ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ តាម​ចាប់​ជនសង្ស័យ​បាន​៧​នាក់ ករណី​កា​.​ប់​ប្លន់​ជនជាតិ​កូរ៉េ នៅ​ខណ្ឌ​សែន​សុខ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាន​នាយកដ្ឋាន…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាន​នាយកដ្ឋាន បាន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤ ករណី​កា​.​ប់​ប្ល​.​ន់​ជនជាតិ​បរទេស នៅ​ខណ្ឌ​សែន​សុខ ។

ហេតុការណ៍​កា​.​ប់​ប្ល​.​ន់​ប្រើ​កាំបិត​កា​.​ប់​ទៅ​លើ​បុរស​ជនជាតិ​កូរ៉េ ឲ្យ​រង​របួស​ត្រង់​ចំណុច​ថ្ពាល់​ខាងឆ្វេង ហើយ​ប្លន់​យក​ទ្រព្យសម្បត្តិ កើតឡើង កាលពី​វេលា​ម៉ោង​០៤​រសៀល​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៤ ត្រង់​ចំណុច​ផ្លូវ​បេតុង ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ស្រាវជ្រាវ​បង្ក្រាប​បាន​ក្រុម​ជនសង្ស័យ​ទាំង​៧​នាក់​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គស្នងការ​រង​ទទួល​ផែន និង​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ។

ជនសង្ស័យ​ចំនួន ៧​នាក់ មាន​ដូច​ខាងក្រោម​៖
១. ឈ្មោះ ពេញ សុ​ភណ្ឌ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ
២. ឈ្មោះ ណុ​ប ដា​វីត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ
៣. ឈ្មោះ ផល ស​ម្ភ​ស់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ
៤. ឈ្មោះ សុខ ធា​សុភា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ
៥. ឈ្មោះ ហាក់ ម៉េ​ង​ឈី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ
៦. ឈ្មោះ សម្បត្តិ សន្យា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ
៧. ឈ្មោះ អាន ដេ​វីត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។

ក្រោយ​ពី​ការ​សាកសួរ ជនសង្ស័យ​ទាំង​៧​នាក់ សុទ្ធតែ​មានការ​ពាក់​ពន្ធ​នឹង​អំពើ​កា​.​ប់​ប្ល​.​ន់​ក្នុង​រាជធានី​ភ្នំពេញ​កន្លង​មក​។ ដោយឡែក​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៧​នាក់ មាន​ជនសង្ស័យ​ម្នាក់ គឺ​បាន​ចូលរួម​ប្រព្រឹត្ត​បទល្មើស​កា​.​ប់​ប្ល​.​ន់​ទៅ​លើ​ជនជាតិ​កូរ៉េ កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភ​: ឆ្នាំ​២០២៤ រួម​ទាំង​បក្ខពួក​ផ្សេង​ទៀត ។

បច្ចុប្បន្ន នាយ​យក​ដ្ឋា​ន បាន​ប្រគល់​ជនសង្ស័យ​ទាំង​៧​នាក់ ឲ្យ​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ