ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈមេធាវី​ទុក​ពេល​២៤​ម៉ោង​ឱ្យ​ម្ចាស់​គណនី​មួយសុំ​ទោ.ស​ ដោយសារពាក្យទាំងនេះ

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ទៅ​លើ​

រាជធានីភ្នំពេញ ៖ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ទៅ​លើ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​លោក​ឡុ​ង ស្រលាញ់​សន្តិភាព​» ដែល​បាន​ប្រើប្រាស់​ពាក្យ​ពេ​ចន៍​ជេរ​ប្រមាថ និង​ទម្លាក់​កំហុស​មក​លើ​ស្ថាប័ន​គណៈមេធាវី និង​មេធាវី​ទាំងអស់​នៅ​កម្ពុជា ដោយ​គណៈមេធាវី​ទុក​ពេល​២៤​ម៉ោង​ឱ្យ​ម្ចាស់​គណនី​ខាងលើ លុប​ចោល​សំ​ណេ​រ​របស់​ខ្លួន​និង​សុំ​ទោស​ជា​សាធា​រណៈ​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​ដែល​គណមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤​។

ការ​ព្រមាន​របស់​គណមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​បន្ទាប់​ពី​លោក​គណនី​ហ្វេ​ស​បុក​ឈ្មោះ «​លោក ឡុ​ង ស្រលាញ់​សន្តិភាព​» បាន​ខម​មិន នូវ​ពាក្យ​ពេ​ជ្យ​ន៍​ជេរ​ប្រមាថ​ដោយ​កំហឹង​ទៅ​លើ សព​លោក​មេធាវី ទូច វឌ្ឍនៈ ដែល​បាន​បាញ់​សម្លាប់​អតីត​គូស្នេហ៍​។ គណនី​នេះ ក៏​បាន​បង្ហាញ​ការ​ខឹងសម្បារ​ទៅ​លើ​គណ​:​មេធាវី​កម្ពុជា​ដែល​បាន​បួងសួង​ឱ្យ​លោក​មេធាវី ទូច វឌ្ឍនៈ រួច​ផុត​ពី​ដំណាក់កាល សង្គ្រោះ​បន្ទាន់​ផង​ដែរ​។

គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ទាំងស្រុង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ យ៉ាង​ដូច្នេះ​ថា​៖ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រឆាំង​ដាច់អហង្ការ​ចំពោះ អំពើ​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ​លោក​ឡុ​ង ស្រឡាញ់​សន្តិភាព ដែល​បាន​ជេរ​ប្រមាថ មាក់ងាយ និង​ទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត​មក​លើ​ស្ថាប័ន​គណៈមេធាវី និង​មេធាវី​ទាំងអស់​នៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​សំ​ណេ​រលើ​អត្ថបទ​របស់​សារព័ត៌មាន Koh Santepheap Daily មាន​ចំណងជើង​ថា “​មេធាវី​ដែល​ជា​ជន​ដៃដល់​បាញ់​សម្លាប់​សង្សារ​លក់​អន​ឡាញ​នៅ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​បាន​ទទួលមរណភាព​ហើយ​” ចុះ​ផ្សាយ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ​។

គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន មេត្តា​ជ្រាប​ថា តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៤ គណៈមេធាវី បាន​បញ្ជាក់​ច្បាស់​ហើយ​ថា មិន​គាំទ្រ​ចំពោះ​លោក​មេធាវី ទូច វឌ្ឍនៈ ដែល​បាន​ជ្រើស​យក​ហិង្សា ទៅ​ដោះស្រាយ​បញ្ហា​ទេ ដោយ​អំពាវនាវ​ឱ្យ​ជ្រើស​យក​សន្តិវិធី​និង​តាម​ផ្លូវច្បាប់​ដើម្បី​ដោះស្រាយ​បញ្ហា ហើយ​គណៈមេធាវី​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​លោកស្រី អែម សុ​វី​ដែ​ត​។

គណៈមេធាវី​បាន​បួងសួង​ឱ្យ​លោក​មេធាវី ទូច វឌ្ឍនៈ រួច​ផុត​ពី​ដំណាក់កាល សង្គ្រោះ​បន្ទាន់ គឺ​ក្នុង​ចេតនា​មនុស្សធម៌ មិនមែន​ឱ្យ​គាត់​រួច​ផុត​ពី​ការ​ទទួលខុសត្រូវ​លើ​ទណ្ឌកម្ម វិន័យ ព្រហ្មទណ្ឌ ឬ​រដ្ឋប្បវេណី​នោះ​ទេ​។ ករណី​នេះ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទុក​ពេល​២៤​ម៉ោង ឱ្យ​ម្ចាស់​គណនី​ឈ្មោះ​លោក​ឡុ​ង ស្រឡាញ់​សន្តិភាព លុប​សំ​ណេ​រ​របស់​ខ្លួន​ចោល​វិញ និង សុំ​ទោស​គណៈមេធាវី​និង​មេធាវី​ទាំងអស់​ជា​សាធារណៈ​។​»

យ៉ាងណា​ក៏​ដោយ​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤ ខម​មិន​របស់​គណនី «​លោក ឡុ​ង ស្រលាញ់​សន្តិភាព​» ដែល​ធ្វើ​ឱ្យ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រតិកម្ម​នោះ ត្រូវ​បាន​លុប​ចេញ​ពីលើ​ផេ​ក Koh Santepheap Daily រួចរាល់​ហើយ ប៉ុន្តែ​មិន​ទាន់​ឃើញ​ម្ចាស់​គណនី​ហ្វេ​ស​បុក​រូប​នេះ​ចេញ​មុខ​សូមទោស​តាម​ការ​ទាមទារ​នៅឡើយ​នោះ​ទេ ។

ម្យ៉ាងទៀត​ រូបថត​របស់​បុរស​ម្នាក់​ដែល​គណនី​ហ្វេ​សបុ​កមួយ​នេះ​តែងតែ​បង្ហោះ យើង​នៅ​មិន​ទាន់​ច្បាស់​ថា ជា​រូបថត​របស់​ម្ចាស់​អា​ខោ​ន​នេះ​ពិត ឬ យក​រូប​របស់​គេ​បង្ហោះ​នោះ​ទេ​។ ដូចនេះ​មាន​តែ​រង់ចាំ​មើល​ពេល​ផុត ២៤​ម៉ោង តើ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ចាត់ការ​បន្ត​បែប​ណា​ជាមួយ​ស្ថាប័ន​ជំនាញ? (អត្ថបទដោយ​៖​អោម ចែត​ច័ន្ទ​ណា​រ៉ា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ