ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​លោកតា​មេកន្ទ្រាញ​ជនជាតិ​ដើម​ភាគតិច​«​ព័រ​»​កាន់​តំណែង​៣៤​ឆ្នាំ​ហើយ

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោកតា​លៀង ឆឺ​ត ដែល​ប​ច្ចុ​បុ្ប​ន្ន​មាន​វ័យ​រហូត​ដល់​៨៣​ឆ្នាំទៅ​ហើយ​នោះ ត្រូវ​បាន​គេ​ស្គាល់​ថា ជាតា​ខ្វា​យ​ជំនាន់​ទី​៥​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច «​ព័រ​» នៅ​ភូមិ​ភ្នំ​រៃ ឃុំ​តា​តោក…

ខេត្តបាត់ដំបង ៖ លោកតា​លៀង ឆឺ​ត ដែល​ប​ច្ចុ​បុ្ប​ន្ន​មាន​វ័យ​រហូត​ដល់​៨៣​ឆ្នាំទៅ​ហើយ​នោះ ត្រូវ​បាន​គេ​ស្គាល់​ថា ជាតា​ខ្វា​យ​ជំនាន់​ទី​៥​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច «​ព័រ​» នៅ​ភូមិ​ភ្នំ​រៃ ឃុំ​តា​តោក ស្រុកសំឡូត ខេត្តបាត់ដំបង​ ។

យោង​តាម​ការ​បញ្ជាក់​ពី​នាយកដ្ឋាន​អភិវឌ្ឍន៍​ជនជាតិភាគតិច​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បានឱ្យ​ដឹង​ថា លោកតា លៀង ឆឺ​ត ជា​បុគ្គល​ត្រូវ​បាន​ជ្រើសរើស​ជា​មេកន្ទ្រាញ​/​ក្រាក់​ស្រុក តែ​សម្រាប់​ជនជាតិ​ដើម​ភាគតិច​ព័រ គេ​ហៅ​ថា តា​ខ្វា​យ ឪ​ខ្វា​យ ឬ​ម្ចាស់​ស្រុក តាំង​តែ​ពី​ឆ្នាំ​១៩៩០ រហូត​មក​ដល់​សព្វថ្ងៃ ដែល​គិត​មក​ដល់​ឆ្នាំ​២០២៤​នេះ លោកតា​បាន​កាន់​តំណែង​អស់​រយៈពេល​៣៤​ឆ្នាំ ។

ក្នុង​តំណែង​ជាតា​ខ្វា​យ ឪ​ខ្វា​យ ឬ​ម្ចាស់​ស្រុក មេកន្ទ្រាញ​នោះ លោកតា លៀង ឆឺ​ត ត្រូវ​បាន​សហ គមន៍​ជនជាតិ​ដើម​ភាគតិច​ព័រ​អះអាង​ថា លោកតា​មាន​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​សហគមន៍​ក្នុង​នាម​ជា​បង្គោល​ដឹកនាំ​ការ​សែនព្រេន និង​ជា​បុគ្គល​ដែល​អ្នក​ភូមិ​គោរព ។ ជា​ពិសេស​នោះ លោកតា​ត្រូវ​បាន​គេ​ជឿ​ថា លោក​មាន​ទំនាក់ទំនង​ទៅ​នឹង​ព្រលឹង​វិញ្ញាណ​ដូនតា ដែល​អាច​ឱ្យ​អ្នក​ភូមិ​សុំ​សេចក្ដីសុខ​ចៀស​ផុត​ពី​គ្រោះ​ចង្រៃ សុំ​ការ​ណែនាំ និង​លាបំណន់​នៅ​ពេល​ដែល​ពួក​គេ​ប្រព្រឹត្ត​ខុស​ប្រពៃណី​ជាដើម​។

នៅ​ពេល​មាន​ឧបទ្ទវហេតុ​កើតឡើង​នៅ​ក្នុង​សហគមន៍ គឺ​មេ​អារក្ស (​តា​ខ្វា​យ​) បញ្ចូល​រូប​បូល​បា​ណា​ក មើល​រក​មូលហេតុ​ដើម្បី​ធ្វើ​ពិធី​សែន ព្រេន​តាម​ទីកន្លែង​ដែល​មេ​អារក្ស​កំណត់​។​ជនជាតិ​ដើម​ភាគតិច ព័រ គោរព​អារក្ស ឈ្មោះ​តា​ក្រសា យាយ​ម៉ៅ និង​យាយ​រ៉ា​។ យ៉ាងណា​ក៏​ដោយ មិនមែន​នរ ណា​ៗ ឬ​ឱ្យ​តែ​ជា​ជនជាតិ​ដើម​ភាគតិច​ព័រ សុទ្ធតែ​អាច​កាន់​តំណែង​ជាតាខ្វា​យ​បាន​នោះ​ទេ ព្រោះ​ក្នុង​តំណែង​ជា​មេដឹកនាំ​មួយ​នេះ តា​ខ្វា​យ ត្រូវ​អនុវត្ត​តំណម​ជា​ច្រើន ខុស​ពី​ប្រជាជន​ធម្មតា ។

យោង​តាម​ប្រពៃណី​ទំនៀមទម្លាប់​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច ព័រ បម្រាម​ចំពោះ​តា​ខ្វា​យ រួម​មាន​៖
-​ហាម​និយាយ​កុហក
-​ហាម​ផឹកស្រា
-​ហាម​សម្លាប់សត្វ
-​តម​មិន​ឱ្យ​ចូលរួម​បុណ្យសព អ្នក​ស្លាប់​ក្នុងភូមិ
-​មិន​ឱ្យ​ចាក​ចេញពី​ភូមិ​លើស​ពី​២​ថ្ងៃ
-​តម​អាហារ ដូច​ជា​សាច់​គោ ទឹកដោះគោ ផ្លែ​ទឹកដោះគោ
-​ពេល​ងូតទឹក​គ្រប់ពេល មិន​ឱ្យ​គេ​មើលឃើញ
-​តម្រូវ​ឱ្យ​ទុក​សក់​វែង និង​ស្លៀក​ក្បិន​ជា​រៀងរាល់ថ្ងៃ

-មិន​ឱ្យ​រស់នៅ​ផ្ទះ​ល្អ នៅ​បាន​ផ្ទះ​ខ្ទម​ដំបូល​ស្បូវ ឬ​ស្លឹក

– តាមប្រពៃណី ជនជាតិដើមភាគតិច ព័រ មិនបូជាសាកសពទេ គឺយកទៅកប់នៅប្រៃកប់សព លើកលែងតែ តាខ្វាយ) ពេលស្លាប់គេធ្វើពិធីបូជា ដូចខ្មែរ ភូមិភាគកណ្តាលដែរ។


យោង​តាម​របាយការណ៍​ស្ដី​ពី​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ការ​កំណត់​អត្ត​អត្តសញ្ញាណ​សហ គមន៍​ជនជាតិ​ដើម​ភាគតិច ដោយ​ការិយាល័យ​អភិវឌ្ឍន៍​ជនជាតិ​ដើម​ភាគតិច នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបាត់ដំបង បានឱ្យ​ដឹង​ថា បច្ចុប្បន្ន មាន​ជនជាតិ​ដើម​ភាគតិច​ព័រ សរុប​ចំនួន ១៦៥​គ្រួសារ ស្មើនឹង​៥៥៦​នាក់ ស្រី​៣៤០​នាក់ កំពុង​រស់នៅ​ក្នុងភូមិ​ភ្នំ​រៃ ឃុំ​តា​តោក ស្រុក​សំឡូត ដែល​មាន​ចាស់​ស្រុក​ឈ្មោះ (​តា​ខ្វា​យ​) ជា​អ្នកគ្រប់គ្រង​សហគមន៍​តាម​បែប​ប្រពៃណី និង​មេ​ភូមិ​ជា​អ្នកគ្រប់គ្រង​ភូមិ​តាម​បែប​រដ្ឋបាល ។ ហើយ​ពួក​គេ​ប្រើ​ភាសា​ព័រ​សម្រាប់​ប្រាស្រ័យ​ទាក់ទង​ក្នុង​សហគមន៍ និង​ប្រើប្រាស់​ភាសា និង​អក្សរ​ខ្មែរ សម្រាប់​ប្រាស្រ័យ​ទាក់ទង​ក្រៅ​សហគមន៍ និង​ជា​ផ្លូវការ​។

សម្រាប់​ពិធីសែនព្រេន​វិញ​មួយ​ឆ្នាំ ជនជាតិ​ដើម​ភាគតិច​ព័ ឡើងអ្នកតា​៤​ដង​គឺ​៖ ១ ខែ​ក​ក្តិក រាំ​លើក​ដងគោម​, ខែមាឃ រាំ​មាឃ​, ខែបុស្ស សែន​កាប់​ចម្ការ​, និង​ខែ​ពិសាខ សែន​ដាំ​ស្រូវ ។ បុណ្យចូលឆ្នាំ​ជនជាតិ​ដើម​ភាគតិច​ព័រ គឺ​នៅ​ថ្ងៃ ពេញបូណ៌មី ខែ​ចែ​ត្រ ៕ អត្ថបទ​៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ