ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីៗ​រត់​តុ​តាម​ហាង​ចេញទៅ​​ញ៉ាំ​​​អាហារ​ពេលយប់​ក្រុមស្ទាវ​​ស្ទាក់ប្លន់​

12 ឆ្នាំ មុន

​ខេត្ត​ព្រះសីហនុ ៖ ​យុវជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​​​បក្ស​ពួក​​៥នាក់ ត្រូវបានឃាត់ខ្លួន​​ដោយ​សមត្ថកិច្ច​​​​ប៉ុស្តិ៍​នគរបាល​​​រដ្ឋបាលសង្កាត់​លេខ​​៣ ​កាលពីវេលាម៉ោង​​​១៧​និង​​៤៥នាទី​ថ្ងៃទី​​​៣០ ​ឧសភា ​​២០១១ ត្រង់​ចំណុច​សួន​ច្បារ​វិមាន​ឯក​រាជ្យ​ ស្ថិតក្នុង​​ភូមិ​​​៣ សង្កាត់​​លេខ​​​៣ ក្រុង​ព្រះ​សីហនុ ​​ពីបទប្លន់ ក្រោយមួយ​​ថ្ងៃ​ដែលជន​នេះ​ធ្វើ​សកម្មភាព​

​ខេត្ត​ព្រះសីហនុ ៖ ​យុវជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​​​បក្ស​ពួក​​៥នាក់ ត្រូវបានឃាត់ខ្លួន​​ដោយ​សមត្ថកិច្ច​​​​ប៉ុស្តិ៍​នគរបាល​​​រដ្ឋបាលសង្កាត់​លេខ​​៣ ​កាលពីវេលាម៉ោង​​​១៧​និង​​៤៥នាទី​ថ្ងៃទី​​​៣០ ​ឧសភា ​​២០១១ ត្រង់​ចំណុច​សួន​ច្បារ​វិមាន​ឯក​រាជ្យ​ ស្ថិតក្នុង​​ភូមិ​​​៣ សង្កាត់​​លេខ​​​៣ ក្រុង​ព្រះ​សីហនុ ​​ពីបទប្លន់ ក្រោយមួយ​​ថ្ងៃ​ដែលជន​នេះ​ធ្វើ​សកម្មភាព​។​

យោងតាម​​​ការ​​ឱ្យ​ដឹង​​​​ពី​ប៉ូលិស​​​សង្កាត់លេខ​​៣ ​បាន​និយាយ​​​ថា នៅថ្ងៃទី​​២៩ ​ឧសភា ​​​២០១១ ​​វេលាម៉ោង​​​​២១​និង​​៣០នាទី ​នៅ​ចំណុច​​​ក្រុម​​៩ ​សង្កាត់​​​លេខ​៣ ​ក្រុង​ព្រះសីហនុ ​(ក្បែរ​​​​សួន​ច្បារ​​​សេះ​ស) មាន​ករណីប្លន់​​មួយ​បង្ក​ឡើង​​ដោយ​​ក្រុម​យុវជន​ស្ទាវ​មួយក្រុម​មានគ្នា​​​​៥​នាក់ ​​ម៉ូតូ​២គ្រឿង ​បានស្ទាក់​វាយ​​ដណ្តើម​​​យកខ្សែ​​​.ក​ប្លាទីន​​មួយខ្សែ​ទម្ងន់​​​​៥ជី ពី​នារីម្នាក់​ក្នុង​​ចំណោម​មនុស្ស​​៦​នាក់ (ស្រី​​​៥នាក់ ប្រុសម្នាក់​)។ ​ក្រុមអ្នក​រងគ្រោះ​​សុទ្ធ​​​តែ​ជា​អ្នក​បម្រើការ​​នៅ​តាម​ភោជ​​នីយដ្ឋាន​ពេលរាត្រី លុះពេល​​សម្រាក​​ពីការងារ​ក៏​នាំ​គ្នា​ទៅញ៉ាំ​​អី​នៅម្តុំ​សេះ​ស ​ចៃដន្យ​​​ក៏ជួប​​ក្រុម​ស្ទាវ​ដើរ​លេង​​​យប់ស្ទាក់​វាយប្លន់​​តែម្តង​។​​

ពេលនេះ​​ឆាកប្រយុទ្ធ​​គ្នា​បាន​កើតឡើង​​មួយ​ប្រាវ រវាង​ក្រុម​ជន​ដៃ​ដល់​​៥នាក់​ជាមួយ​​ជន​រងគ្រោះ​៦នាក់ ប៉ុន្តែ​​ខាង​ជន​​រងគ្រោះ​​មាន​​មនុស្ស​​​ប្រុស​តែ​​ម្នាក់ ​មិន​​អាច​​តស៊ូបាន​​ឡើយ មនុស្ស​​ប្រុសនោះ​ក៏​រត់​យក​រួចខ្លួន បន្សល់​ទុក​​​​តែស្រីៗ ពួកចោរក៏​​​ដណ្តើម​​បាន​​ខ្សែ.កប្លាទីន​​មួយខ្សែ​​​ទម្ងន់​​​៥ជី​រួច​ហើយ​​គេច​ខ្លួន​បាត់​​។ លុះ​​​ស្អែក​ឡើង​​ក្រុមនារី​​ៗ​រង​គ្រោះ​​បានទៅ​ដាក់​​​ពាក្យ​បណ្តឹង​​​ ទើបសមត្ថកិច្ច​​ស្រាវជ្រាវ​​​ចាប់បាន​​ចោរ​ម្នាក់​​​ និងកំពុង​ស្រាវជ្រាវ​​បន្ត​ទៀត​…​​សូម​បញ្ជាក់​​ថា ពួក​ចោរ​​សុទ្ធតែ​​​ក្មេង​ស្ទាវ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយជូននៅពេលក្រោយ និង​នៅលើទំព័រ​កាសែត​​កោះសន្តិភាព.