ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្ដើម​សាកល្បង​ជិះ​រថយន្តក្រុង​ដោយ​ឥត​គិតថ្លៃ ពី​ក្រុង​សៀមរាប ទៅ​-​មក​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន

2 ខែ មុន

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត បាន​ចាប់ផ្ដើម​ដំណើរការ​អនុវត្ត​សាកល្បង​រថយន្តក្រុង​ដឹក​ជញ្ជូន​សាធារណៈ ដោយ​ឥត​គិតថ្លៃ ដែល​គោលដៅ​ចេញពី​ក្រុង​រុន​តា​ឯក តេ​ជោ​សែន…

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត បាន​ចាប់ផ្ដើម​ដំណើរការ​អនុវត្ត​សាកល្បង​រថយន្តក្រុង​ដឹក​ជញ្ជូន​សាធារណៈ ដោយ​ឥត​គិតថ្លៃ ដែល​គោលដៅ​ចេញពី​ក្រុង​រុន​តា​ឯក តេ​ជោ​សែន មក​ក្រុង​សៀមរាប និង​ចេញពី​ក្រុង​សៀមរាប ទៅ​ក្រុង​រុន​តា​ឯក តេ​ជោ​សែន ខេត្តសៀមរាប ។

ក្នុង​ថ្ងៃ​ទី​១​នេះ រថយន្ត​ចំនួន​១០​គ្រឿង ក្នុង​នោះ​រថយន្ត ៥​គ្រឿង ចេញពី​ក្រុង​រុន​តា​ឯក តេ​ជោ​សែន មក​ក្រុង​សៀមរាប និង​រថយន្ត ៥​គ្រឿង ចេញពី​ក្រុង​សៀមរាប ទៅ​ក្រុង​រុន​តា​ឯក តេ​ជោ​សែន ។

គិត​ត្រឹម​ម៉ោង ១២​ថ្ងៃ​ត្រង់នេះ ប្រជាពលរដ្ឋ​បាន​ចូលរួម​ប្រើប្រាស់​រថយន្តក្រុង​ដឹក​ជញ្ជូន​សាធារណៈ ពេល​ព្រឹក​ក្នុង​ថ្ងៃ​ដំបូង​នេះ សរុប​បាន​ចំនួន ៣៨​នាក់ ស្រី ២​នាក់ ក្នុង​នោះ រថយន្ត ៥​គ្រឿង ចេញពី​រុន​តា​ឯក មក​ក្រុង​សៀមរាប សរុប​ចំនួន ១១​នាក់ រថយន្ត ៥​គ្រឿង ចេញពី​ក្រុង​សៀមរាប ទៅ​រុន​តា​ឯក សរុប​ចំនួន ២៧​នាក់ ស្រី ២​នាក់ ។

សូម​បញ្ជាក់​ថា ពេលវេលា​ចេញដំណើរ​រថយន្តក្រុង​ដឹក​ជញ្ជូន​សាធារណៈ សួនច្បារ​ហាត់ប្រាណ​មាត់​ស្ទឹង សៀមរាប វេលា​ម៉ោង​០៦​ព្រឹក រហូត​ដល់​ម៉ោង​០៦​ល្ងាច និង​ចេញពី​រុន​តា​ឯក ពី​ម៉ោង​០៦​ព្រឹក រហូត​ដល់​ម៉ោង​០៦​នាទី​ល្ងាច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ