ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្តកណ្តាល ឃាត់ខ្លួន​មុខសញ្ញា​ឆក់​ទូរ​សព្ទ​ដៃ ០២​នាក់ បញ្ជូន​ទៅ​តុលាការ

2 ខែ មុន

ខេត្តកណ្តាល ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរ​សព្ទ​) កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុង​សង្កាត់​តា​ខ្មៅ…

ខេត្តកណ្តាល ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរ​សព្ទ​) កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុង​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កម្លាំង​ជំនាញ បាន​ចុះ​ដល់​កន្លែង​ជាក់ស្តែង ឃាត់ខ្លួន​ជនសង្ស័យ​បាន ចំនួន​០២​នាក់ ភេទ​ប្រុស យក​មក​អង្គភាព​ដើម្បី​សាកសួរ ។

ការ​ឃាត់ខ្លួន​មុខសញ្ញា​ឆក់​ទូរ​សព្ទ​នេះ ធ្វើ​ឡើង​ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍​មេបញ្ជាការ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ផង​ដែរ ។

វត្ថុ​តាង​ដកហូត ៖ ម៉ូតូ ចំនួន ០១​គ្រឿង​, ទូរ​សព្ទ ០២​គ្រឿង (​របស់​ជន​រង​គ្រោះ ០១​គ្រឿង​) ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ