ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! សមត្ថកិច្ច​ឃាត់ខ្លួនជន​បង្ក​​ហើយ ករណី​បើករថយន្ត​បុក​ម៉ូតូ​ស្លា​.​ប់ម្នាក់ និង​របួស​២​នាក់ លើ​ផ្លូវ​៦០​ម៉ែត្រ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​! នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ បាន​ធ្វើការ​ឃាត់ខ្លួន អ្នកបើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវ​៦០​ម៉ែត្រហើយ គឺឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​! នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ បាន​ធ្វើការ​ឃាត់ខ្លួន អ្នកបើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវ​៦០​ម៉ែត្រហើយ គឺឈ្មោះ ​HUANG PENG ភេទ​ប្រុស ជនជាតិ​ចិន មុខរបរ អ្នកត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត នៅ​ម្ដុំ​អូ​ឡាំ​ព្យា ក្នុងខណ្ឌ​៧​មក​រា នៅ​ចំណុច​បុរី R & F ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

បច្ចុប្បន្ន សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ចំណែកឯ រថយន្ត​បង្ក ត្រូវ​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៤ ត្រង់​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ ណ្ដា​ល​ឱ្យ​រង​របួសស្រាល​ចំនួន​០២​នាក់ និង​ស្លា​.​ប់​ក្មេង​ស្រី​ម្នាក់ ។

សូម​ជម្រាប​ថា នៅ​វេលា​ម៉ោង​០៩​និង​០៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៤ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ស្រាវជ្រាវ​រក​ឃើញ រថយន្ត​បង្ក​ហើយ ម៉ាក HILUX REVO ស្លាក​លេខ​ភ្នំពេញ 2AQ-1520 ដែល​បើក​បុក​ម៉ូតូ​ម៉ាក HONDA CUB-50 ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1AV-8317 ដោយ​ជន​បង្ក បាន​បើក​យក​មក​ចត​ប្លុង​ចោល នៅ​មុខ​អាគារ បុរី អ & អេ​ហ្វ (R&F) ស្ថិត​នៅ​លើ​ផ្លូវ ៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

«លោក ជួន ណា​រិ​ន្ទ ឲ្យ​ម្ចាស់​រថយន្ត​បុក​ម៉ូតូ​ស្លា​.​ប់ម្នាក់ និង​របួស​២​នាក់ លើ​ផ្លូវ​៦០​ម៉ែត្រ ចូល​សារភាព​ជា​បន្ទាន់​!» ៖ កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤ ម្សិលមិញ​នេះ ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ម្ចាស់​រថយន្ត​បង្ក ម៉ាក HILUX REVO ស្លាក​លេខ​ភ្នំពេញ 2AQ-1520 ពណ៌​ស ដែល​បើក​បុក​ម៉ូតូ​ម៉ាក ហុងដា​គុប ពណ៌​ខៀវ ត្រូវ​ចូលខ្លួន​មក​សារភាព និង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជា​បន្ទាន់ ។

សូម​រម្លឹក​ថា មុន​ពេល​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គេ​ឃើញ ឪពុក​បើកបរ​ម៉ូតូ​អា​គុប​ស៊េរី​ចាស់ ដឹក​កូនប្រុស​ស្រី​២​នាក់ ទៅ​យកប្រពន្ធ​ចេញពី​ធ្វើការ​នៅ​ផ្សារ​ទំនើប AEON-3 ប៉ុន្តែ​មិន​ទាន់​ទៅ​ដល់​ផង ត្រូវ​រថយន្ត​ម៉ាក HILUX REVO ស្លាក​លេខ​ភ្នំពេញ 2AQ-1520 ពណ៌​ស បើក​លឿន​ដូច​ហោះ បុក​ពីក្រោយ​ម៉ូតូ​ជន​រង​គ្រោះ និង​អូស​ទាំង​មនុស្ស និង​ម៉ូតូ​ឡើង​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​កូនស្រី​ស្លា​.​ប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ រីឯ​ឪពុក​និង​កូនប្រុស​តូច​បាន​របួស​។ ចំណែក​រថយន្ត បន្ថែម​ល្បឿន​បើក​រត់​បាត់ ។

ជន​រង​គ្រោះជា​ឪពុក​ឈ្មោះ សោម សី​ហាក់ អាយុ​៣៥​ឆ្នាំ រង​របួស ជា​អ្នក​បើក​ម៉ូតូ​គុប ស៊េរី​ចាស់ ព​ណ៍​ទឹកប៊ិច​ចាស់ ដឹក​កូនប្រុស​ម្នាក់​ជិះ​ខាង​មុខ​ឈ្មោះ សោម សុវណ្ណ​បញ្ញា អាយុ​៤​ឆ្នាំ រង​របួស​បែកក្បាល និង​ពក​ក្បាល​ពីក្រោយ ចំណែក​កូនស្រី​ម្នាក់​ទៀត ជិះ​ឱប​ចង្កេះ​ពីក្រោយ​ឈ្មោះ សោម បញ្ញា​លី​កា អាយុ​១១​ឆ្នាំ (​ស្លា​.​ប់​)​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ទាំង​០៣​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ហៅ​កង់​បី​ដឹក​បញ្ជូន​ទៅ​ពេទ្យ ចំណែក​ក្មេង​ស្រី​រង​គ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដែរ ប៉ុន្តែ​អកុសល​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក​បាន​ផុតដង្ហើម​ទៅ ។ ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​សង្កាត់​ជើងឯក ចុះ​ទៅ​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន រង់ចាំ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ ធ្វើការ​ជា​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ