ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ទីតាំង​ព្រះរាជ​ពិធី សួរសុខទុក្ខ ប្រោស​ព្រះ​រាជទាន ព្រះរាជ​អំណោយ​ដល់​ក្រុម​កម្មករ កម្មការិនី ប្រមូល​សំរាម​សម្អាត​ទីក្រុង នៅ​ថ្ងៃស្អែក​នេះ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​អមដំណើរ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​អមដំណើរ ឯកឧត្ដម ឧកញ៉ា មហាមន្ត្រី គុយ សុផល ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​កិច្ចការ​ទូទៅ​អម​ក្រសួងព្រះបរមរាជវាំង ដោយ​បាន​ដឹកនាំ មន្ត្រី​ជំនាញ ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ទីតាំង ព្រះរាជ​ពិធី សួរសុខទុក្ខ ប្រោស​ព្រះ​រាជទាន ព្រះរាជ​អំណោយ​ដល់​ក្រុម​កម្មករ កម្មការិនី ប្រមូល​សំរាម និង​សម្អាត​ទីក្រុង អបអរ​សារ​ទរ ទិវា​ជាតិ​ទីក្រុង​ស្អាត ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះករុណា ព្រះបាទ សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ ស្អែក​នេះ ។

ព្រះរាជ​ពិធី សួរសុខទុក្ខ ប្រោស ព្រះ​រាជទាន ព្រះរាជ​អំណោយ​ដល់​ក្រុម​កម្មករ កម្មការិនី ប្រមូល​សំរាម និង​សម្អាត​ទីក្រុង នេះ​នឹង​ប្រារ​ព្វ​ធ្វើ​ឡើង​នៅ​លើ កោះន​រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដែល​មាន​កម្មករ កម្មការិនី​ប្រមូល​សំរាម និង​សម្អាត​ទីក្រុង​មក​ពី​ក្រុមហ៊ុន ៣ ចូលរួម រួម​មាន ៖ ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និង ក្រុមហ៊ុន Mizuda Group Co.,Ltd ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ