ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាល្លឺម៉ង់ ៖ ​មនុស្ស​​14នាក់ស្លា.ប់​ដោយសារ​​មេរោគ ECEH សង្ស័យ​ឆ្លង​ពី​ត្រសក់​​

14 ឆ្នាំ មុន

​ប្រទេស​អាល្លឺម៉ង់​​​កាលពីថ្ងៃទី​​៣០ ឧសភា ​​កន្ល​ងមក ​បានបើក​ការ​ពិភាក្សា​​​ស្តីអំពី​​វិបត្តិ​ក្នុង​ប្រទេស​ចំពេលមាន​​ របាយការណ៍​នានា​ថា ​មនុស្ស​​​យ៉ាងហោចណាស់​​១៤នាក់​បានស្លា.ប់​បាត់​បង់ជីវិត​​​ និងច្រើន​​​រយ​នាក់​ទៀត​ធ្លាក់​​​ខ្លួនឈឺ​ដោយ​សារ​ការ​ផ្ទុះឡើង​នូវ​​​ បាក់តេរី​​ឈ្មោះ​ ECEH ដែលមាន​​គ្រោះថ្នាក់​មួយ​​រកឃើញ​​​ក្នុង​ផ្លែ​ត្រសក់​​​នាំ​​ចូល​មួយ​ប្រភេទ ​។​
ប្រទេស​បែល​ហ្ស៊ិក​​ និងប្រទេស​រុស្ស៊ី​បាន​ចេញ​​​ការ​ហាម​ប្រាម​នាំ​ចូល​​​បន្លែ​​ពីប្រទេស​អេ​ស្ប៉ាញ​ ដែលគេ​ជឿ​ថា

ប្រទេស​អាល្លឺម៉ង់​​​កាលពីថ្ងៃទី​​៣០ ឧសភា ​​កន្ល​ងមក ​បានបើក​ការ​ពិភាក្សា​​​ស្តីអំពី​​វិបត្តិ​ក្នុង​ប្រទេស​ចំពេលមាន​​របាយការណ៍​នានា​ថា ​មនុស្ស​​​យ៉ាងហោចណាស់​​១៤នាក់​បានស្លាប់​បាត់​បង់ជីវិត​​​ និងច្រើន​​​រយ​នាក់​ទៀត​ធ្លាក់​​​ខ្លួនឈឺ​ដោយ​សារ​ការ​ផ្ទុះឡើង​នូវ​​​បាក់តេរី​​ឈ្មោះ​ ECEH ដែលមាន​​គ្រោះថ្នាក់​មួយ​​រកឃើញ​​​ក្នុង​ផ្លែ​ត្រសក់​​​នាំ​​ចូល​មួយ​ប្រភេទ​។​
ប្រទេស​បែល​ហ្ស៊ិក​​ និងប្រទេស​រុស្ស៊ី​បាន​ចេញ​​​ការ​ហាម​ប្រាម​នាំ​ចូល​​​បន្លែ​​ពីប្រទេស​អេ​ស្ប៉ាញ​ ដែលគេ​ជឿ​ថា ​ជា​ប្រទេស​មួយ​​មាន​ផ្លែ​ត្រសក់​​​ឆ្លង​បាក់តេរី​នោះ ។ ការ​លើក​ឡើង​នេះធ្វើ​​​ឱ្យ​​ក្រុង​ម៉ាឌ្រីដ​​មាន​ប្រតិ​កម្ម​​​​​តបវិញ​ ដោយ​និយាយ​​​ថា ខ្លួន​នឹង​​ស្វះស្វែង​​រកការបង់​​សង​ពីប្រទេស​​​នៅសហគមន៍​​អឺរ៉ុប ​សម្រាប់ការ​​លក់​ផ្លែ​​ត្រសក់​ដែលធ្លាក់​​​ចុះយ៉ាង​​ខ្លាំង​របស់​​ខ្លួន​។​
បច្ចុប្បន្ន​​​ត្រសក់​មានបាក់តេរី​​គ្រោះថ្នាក់​​ដល់​ជីវិត​នេះ​ក្លាយ​​ជា​វិបត្តិ​​ធ្ងន់ធ្ងរ​មួយ​នៅប្រទេស​​អាល្លឺម៉ង់ ។ ​​រយៈ​ពេល​ជាង​​២សប្តាហ៍​​ក្រោយពី​​​​ការផ្ទុះ​រឿង​​​​ផ្លែ​ត្រសក់​​មានបាក់តេរី E នេះ​ត្រូវ​​រាយការណ៍​​នៅភាគខាង​ជើង​​​ប្រទេសអាល្លឺម៉ង់ ​​​មនុស្ស​សង្ស័យ​ឆ្លង​បាក់តេរី​នេះ​​​​កើនឡើង​​ដល់​១.២០០នាក់​​។​
វិទ្យាស្ថាន​​ទប់ស្កាត់​​ជំងឺ​​ឆ្លង​អាល្លឺម៉ង់​​និយាយ​ថា ​ការ​ស្លាប់​មនុស្ស​​​៣នាក់ ​មានការ​ជាប់​ពាក់ព័ន្ធ​​ដោយ​ផ្ទាល់​​​ជាមួយបាក់​​តេរីនេះ ប៉ុន្តែ​​​អ្នក​ស្លាប់​​​ដោយ​​សារ​​បាក់តេរី​​​នេះកើន​ឡើ​ងដល់​ជាង​​១០​នាក់​ហើយ​។​
អាជ្ញាធរ​​​អាល្លឺម៉ង់​​​ព្រមាន​​ពលរដ្ឋ​​មិន​ឱ្យ​​​ហូប​បន្លែ​ឆៅក្រោយពីបាក់តេរី​​ប្រកប​ដោយ​​គ្រោះ​ថ្នាក់​​​ត្រូវបាន​​គេ​រកឃើញ​​​នៅក្នុង​ផ្លែ​ត្រសក់​​សរី​រាង្គ​​​ដែលនាំ​​ចូល​ពីប្រទេស​​អេស្ប៉ាញ​​កាលពី​សប្តាហ៍​មុន ។ ប៉ុន្តែ​ទោះបីជា​បែបណា មន្ត្រី​​​អាល្លឺម៉ង់​​​​នានា​​មិនទាន់​ដឹង​ច្បាស់​​ថា ​​អ្វីដែល​បង្ក​ការ​ផ្ទុះឡើង​​បាក់តេរី​​​ប្រភេទ E-Coli Entero-hémorragique (ECEH) ដែល​នាំ​ឱ្យ​​កើតជំងឺ​​​​រាក​រូស​​លាយ​​ឈាម និង​ប៉ះពាល់ដល់​ថ្លើម​​​ធ្ងន់ធ្ងរ បណ្តាល​ឱ្យស្លាប់​​​ជាយថាហេតុ ។​
ការផ្ទុះឡើង​​​​នូវបាក់តេរី​​នេះប៉ះពាល់​ប្រទេស​មួយ​ចំនួន​​​ដូច​​​ជា​ប្រទេស​​អង់គ្លេស ​​បែល​ហ្ស៊ិក ​ស៊ុយ​អ៊ែត ​និងប្រទេស​​ហូឡង់​ជាដើម ៕