ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃស្អែក សែន​ឆ្នាំ​ចិន​-​វៀតណាម ខ្មែរ​កាត់​សែស្រឡាយ នាំ​គ្នា​ទិញ​នំចំណី​ធូប​ទៀន​ត្រៀម​សែន​យ៉ាង​គគ្រឹកគគ្រេង

2 ខែ មុន

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រលប់​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ដែល​កាត់​សែស្រឡាយ​ចិន បាន​នាំ​គ្នា​សម្រុក​ទិញ​នំចំណី យក​ទៅ​ត្រៀម​សម្រាប់​សែនព្រេន នា​ថ្ងៃស្អែក ទី​០៩…

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រលប់​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ដែល​កាត់​សែស្រឡាយ​ចិន បាន​នាំ​គ្នា​សម្រុក​ទិញ​នំចំណី យក​ទៅ​ត្រៀម​សម្រាប់​សែនព្រេន នា​ថ្ងៃស្អែក ទី​០៩ ខែកុម្ភ​: ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ដំបូង ដោយ​អ្នកខ្លះ ទិញ​ក្រដាសសែន​ជា​លុយ នំ​ចិន ផ្លែ​ឈើ ក្រដាសសែន​ផ្សេង​ៗ​ជា​ច្រើន​។ លើស​ពី​នេះ ពួក​គាត់​ក៏​បាន​ទិញ​ផ្លែ​ឈើ សាច់​ជ្រូក ក្បាល​ជ្រូក សាច់​មាន់ និង​សម្ភារៈ ធូប​ទៀន ផង​ដែរ ។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ សៀវ​ម៉ី រស់នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ ដោយសារ​តែ​ព្រឹក​នេះ ជា​ថ្ងៃ​សែន​ចិន​-​វៀតណាម​ដំបូង ពួក​គាត់​បាន​នាំ​គ្នា សម្រុក​ទិញ​គ្រឿង​សែនព្រេន និង​សម្ភារៈ សម្រាប់​សែន​ចិន ដូច​ជា នំចំណី ផ្លែ​ឈើ ព្រមទាំង​របស់របរ​ផ្សេង​ៗ ដើម្បី​ឧទ្ទិស​ជូន​ដល់​ជីដូន​ជីតា​កុងម៉ា ដែល​បាន​ចែក​ឋាន​ទៅ​ឱ្យ​ហើយ មក​ទទួល​សេពសោយ​គ្រឿង​សែន​ទាំងនោះ​។

គាត់​បន្ត​ទៀត​ថា ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​បួងសួង​បន់ស្រន់ ដល់​ញាតិ​ការ​ទាំង​៧​សណ្តាន ឱ្យ​បែរក្រោយ​ជូនពរ​ដល់​ពួក​គាត់​ជា​កូនចៅ ទទួល​បាន​ពរ​ជ័យ សេរី​សួស្តី សម្រាប់​ឆ្នាំ​ថ្មី ដោយ​ធ្វើការ​រកស៊ី​ឱ្យ​ជួប​តែ​ជោគជ័យ និង​កាក់កប កុំឱ្យ​មាន​ឧបទ្រពចង្រៃ​ណា​មក​យាយី ឬ​បៀតបៀន​ដល់​ខ្លួន និង​ក្រុម​គ្រួសារ​នោះ​ឡើយ ។

លើស​ពី​នេះ ការ​សែនព្រេន​នេះ គឺជា​ទំនៀមទម្លាប់​របស់​ពួក​គាត់ ដែល​កាត់​សែស្រឡាយ​ចិន​-​វៀតណាម ហើយ​នៅ​ថ្ងៃ​បន្តបន្ទាប់ ពួក​គាត់​ក៏​នាំ​គ្នា​ដើរ​លេង​កម្សាន្ត នៅ​តាម​រមណីយដ្ឋាន​នីមួយ​ៗ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​បំបាត់​នូវ​ទុក្ខ​កង្វល់ ក៏​ដូច​ជា​វេច​ខ្ចប់​ម្ហូបអាហារ​យក​ទៅ​ទទួលទាន​នៅ​ក្បែរ​ៗ មាត់​ស្ទឹង រួច​នាំ​គ្នា​ចុះ​ងូតទឹក​លេង រហូត​ដល់​ពេល​ល្ងាច ទើប​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ ។

មិន​ត្រឹមតែ​ខ្មែរ​កាត់​សែស្រឡាយ​ចិន​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ក៏​នាំ​គ្នា​សែនព្រេន និង​នាំ​គ្នា​ត្រៀម​ជប់លៀង​ជួបជុំ​មិត្តភក្តិ នា​ឱកាស​នេះ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ