ករ​​នេះ​ផង​ដែរ។

តាមមន្ត្រី​​​នគរបាល​បច្ចេក​ទេស​ខេត្ត​​បាន​ឱ្យដឹង​ថា​ នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២៩ ឧសភា ​​កម្ម​ករ​​ឈ្មោះ​​នូ ម៉ូវ បាន​ចុះទៅ​​ក្នុង​អាង​បំណង​រាវ​រក​ស្ពាន់​​លក់​​ឱ្យ​អេត​ចាយ ហើយ​​ពេល​ចុះ​រាវ​នោះ​ស្មាន​តែ​ទឹក​រាក់ ​ផ្ទុយ​ទៅវិញ​​ងើប​​ក៏​ងើប​មិន​រួច ព្រោះ​ទំហំ​អាង​ស្តុក​ទឹក​ទទឹង​២​ម៉ែត្រ​កន្លះ បណ្តោយ​២០​ម៉ែត្រ ​និង​មាន​ទឹក​នៅ​ក្នុង​អាង​ជំរៅ​២​ម៉ែត្រ​កន្លះ ព្រម​ទាំង​ចាក់​សាប​ពី​លើ​​ទៀត​ ​ទុក​តែ​ផ្លូវ​ចុះទំហំ​ចូល​ទៅ​ក្នុង​​កន្លះ​ម៉ែត្រ​ប៉ុណ្ណោះ ។ ​ពេល​​​ដឹង​ថា អ្នក​ចុះ​​ក្នុង​អាង​​​លង់​ទឹក ​​កម្ម​ករ​ម្នាក់​ទៀត​​ដែល​​ទៅ​ជា​មួយ​ហើយ​​ចាំ​នៅ​ខាង​លើ​ ក៏​ឆោ​ឡោ​ហៅ​កម្ម​ករ​ឯ​ទៀត​ឱ្យ​ជួយ​​រក​តែ​រក​មិន​ឃើញ​​​ក៏​​​យក​ម៉ាស៊ីន​​បូម​​ទឹក​ចេញ​ពី​ក្នុង​អាង ទើប​ឃើញ​ និង​បាន​ស្លាប់​ទៅ​ហើយ ។ ​ក្រោយ​កើត​ហេតុ​ថៅកែ​រោង​ចក្រ​ប្រុង​លាក់​​​រឿង​កម្មករ​របស់​ខ្លួន​លង់​ទឹក​​អាង​ស្លាប់​នេះ ​​និង​ដឹក​សព​តាម​រថយន្តទៅ​ស្រុក​កំណើត លុះ​ពេល​ប៉ូលិស​ដឹង​រឿង​ក៏​​ចុះ​ទៅ​ធើ្វ​កោសល្យ​​វិច័យ ។

មន្ត្រី​ប៉ូលិស​បាន​វាយ​តម្លៃថា ​កម្ម​ករ​រង​​គ្រោះ​រូប​នោះ​មាន​បំណង​ចុះ​រាវ​​រក​​ស្ពាន់​នៅ​ក្នុង​​អាង​ស្តុក​ទឹក​ក៏​បណ្តាល​​ឱ្យ​លង់​។ សូម​បញ្ជាក់ថា ​អាង​ស្តុក​ទឹក​ផលិត​ទឹក​កក​នោះ​ជា​អាង​ស្តុក​ទឹក​ចាស់​ជំនាន់​ថៅកែ​មុន ហើយ​នៅ​ក្នុង​អាង​ចាស់​នោះ​សំបូរ​ទៅ​ដោយដែក និងស្ពាន់​ច្រើន ប៉ុន្តែ​មិន​គួរ​ទុក​ទឹក​​ច្រើន​បែប​នេះ​សោះ បើ​មិន​ប្រើ​គួរ​ណាស់​បង្ហូរ​ចេញ ៕