ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី​ដឹក​ជញ្ជូន និងជួញដូរ​ថ្នាំ​ញៀន​ជាង២​គីឡូក្រាម

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ (​ក​៧) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅ​វេលា​ម៉ោង​១១​និង​០៥​នាទី​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​សហការ​ជាមួយ​កម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ (​ក​៧) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅ​វេលា​ម៉ោង​១១​និង​០៥​នាទី​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​សហការ​ជាមួយ​កម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​សម្របសម្រួល​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ បង្ក្រាប​ករណី​ដឹក​ជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​២​គោលដៅ ដែល​គោលដៅ​ទី​១ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​គោលដៅ​ទី​២ ផ្ទះ​លេខ​៧៤ ផ្លូវ​ប៉េ​០៨ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ប្រតិបត្តិការ​បង្ក្រាប​ករណី​ដឹក​ជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ធ្វើ​ឡើង​តាម​បញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។

លទ្ធផល​នៅ​ការ​បង្ក្រាប​នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ០៤​នាក់ ៖
១. ឈ្មោះ ខុ​ម ជ័យ​លា​ភី ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៥ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ
២. ឈ្មោះ អ៊ូ ច័ន្ទ​សុភ័គ​រតនា ភេទ​ស្រី ឆ្នាំ​កំណើត​២០០០ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ
៣. ឈ្មោះ ផា​ន សុខ​ហេង ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩២ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ
និង​៤.​ឈ្មោះ ជឹ​ង ដា​វីត ភេទ​ប្រុស ឆ្នាំ​កំណើត ២០០០ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ ។

ចំពោះ​សម្ភារៈ មធ្យោបាយ និង​វត្ថុ​តាង ដែល​ចាប់​យក​បាន​រួម​មាន ៖
-​ទូរ​សព្ទ​ដៃ​ចំនួន ២​គ្រឿង
-​រថយន្ត​០១​គ្រឿង
-​អាវុធ​ខ្លី ០១​ដើម បង់​១ និង​គ្រាប់​ចំនួន ២
-​ថ្នាំ​ញៀន មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ១,៩៩២ ក្រាម
-​ថ្នាំ​ញៀន អ៉ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ ៣៣.២៩ ក្រាម និង​កេ​តា​មីន (K) ទម្ងន់ ០.៤១ ក្រាម ។
សរុប​គ្រឿងញៀន​ទាំងអស់ ទម្ងន់ ២,០២៥.៧០​ក្រាម (២​គីឡូ ២៥.៧០​ក្រាម​) ។

ជនសង្ស័យ និង​វត្ថុ​តាង កំពុង​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ