ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ប្រកាស​ចូលរួម​ឈរឈ្មោះ​បោះ​ឆ្នោត​ជា​ប្រធាន​«​សមាគម​សិល្បករ​ខ្មែរ​»

7 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បាន​ប្រកាស​ចូលរួម​ឈរឈ្មោះ​បោះ​ឆ្នោត ជា​ប្រធាន​«​សមាគម​សិល្បករ​ខ្មែរ​»…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បាន​ប្រកាស​ចូលរួម​ឈរឈ្មោះ​បោះ​ឆ្នោត ជា​ប្រធាន​«​សមាគម​សិល្បករ​ខ្មែរ​» មួយ​រូប​ដែរ ប្រសិនបើ​មានការ​គាំទ្រ ។

នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បាន​សរសេរ​ថា ៖ «​ប្រសិនបើ​មានការ​គាំទ្រ ខ្ញុំបាទ​សូម​ចូលរួម​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​សមាគម​សិល្បករ​ខ្មែរ មួយ​រូប​ដែរ ដើម្បី​ចូលរួម​ចំណែក​តាម​លទ្ធភាព​និង​សមត្ថភាព​» ។

គួររម្លឹកថា «លោក គួ​ច ខេ​វិ​ន ក៏​អាច​ឈរឈ្មោះ​បោះ​ឆ្នោត​ធ្វើ​ជា​ប្រធាន សមាគម​សិល្បករ​ខ្មែរ អាណត្តិ​ថ្មី ផង​ដែរ» ។

ដោយឡែក ៖ «អ្នក​នាង ខាត់ សុ​ឃី​ម ព្រម​ឈរឈ្មោះ​បោះ​ឆ្នោត​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អាណត្តិ​ថ្មី» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ