ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅឆ្នាំ ២០២៥ ! វិស័យសេវាកម្ម និងឧស្សាហកម្មនឹងមានកំណើនការងារខ្ពស់ ខណៈវិស័យកសិកម្មធ្លាក់ចុះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើយោងតាមការព្យាកររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឆ្នាំ ២០២៤ បានឱ្យដឹងថា ចំនួនអ្នកមានការងារអាយុចាប់ពី ១៥-៦៤ ឆ្នាំ…

រាជធានីភ្នំពេញ ៖ បើយោងតាមការព្យាកររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឆ្នាំ ២០២៤ បានឱ្យដឹងថា ចំនួនអ្នកមានការងារអាយុចាប់ពី ១៥-៦៤ ឆ្នាំ លើវិស័យកសិកម្មមានការធ្លាក់ចុះពី ៣៥,៥% នៅឆ្នាំ ២០១៨ មកត្រឹមប២៧,៥% នៅឆ្នាំ ២០២៥ ។ ដោយឡែកវិស័យឧស្សាហកម្មបានកើនឡើងពី ២៦,៥% នៅឆ្នាំ ២០១៨ ដល់ ៣១,៤% នៅឆ្នាំ ២០២៥ ។ រីឯកវិស័យសេវាកម្មក៏មានការកើនឡើងផងដែរគឺពី ៣៨% ដល់ ៤១,១% ។

នេះបើតាមការចុះផ្សាយព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ សម្រាប់ឆមាសទី១ ឆ្នាំ ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ។ បើតាមការព្យាករបានបញ្ជាក់ថា ចន្លោះឆ្នាំ ២០២៤-២០២៦ ខាងមុខ កម្ពុជាអាចបឹងបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋប្រមាណ ២៣,៥ ម៉ឺននាក់ក្នុងមួយឆ្នាំ ។ កំណើនការងារជាមធ្យមប្រមាណ ២,៥% ក្នុងមួយឆ្នាំនឹងធ្វើឱ្យចំនួនអ្នកមានការងារសរុបកើនឡើងដល់ប្រមាណ ១០,២ លាននាក់នៅឆ្នាំ ២០២៦ ។

គួរកត់សម្គាល់ដែរថា វិស័យឧស្សាហកម្មដែលជាក្បាលម៉ាស៊ីនបង្កើតការងារត្រូវបានព្យាករថា នឹងបង្កើតការងារប្រមាណ ១៦,៥ ម៉ឺននាក់ ក្នុងមួយឆ្នាំ ឬស្មើនឹងអត្រាកំណើនការងារ ៥,៧% ។ រីឯវិស័យសេវាកម្មវិញ ត្រូវបានរំពឹងថានឹងបង្កើតការងារប្រមាណ ១៦,៧ ម៉ឺននាក់ក្នុងមួយឆ្នាំ ស្មើនឹងអត្រាកំណើនការងារ ៤,៤%។ និន្នាការកំណើនការងារនៅក្នុងវិស័យទាំង ២ នេះ គឺដោយសារការកើនឡើងនៃតម្រូវការក្នុងការពង្រីកផលិតកម្មនិងអាជីវកម្ម ព្រមទាំងការផ្លាស់ប្តូរការងារពីវិស័យកសិកម្ម ដែលត្រូវបានព្យាករថាចំនួនការងារនឹងថយចុះប្រមាណ ៩,៨ ម៉ឺននាក់ក្នុងមួយឆ្នាំស្មើនឹងអត្រា ថយចុះការងារ ៣,៥% ក្នុងមួយឆ្នាំ ៕ អត្ថបទសហការ